#ល្បិចស្នេហ៍ព្រាននារី ភាគទី០៧
រីករាយក្នុងការអាន✨
នាព្រឹកព្រលឹមថ្ងៃថ្មីនាងក្រមុំបើកទ្វាររបងផ្ទះ ដើម្បីចេញទៅធ្វើការដូចធម្មតា តែថ្ងៃនេះនាងតូចបែរជាឃើញមុខរាងខ្ពស់ស្រឡះសង្ហារម្នាក់នៅឈរខាងមុខផ្ទះរបស់នាង។
«ថ្ងៃនេះខ្ញុំនឹងជូននាងទៅធ្វើការ!!»
«លោកថាម៉េច?»
«នាងលឺមិនខុសទេ ខ្ញុំនឹងជូននាងទៅធ្វើការ»
«ឈប់សិនលោកជូនខ្ញុំទៅម៉េចនឹងកើត បើធ្វើបែបនេះ អ្នកនៅក្នុងក្រុមហ៊ុនប្រាកដជាឃើញ ហើយនិយាយតៗគ្នាទៀតមិនខាន»
«និយាយក៏និយាយទៅ មិនឃើញមានអ្វីផង កុំរឿងច្រើន!! ខ្ញុំថានឹងជូនទៅហើយ»
«មិនបាច់ទេ!! ខ្ញុំជិះតាក់សុីទៅខ្លួនឯងបាន!!»
«ខ្ញុំប្រញាប់ គ្មានពេលមកស្តាប់នាងប្រកែកទេ!!» ថាហើយកាយមាំក៏បែរក្រោយវិញដោយយេប៊ីនប្រកែកមិនទាន់ ប្រុសម្នាក់នេះយ៉ាប់បំផុត យកចិត្តខ្លួនឯងពិតមែន ហើយនាងបានត្រឹមឈរសម្លក់ពីក្រោយ ក្រៅពីដើរទៅតាមគេដដែល។ លុះដើរមកដល់ឡានទំនើបHʏᴜɴᴅɪᴀ Gᴇɴᴇsɪsពណ៌ប្រផេះដែលចតក្បែរនោះដែលនាងចាំបានថាជាម៉ាក់ឡានក្រុមហ៊ុនរបស់គេ ជាម្ចាស់ក្រុមហ៊ុនឡានមួយទាំងមូល ទើបប្តូរម៉ាក់ឡានមួយអាទិត្យមិនដឹងជាប៉ុន្មានដងនោះទេ។
«នេះមិនមែនជាតាក់សុី មកអង្គុយខាងមុខមក!!» ចុងហានស្នើរ ព្រោះឃើញនាងដើរទៅបាំងឡានខាងក្រោយ ប្រហែលជាចង់ទៅអង្គុយបាំងខាងក្រោយច្បាស់ណាស់ នេះគិតថាឡានម៉ាក់ទំនើបរបស់គេជាតាក់សុីឬយ៉ាងម៉េច។ ថារួចរាងក្រាស់ក៏ដើរទៅប្រចាំកន្លែងអ្នកបើក តែពេលគេថាយេប៊ីននៅឈរស្ងៀម គេក៏បញ្ជាក់៖
«ចង់ឈរយូរទៀតទេ? ខ្ញុំហត់នឹងចាំឬក៏ចង់ឲ្យខ្ញុំទៅបីចូលទៅក្នុងឡាន!!»
«ក៏បាន!» យេប៊ីនតបយ៉ាងលឿន ការដែលនាងនៅស្ទាក់ស្ទើរមិនហ៊ានចូល ព្រោះតែប្រុសម្នាក់នេះនាងអាចទុកចិត្តបានពីអង្កាល់។ ចុងហានគ្រាន់តែញោចចុងមាត់ ហើយចូលទៅអង្គុយ បញ្ឆេះឡាន យេប៊ីនក៏បានតែចូលទៅអង្គុយនៅក្បែរ។
តាំងពីចេញពីផ្ទះមកដល់កន្លែងធ្វើការយេប៊ីនគិតតែអង្គុយធ្វើមុខក្រញ៉ូវខុសពីចុងហានដែលអង្គុយស្ដាប់ចំរៀងបណ្ដើរច្រៀងបណ្ដើរ។ នៅពេលឡានម៉ាក់Hʏᴜɴᴅɪᴀ Gᴇɴᴇsɪsពណ៌ប្រផេះឈប់នៅចំណតVIPរួចរាល់ហើយ នាងតូចក្រលេកមើលឆ្វេងស្ដាំ រួចក៏លូកដៃបើកទ្វារឡាន ប៉ុន្ដែត្រូវឈប់ង៉ក់ នៅពេលដែលអ្នកជូនមកនោះមិនព្រមឲ្យនាងបើកទ្វារចេញទៅទាល់តែសោះ នេះចង់លេងល្បិចអីទៀតហើយ។
«បើកទ្វារទៅ នៅយឺតយ៉ាវក្រែងលោមានអ្នកណាមកឃើញ» នាងសម្រេចចិត្តនិយាយឡើងទាំងទឹកមុខធុញថប់ រួចងាកមុខទៅមើលអ្នកដែលអង្គុយក្បែរ។
«ខ្ញុំគួរតែឮប្រយោគអរគុណជាងពាក្យនេះមិនចឹង!!»
«លោកជាអ្នកចង់ជូនខ្ញុំមកដោយខ្លួនឯង ខ្ញុំមិនបានប្រើលោកឲ្យជូនខ្ញុំមកទេ!!»
«យ៉ាងម៉េចនឹង ខ្ញុំខំជូនមក ចុះទៅធ្វើហី គ្មានថ្លៃឡានទេរឺ?»
«លោកចង់បានថ្លៃឡានប៉ុន្មាន?» ដោយសារតែមិនចង់ខាតពេលនៅក្នុងឡានជាមួយគេយូរខ្លាចអ្នកផ្សេងមកឃើញ នាងក៏សួរដោយមិនមើល មុខស្រទន់របស់នាងអោនទៅបើកកាបូបដៃរបស់ខ្លួន ទើបមិនបានឃើញស្នាមញញឹមរបស់គេ។
«លោក...» ចង្វាក់យេប៊ីនគាំងនិយាយមិនចេញ ពេលចុងហានស្ទុះលូកដៃទាញចង្កេះតូចពីក្រោយទាញមករកខ្លួនយ៉ាងរហ័ស។
ពឹប! នាងភ្ញាក់ព្រើតរហ័សបែរមុខមកមើលអ្នកដែលស្រាប់ឈ្លានពានខ្លួន តែនៅមិនទាន់បាននិយាយអ្វីផង ថ្ពាល់នាងក៏ស្រាប់តែទទួលបានស្នាមថើបយ៉ាងលឿន ថ្ពាល់ពណ៌សរបស់នាងចាប់ផ្ដើមក្រហមឡើងៗ ហើយប្រហែលព្រោះតែកំដៅនៅថ្ពាល់នោះ ដល់ថ្នាក់នាងបើកភ្នែកធំៗមើល។
«ចុះទៅបានហើយ!» តែថាអ្នកបង្កដូចជាចុងហានក៏ព្រមដកដៃចេញពីចង្កេះនាងតាមសម្រួលហើយបែរជានិយាយបានដោយស្នាមញញឹមមានល្បិច មើលនាងដោយគែមមាត់មានស្នាមញញឹម ហើយភ្នែកគេក៏រំកិលចុះទៅបបូរមាត់ផ្កាឈូកព្រឿងៗនោះដោយស្វ័យប្រវិត្ត មុននេះគេប៉ះត្រឹមតែថ្ពាល់បានបន្តិច តែវាឱ្យអារម្មណ៍ល្អដល់គេដល់ថ្នាក់នេះ ទាំងដែលវាជាស្នាមថើបលលេងរបស់គេនោះ បន្ទាប់មកក៏ព្រមចុចគន្លឹះបើកទ្វារឲ្យនាងតាមសម្រួល។ ភ្លាមៗ យេប៊ីនស្រាប់តែធ្វើខ្លួនមិនត្រូវ នាងលេបទឹកមាត់ពីរបីក្អឹកទើបនិយាយចេញទៅរួច វាទាក់ទងនឹងប្រុសខាងមុខ។
«មនុស្សឈ្លៀតឱកាស! មនុស្សរោគចិត្ត...» នាងក្រមុំខាំថ្កាមណែន ជេរគេបានតែប៉ុណ្ណឹងពិតមែន រួចប្រើខ្នងដៃជូតថ្ពាល់ខ្លួនខ្លាំងៗ។
ផាំង! ថាចប់ភ្លាម យេប៊ីនក៏ចុះចេញពីឡានបិទទ្វារមួយទំហឹង ដើរចេញឆ្ងាយពីឡានរបស់គេគួរសម ហើយក៏ខាំមាត់ភ្លាមខ្លួនភ្លាម ព្រោះនៅមានចំហាយ
ក្ដៅភាយៗនៅត្រង់នោះនៅឡើយ ដែលសំខាន់នាងទើបតែចាប់អារម្មណ៍ថាបេះដូងនាងលោតញាប់ណាស់ ពុទ្ធោអើយ ប៉ុន្មានថ្ងៃនេះ នាងកើតអ្វីអោយប្រាកដ។---------
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
បើគាំទ្រនិងស្រឡាញ់រឿងអេដមីនជួយVoteម្នាក់មួយផងណា៎ ហើយកុំភ្លេច ជួយCommentបញ្ចេញមតិឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា🤧💕
#ផេថឺលシ
YOU ARE READING
«ល្បិចស្នេហ៍ អន្ទាក់បេះដូង» [កែសម្រួល!!]
Romansaព្រោះតែភាពកក់ក្តៅ ការមើលថែនិងការយកចិត្តទុកដាក់របស់គេដែលមានចំពោះនាងរាល់ថ្ងៃបានធ្វើអោយនាងយល់ច្រឡំថាគេស្រលាញ់នាងដូចដែលខ្លួននាងស្រលាញ់គេទាំងមិនបានដឹងឡើយថាតាមពិតគេធ្វើបែបនេះ ព្រោះតែវាការភ្នាល់របស់គេ...មនុស្សដែលធ្លាប់តែមានស្នាមញញឹមផ្តល់ភាពកក់ក្តៅចាំមើលថែន...