เหนือ_Nuer
បន្ទាប់ពីខ្ញុំបាននិយាយប្រយោគនោះ យើងបានក្រឡេកមើលគ្នាទៅវិញទៅមក ព្រះរាម មិនបាននិយាយអ្វីទេ ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយធ្វើឲ្យខ្ញុំញញឹម មិនឈប់
" តើបងនិយាយឆ្កួតអី? " គេសួរខ្ញុំបន្ទាប់ពីស្ងៀមស្ងាត់បន្តិច
" បងមិនបានឆ្កួតទេ, បងមែនទែន" ខ្ញុំឆ្លើយ
"បង!.."
"ហឹម...!" ខ្ញុំបានបញ្ចេញសម្លេងពេលគេនិយាយ
"បង!ដូចខ្ញុំដែរទេ!ខ្ញុំនិងមិនបកស្រាយវាដោយខ្លួនឯងទេ" គេសួរហើយគ្រវីក្បាលយ៉ាងខ្លាំង ខ្ញុំសើចតិចៗ
"ត្រូវហើយ...."
"បងមិនបានគិតវាដោយខ្លួនឯងទេមែនទេ?" ព្រះរាមសួរ
" ឯងកំពុងគិតពីអី...?" ខ្ញុំបន្ទាបមុខកាន់តែជិតហើយនិយាយទៅកាន់មនុស្សដែលនៅចំពោះមុខខ្ញុំ
"បង...បង...ជិតពេកហើយ!" ព្រះរាមប្តូរទឹកមុខ ខ្ញុំញញឹមហើយដកខ្លួនចេញពីម្នាក់នេះបន្តិច
" តើអ្នកទាំងពីរកំពុងធ្វើអី" សម្លេងរបស់ព្រះលាក់ធ្វើឲ្យខ្ញុំឈានពីរបីជំហានពីព្រះរាម គេធ្វើមុខភ្លឹបភ្លែតបន្តិច ហើយក៏ងាកតៅបងប្អូនភ្លោះរបស់គេ
" អត់ទេ..." ព្រះរាមនិយាយហើយងាកចេញពីខ្ញុំ រូបរាងម្នាក់ស្គមបានដើរទៅមើលព្រះលាក់ហើយប្រគល់សៀវភៅធ្វើម្ហូបឲ្យ
" មួយនេះហ៎?" ព្រះលាក់សួរ
" អើ...!" ព្រះរាមងក់ក្បាល តែប្អូនមិនងាយមើលខ្ញុំទាល់តែសោះ បើខ្ញុំប្រាប់គេត្រង់ៗគេប្រាកដជាអៀន ប៉ុន្តែបើតាមខ្ញុំស្មាន.....
" ហើយបងនៀក នៅទីនេះធ្វើអី?" ព្រះលាក់សួរ
" បង,នៅទីនេះ..."
" បងគាត់ជួយរើសសៀវភៅ!" ព្រះរាមឆ្លើយមុនខ្ញុំឆ្លើយ
" គួរឲ្យសង្ស័យ...." ព្រះលាក់មើលទៅមកបន្ទាប់មកមើលទៅព្រះរាមមុននិងរំកិលភ្នែកមករកខ្ញុំ
" ខ្ញុំរស់នៅម្នាក់ឯង! ទើបជារឿយៗខ្ញុំត្រូវចម្អិនអាហារខ្លួន" ខ្ញុំនិយាយហើយព្រះរាមងក់ក្បាល ព្រះរាមមើលមកខ្ញុំបន្តិច ប៉ុន្តែមិនបាននិយាយអ្វី
YOU ARE READING
En Of Love : រឿងរ៉ាវស្នេហា NueaPraram
Actionរឿងរ៉ាវស្នេហារបស់និស្សិត Play Boy ផ្នែក វិស្វករ ម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុស រៀន នៅវិទ្យាល័យ...... ខ្ញុំមិនមែនជាម្ចាស់រឿងមួយនេះ គឺជាការប្រែសម្រួល សម្រាប់អានដែលគាំទ្ររឿងមួយនេះ ខ្ញុំក៏មិនមានបំណងយកសម្រាប់ជាផលប្រយោជន៍ខ្លួនដែរ គ្រាន់តែប្រែសម...