ខ្ញុំបានទិញ KnomJean សម្រាប់ព្រះរាមដូចដែលគេបានបញ្ជា ខ្ញុំមិនភ្លេចទិញវាមួយផ្សេងទៀតសម្រាប់ខ្លួនខ្ញុំទេ ព្រោះពេលនេះមានមនុស្សម្នាពេញទៅហើយ ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាស្វែងរករបស់ផ្សេងទៀតទេ ខ្ញុំចង់ចំណាយពេលអង្គុយមើល ព្រះរាមញ៉ាំ ខ្ញុំមានអារម្មណ៍ថា វាមានតម្លៃជាង
ប្អូនបានមកជាមួយមិត្តពីរនាក់ផ្សេងទៀត ខ្ញុំក៏មកជាមួយក្រុមមិត្តដែលតែមិនមែនទាំងអស់ទេ ព្រោះប្រពន្ធលោកពេទ្យ និង វី ទៅជាមួយមិត្តប្រុសរបស់គេ នេះ...មានមិត្តប្រុសហើយភ្លេចមិត្តហើយ ខ្ញុំមិនអាចរកឃើញពួកគេនៅទីនេះទេ លើសពីនេះ វី គឺកាន់តែគួរឲ្យរំខានទៀត គេមិនចូលរៀនដើម្បីទៅមើលមិត្តប្រុសសំណព្វរបស់គេ ហេតុអ្វីបានជាវាពូកែប្រច័ណ្ឌម្ល៉េះ?
(លំដាប់ វីកំពូលប្រច័ណ្ឌ ម៉ាក អ្នកណាមិនដឹង!ពេលបករឿងនេះចប់មានពេលខ្ញុំនិងបក Tossara និង Love Mechanics ឲ្យមើល)
" ឯងញ៉ាំរញ៉ែរញ៉ៃម្ល៉េះ! ព្រះរាម ញ៉ាំឲ្យល្អមើល!" Peel ដែលជាមិត្តព្រះរាមត្អូញត្អែ ហើយខ្ញុំក៏ងាកមើល គេមិនត្រឹមតែនិយាយប៉ុណ្ណោះទេ Peel ថែមទាំងលើកដៃស្តើងរបស់គេទៅជូតនំពណ៌បៃតងនៅគែមមាត់ព្រះរាមទៀតផង
" អូ៎!...យើងអាចជូតខ្លួនឯងបាន! " សម្លេងស្អកបានឆ្លើយតបទៅមិត្តរបស់គេ គេបានប្រើដៃមិត្តរបស់គេជូតម្តងទៀត ហើយមើលមកខ្ញុំ ខ្ញុំមិនបាននិយាយអ្វីទាំងអស់គ្រាន់តែញញឹម ទោះខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលជូតវាឲ្យគេក៏ដោយ ប៉ុន្តែ ខ្ញុំនៅតែមិនអាច?
" ខ្ញុំចង់ជូតវាឲ្យប្អូន រាម " សម្លេងលី ់ឮមកពីតុមួយទៀត ព្រះរាមងាកទៅមើលមុនផ្ញើស្នាមញញឹមទៅមិត្តរបស់ខ្ញុំ គេនៅតែសម្លឹងមកប្អូនដោយកែវភ្នែកផ្អែមល្ហែមដោយមិនដឹងថាប្អូនគ្នាខ្លាចប៉ុណ្ណាទេ
" ព្រះរាម តើឯងចង់ឲ្យមិត្តបង ជូតវាឲ្យឯងទេ?" យ៉ីវ៉ា សួរទាំងញញឹម ភ្នែករបស់នាងងាកមកខ្ញុំនៅចុងបញ្ចប់នៃប្រយោគ ដែលធ្វើឲ្យព្រះរាមងាកតាម ហើយភ្នែករបស់យើងក៏ជួបគ្នា
" យ៉ាងម៉េចនៀក?" មីន ងាកមកសួរមិត្តហើយមើលមកខ្ញុំ
" អើ...ស្អីគេ?" ព្រះរាមដកភ្នែកចេញពីខ្ញុំហើយងាកទៅរកមិត្តគេ
YOU ARE READING
En Of Love : រឿងរ៉ាវស្នេហា NueaPraram
Actionរឿងរ៉ាវស្នេហារបស់និស្សិត Play Boy ផ្នែក វិស្វករ ម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងប្រុស រៀន នៅវិទ្យាល័យ...... ខ្ញុំមិនមែនជាម្ចាស់រឿងមួយនេះ គឺជាការប្រែសម្រួល សម្រាប់អានដែលគាំទ្ររឿងមួយនេះ ខ្ញុំក៏មិនមានបំណងយកសម្រាប់ជាផលប្រយោជន៍ខ្លួនដែរ គ្រាន់តែប្រែសម...