ភាគទី០៦

272 13 0
                                    

#ល្បិចស្នេហ៍ព្រាននារី ភាគទី០៦
រីករាយក្នុងការអាន✨
  ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ យូប៊ីននិងយេប៊ីនបណ្តើរគ្នាចូលទៅនៅរោងអាហារដ្ឋានក្នុងក្រុមហ៊ុនដែលពោរពេញទៅដោយបុគ្គលិកជាច្រើនចូលមកញាំអី វត្តមានពួកនាងទាំងពីរនេះក៏ត្រូវបានបុគ្គលិកស្រីៗមួយក្រុមអង្គុយមើលនៅតុបាយនៃជ្រុងម្ខាងដោយការមិនពេញចិត្តផងដែរ ។
«យើងពិតជាមិនចូលចិត្តនាងម្នាក់ចូលថ្មីនឹងសោះ»
«ត្រូវហើយ គ្រាន់តែចូលមិនបានប៉ុន្មានផង លោកអគ្គនាយករងយ៉ុនក៏ស្និទ្ធស្នាលជាមួយវាដល់ហើយ »
  បន្ទាប់ពីទិញអាហាររួចមក ពួកនាងទាំងពីរកំពុងតែដើរសម្លឹងរកមើលតុយ៉ាងស្ងប់ស្ងាត់សុខៗក៏មានវត្តមានរបស់ស្រីៗមួយក្រុមមានគ្នាប្រហែលជាបួននាក់ក៏មកស្ទាត់ពីមុខបែបរំខាន បន្ទាប់មកក៏សម្លក់ឈរឱបដៃហាក់ចង់រករឿងដាក់យេប៊ីនតែម្តង ដើម្បីជម្រះបញ្ចីជាមួយនឹងរាងតូចរបស់យើង ដោយសារតែរឿងច្រណែនឈ្នានីសរបស់ពួកនាង ស្របពេលដែលយេប៊ីនបានដើរកាត់តុអាហាររបស់ពួកស្រីៗអស់នោះ។
«បើចង់បង្ករឿងទៅបង្កកន្លែងផ្សេងចុះ!!» យូប៊ីននិយាយឡើងព្រោះដឹងថាស្រីៗមួយក្រុមនោះជាអ្នកណា។
«ពួកនាងជាអ្នកណា? ឈរបាំងផ្លូវពួកយើងធ្វើអី?» យេប៊ីន
«ហឹស! ជាអ្នកណាហេស? នេះឯងមិនស្គាល់យើងទេហេស?» ក្នុងចំណោមពួកគេទាំងបួន Ahn EunJinនារីសុិចសុីក្នុងសម្លៀកបំពាក់ធ្វើការដោយសំពត់ខោចខ្លី បញ្ចេញសាច់សខ្ចីជាមួយអាវធ្វើការប្រឡេះឡេវមួយគ្រាប់ផងដែរក៏បកមកសើចចំអក។
«មនុស្សយើង....ប្រហែលជាចង់មានផ្លូវកាត់ហើយ ម៉េចក៏លោកអគ្គនាយករងយ៉ុនបែរជាផ្លាស់នាងទៅធ្វើជាជំនួយការរបស់គាត់ ស្មានមិនដល់ថាមានរឿងបែបនេះ ឃើញនាងមឹះៗ ធ្វើខ្លួនធម្មតាៗ ក៏ឃើញថាចូលមកបានប៉ុន្មានថ្ងៃសោះអោយដៃលោកអគ្គនាយករងទៅហើយ!!» អ្នកដែលនិយាយដេញដោលមើលងាយយេប៊ីនឈរនៅទំនងជាមេបក្ស Ki Hui Hyeonជំនួយការប្រធានគម្រោងធ្វើការរាប់ឆ្នាំ តែងខ្លួនជាស្រីសុីវិស័យ ដែលខំធ្វើខ្លួនល្អបំផុតនៅចំពោះមុខចុងហានជាយូរ ភ្នែកទាំងគូក៏រេទៅរកយេប៊ីនម្តងមុននឹងដើរចូលទៅជិតបន្តិចញញឹមបែបចំអក។
«បានតែសម្រស់ទេដឹង!!»
«ប្រហែលជាគិតថាគេស្រឡាញ់ខ្លួនហើយ»
«ប្រហែលជាប្រគល់ខ្លួនឲ្យគេហើយមើលទេដឹង» គ្នាពួកនាងនៅបន្តឌឺដងនិងមានកែវភ្នែកមិនរាប់ញាតិជាច្រើនគូសម្លឹងមកយេប៊ីនដែលប្រឹងខាំមាត់ទាំងមួម៉ៅក្នុងចិត្ត មើលទៅជីវិតនាងតទៅមុខមិនស្ងប់សុខទេ។ នាងសង្កត់ចិត្តមិនតបតនឹងពួកនាងៗទាំងនេះ តែអាប្រយោគចុងក្រោយប្រហែលជានាងមិនអាចត្រូវទ្រាំទ្រនិងពាក្យសម្ដីប្រហារចិត្តនានាទៀតបាននោះទៀតទេ ហឹម...គិតថាយេប៊ីនម្នាក់នេះព្រមងាយឬ...!!!
ផាំង...!!! សម្លេងទម្លាក់ថាសនិងចានបន្លឺឡើងនៅតុបក្សពួកដែលកំពុងនិយាយឌឺដងដាក់នាងធ្វើអោយអ្នកដែលឈររង់ចាំឬកំពុងតែអង្គុយញាំអាហរផ្ទាល់តែម្តងទីនោះនាំគ្នាងាកមើលហេតុការណ៍ដែលកំពុងតែក្តៅគគុកនៅបន្តិទៀតនេះមិនខាន។
«និយាយអោយស្រួលបួលបន្តិច អ្នកណាអោយដៃអ្នកណា?» យូប៊ីនហៅកាត់ថាBɪɴɴɪᴇចេញមុខមកការពារមិត្តនិយាយទាំងញ័រមាត់តតាត់ខឹងស្ទើរតែព្រួសភ្លើងចេញមកទៅហើយ ទោះបីជាមិនបានថាអោយនាង តែថាអោយមិត្តនាង ប៉ះនាងបានតែកុំប៉ះមិត្តនាងអោយសោះ គ្រាន់តែពួកនាងនៅសុខៗមិនបានទៅបៀតបៀនអ្នកណាផង បែរជាត្រូវពួកក្រពើរពស់អស់នេះមករករឿងនាងទ្រាំមើលមិនបានទេ បើអោយពួកស្រីមុខក្រាស់អស់នេះឈរតះដៀលពេញមាត់បែបនេះ។
«យ៉ាងម៉េច ខ្ញុំនិយាយខុសត្រង់ណា មកធ្វើការមិនបានមួយខែផងក៏ក្លាយទៅជាលេខា វាមិនអាចទៅរួច គ្មានផ្លូវច្រើនជាងប្រគល់ខ្លូនឲ្យគេនោះទេ» ក្នុងចំណោមនោះJo YiHyeonចេញមុខមកនិយាយតតាំងនឹងBɪɴɴɪᴇព្រោះនាងមិនចូលចិត្តយូប៊ីននិងBɪɴɴɪᴇតាំងពីថ្ងៃមកធ្វើការដំបូងមកម្ល៉េះ។
ស្រីម្នាក់នេះនិយាយស្ដីមិនចូលត្រចៀកសោះ!!!
«ដកពាក្យសម្ដីវិញ រួចសុំទោសខ្ញុំ» យេប៊ីនខាំមាត់ឈានជំហានទៅជិតនិយាយដោយសំលេងទប់អារម្មណ៍ទៅរកស្រីៗបួននាក់នោះប្រាកដដោយទឹកមុខរាបស្មើរ តែគ្មានអ្នកណាដឹងឡើយថាវាបង្កប់ទៅដោយកំហឹង
ចាត់ទុកថាសំណាងហើយដែលនាងមិនបានយកថាសនៅក្នុងដៃយកមកទះអោយបែកមាត់នោះ នាងមិនចូលចិត្តអ្នកណាមកចោទប្រកាន់ឬមើលងាយៗនោះទេ បើសុំទោសស្រួលបួល នាងនឹងមិនរករឿងបន្ត!!
«ទំនេរៗទៅពេទ្យលាងខួរពួកនាងខ្លះចេញទៅ!!» យេប៊ីនក៏ប្រលែងប្រយោគមួយឃ្លា ពោលចប់ភ្លាមរាងស្ដើងក៏មិនចាំយូរអូសមិត្តដើរចេញតែម្តងដោយដើរបំបុកស្មាHui Hyeonមួយទំហឹង។
«តែក៏គួរអោយសង្វេគពួកនាងខ្លាំងណាស់ដែរ ដោយសារមនុស្សប្រុសគេមិនបានចាប់អារម្មណ៍ជាមួយនោះ!!» Bɪɴɴɪᴇបន្ថែមពីក្រោយដោយស្នាមញញឹមឌឺដងធ្វើអោយពួកនាងទាំងបួននោះលើកដៃចង់ទះកំផ្លៀងព្រោះតែគ្រឺតក្នាញ់ខ្លាំងពេក។
«នាង!! អ្ហាយ!!! » ស្រីស្អាតទាំងបួនក្តាប់ដៃយ៉ាងណែនទន្រ្ទំជើងទាំងមិនសុខចិត្តដោយមិនភ្លេចងាកសម្លក់មើលដំណើរចេញរបស់យេប៊ីននិង
Bɪɴɴɪᴇពីចម្ងាយដោយការគុំគួន។

«ល្បិចស្នេហ៍ អន្ទាក់បេះដូង»  [កែសម្រួល!!]Where stories live. Discover now