ព្រះរាម Part
បងមិនមែនមានន័យថាបង ដូចប៉ាមិនមែនមានន័យថាឪពុក!
តើវាមានន័យយ៉ាងម៉េច?
អាឆ្កួតអើយ ខ្ញុំចង់តែទះមាត់ខ្លួនឯងដប់ដងទេនៀក!ខ្ញុំមិនទាន់ទាំងដឹងផងថាពួកគេមានទំនាក់ទំនងបែបណា ប៉ុន្តែមាត់ និងបេះដូង វាត្រូវវូវគ្នាដើម្បីនិយាយបែប នោះដោយមិនគិត បងជេននី គ្រាន់តែចំហរមាត់ ហើយមើល មកខ្ញុំ ឯបងនឿក៏មិនយល់ពីអ្វីដែលខ្ញុំនិយាយចង់មានន័យយ៉ាងម៉េច ខ្ញុំមិនបាននិយាយអ្វីទេបន្ទាប់ពីខ្ញុំនិយាយបែបនេះ ខ្ញុំមិនប្រាកដថាបងគាត់ចែចង់ខ្ញុំ ឬ ខ្ញុំជាអ្នកទាក់ទាញឲ្យបងមកចែចង់ខ្ញុំវិញទេ?
ព្រះលក្សណ៍តាមមកនៅពេលល្ងាច វាបានសួរខ្ញុំថា តើយ៉ាងម៉េចហើយ? ខ្ញុំក៏បានប្រាប់វា តាមអ្វីដែលកើតឡើង កូនភ្លោះរបស់ខ្ញុំក៏ចំហរមាត់របស់វាមិនខុសពីបង ជេននី ខុសគ្នាតែថា ព្រះលក្សណ៍បាននិយាយ
**យើងចូលចិត្តដែលឯងញ៉ែគាត់** ឆ្កួតទេហី? ខ្ញុំមិនមែនជាមនុស្សបែបនោះទេ ហើយពាក្យចែចង់ក៏មិនបានប្រើរាល់ថ្ងៃដែរ
Nnorth
ម្សិលមិញ
បងមិនមែនមានន័យថាបង តើមានន័យយ៉ាងម៉េច?
622 Like 86 comments
Pond pawee : វាស្អីឯង?
Nnorth : មិនដឹងដែរ មនុស្សម្នាក់និយាយតែយើងមិនយល់!
Pandora : ក្មេងម្នាក់ណានិយាយជាមួយឯង?
Nnorth : តែម្នាក់ហ្នឹង
Jenni matharn : ហេតុអ្វីនឿ កំប្លែង?
Yiwaa : អាណិតព្រះរាម
Nnorth : វាមានន័យយ៉ាងម៉េច?
Jenni matharn : នឿ ប៉ាមិនមែនមានន័យថាឪពុកឬ?
Nnorth : ស្អីគេ?
Tonkla : ក្រៅពីអ្នកលេងឯងក៏ល្ងង់ដែរ!
Toot Selly studying mechanical : ម៉េចក៏ប្អូនព្រះរាមធ្វើខ្លួនបែបនេះហ៎ បងទទួលយកមិនបានទេ!
Bar Sarawut : គឺអ្វី? Rammie ram
ខ្ញុំអានហើយតែមិនបានឆ្លើយតបបងបារទេ ហេតុអ្វីគាត់ត្រូវសួរដែរ? ប្រសិនបើប្រាប់បែបនោះ មិនដូចអ្វីដែលខ្ញុំបានប្រាប់ពួកគាត់ទេឬ? បងនឿមើលទៅជាមនុស្សល្អ ម្នាក់ គាត់សង្ហសណាស់ មិនខុស ពីបងវី ឬ អ្នកផ្សេងទៀត ទេ គាត់ចូលមករកខ្ញុំជាមួយអ្វីដែលខ្ញុំចូលចិត្ត សួរនាំ បារម្ភ និង និយាយជាមួយខ្ញុំរាល់ថ្ងៃ ខ្ញុំជាក្មេងម្នាក់ដែលមានអារម្មណ៍ បងគាត់ចូលមករកខ្ញុំហើយធ្វើឲ្យខ្ញុំទន្ទឹងរងចាំ វាជារឿងធម្មតាដែលត្រូវរំជើបរំជួល
YOU ARE READING
En Of Love : រឿងរ៉ាវស្នេហា NueaPraram
Actionរឿងរ៉ាវស្នេហារបស់និស្សិត Play Boy ផ្នែក វិស្វករ ម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុស រៀន នៅវិទ្យាល័យ...... ខ្ញុំមិនមែនជាម្ចាស់រឿងមួយនេះ គឺជាការប្រែសម្រួល សម្រាប់អានដែលគាំទ្ររឿងមួយនេះ ខ្ញុំក៏មិនមានបំណងយកសម្រាប់ជាផលប្រយោជន៍ខ្លួនដែរ គ្រាន់តែប្រែសម...