#ល្បិចស្នេហ៍ព្រាននារី ភាគទី១១
រីករាយក្នុងការអាន✨
---------
@THE HYUNDIA & KIA & GENESIS MOTOR GROUP BUILDING
នៅថ្ងៃថ្មី យេប៊ីនមកធ្វើការនៅទីនេះដូចធម្មតា ត្រង់ថាថ្ងៃនេះអគារមានសភាពមមាញឹកព្រោះរៀបចំពិធីប្រូជេកថ្មីដែលបានគ្រងទុក
មានបុគ្គលិកជាច្រើនរត់កាត់ យេប៊ីនឡើងមកជាន់ទី១៥ ជាន់នេះធំទូលាយ ព្រោះជាជាន់ទុកសម្រាប់សម្ពោធរាល់ប្រូជេកនីមួយៗ ហើយពេលនេះក៏មានមនុស្សច្រើនរត់ឱ្យច្រវាត់ ព្រោះឃើញម្នាក់ៗរវល់ណាស់។
តឹប! យេប៊ីនដើរមើលខាងអគ្គីសនីថាសុវត្ថិភាពល្អនិងរបស់របររៀបចំថាមានគ្រប់ឬអត់ ខណៈនាងកំពុងដើរទៅមុខជារឿយៗដោយមិនបានប្រយ័ត្នប្រយែងមើលមុខមើលក្រោយ នាងក៏ដើរបុកត្រូវរបស់អ្វីម៉្យាងយ៉ាងមួយទំហឹង....អត់ទេ!! គឺជាមនុស្សទៅវិញទេ
«សូមទោសអ្នកនាង..» យេប៊ីនប្រញាប់អោនសុំទោសទៅកាន់អ្នកដែលនាងបានបុកដោយចេតនាមុននេះ។
«នាងដើរអត់មានបើកភ្នែកឬយ៉ាងម៉េច!!» Aʜɴ SᴏᴍYɪស្រីស្អាតដែលជាតារាModelជួរមុខដែលកំពុងមានប្រជាប្រិយភាពខ្លាំងក៏ស្រែកចាច ហើយងាកមកសម្លក់ចំយេប៊ីនដោយជះសំដីអមដោយការក្ដៅក្រហាយ ទៅតាមចរិតក្រអើតក្រទមរបស់នាង ហើយនាំឱ្យបុគ្គលិកនៅជុំវិញផ្អើលមើលគ្នា។
«ចាស?» យេប៊ីនភ្ញាក់បន្តិច ញោចភ្នែកបន្តិច អារម្មណ៍ចាប់ផ្ដើមមួម៉ៅ វាតប់ប្រមល់ពេលត្រូវជួបមនុស្សប្រភេទនោះ ប្រភេទដែលទំនើង ចិត្តក្ដៅ ធ្វើអីយកតែចិត្តខ្លួនឯងបែបនេះ។
«មុខមាត់ប្លែក ជាបុគ្គលិកថ្មីមែនទេ?? បានជាស្មឿកៗ មឹះៗដល់ថ្នាក់នេះ នាងចូលតាមខ្សែមែនទេ?» ស្រីស្អាតកំពុងតែមានមុខមាត់មួម៉ៅ គ្មានភាពរួសរាយរាក់ទាក់ ហើយសម្លឹងមេីលយេប៊ីនតាំងពីក្បាលដល់ចុងជើង។
«នេះហ៎ ចរិតតារាល្បីប្រចាំប្រទេស? អ្នកនាងគួរតែរៀនធ្វើខ្លួនឱ្យត្រឹមត្រូវជាងនេះបន្តិចទៅ!!» នាងក្រមុំនិយាយជាមួយSᴏᴍYɪបានដោយមុខស្មើរ
ហើយក៏សម្លឹងមនុស្សស្រីនៅចំពោះមុខចំៗ ថាហើយយេប៊ីន
ក៏ប្រុងនឹងបែរក្រោយដើរចេញ តែនៅមិនទាន់បានអីផង ក៏មានរូវSᴏᴍYɪទាញដៃឃាត់នាងឱ្យឈប់ដើរទៅហើយ។
«នាងហ៊ានប្រមាថយើងមែនទេ??» អ្នកពាក់ឈុតរ៉ូបសុិចសុីដំឡើងសំឡេង ដោយដៃម្ខាងច្រានស្មាយេប៊ីនតិចៗជាការរករឿង។
ដឹប! រាងកាយតូចរបស់ម៉ារ៉ាត្រូវបានច្រានថយក្រោយឲជ្រមិលទៅរកជ្រុង
ម្ខាងនៃវេទិកាឃោសនាដែលមានកម្ពស់ខ្ពស់គួរសមយ៉ាងលឿន តែព្រោះនាងពាក់ស្បែកជើងកែងចោត យេប៊ីនស្រាប់តែបើកភ្នែកធំភ្លាម ព្រោះដឹងថាខ្លួនឯងថយហួសជ្រុងនៃវេទិកាដែលបានឈរលើរួចទៅហើយ ទើបពិបាកក្នុងការទប់ជំហរ ហើយភ្លាត់ទៅតាមការរុញមួយនេះ...
ពឹប! តែថា...នៅវិនាទីនេះឯងក៏មានមនុស្សម្នាក់ស្ទុះមកត្រកងនាងទាល់ពេលវេលាទើបធ្វើឲ្យរាងកាយរបស់នាងត្រូវបានរាងកាយរឹងមាំរបស់គេក្រសោបជាប់ មិនអិចឹងទេ នាងមុខដួលទៅក្រោមជាមិនខាន។
អុ!! មិនដួលទេ!!ត្របកភ្នែកស្ដើងរបស់នាងបើកព្រិចៗនាំឱ្យយេប៊ីនងាកមកមើលម្ចាស់រង្វង់ដៃបែបមិងមាំងទាំងស្រឡាំងកាំង កែវភ្នែកមុតស្រួចរបស់បុរសសង្ហារជ្រិមមើលនាងក្នុងរង្វង់ដៃ ខណៈកែវភ្នែកពួកគេទាំងពីរមើលគ្នាទៅវិញទៅមក បេះដូងនាងវាចាប់ផ្តើមលោតញាប់ ព្រោះមុខរបស់គេនៅជិតនាងត្រឹមមួយធ្នាប់ដៃប៉ុណ្ណោះ វាជិតខ្លាំងរហូតនាងទទួលបានខ្យល់ដង្ហើមពីអ្នកម្ខាងទៀត ចំហាយក្លិនរបស់គេដែលភាយចេញពីខ្លួននាំឱ្យចាប់ផ្ដើមក្ដៅមុខមួយកម្រិតទៀត។
«អ្ហឺម អរ...អរគុណច្រើន» នាងនៅភ័យមិនបាត់ចំពោះហេតុការណ៍មុននេះ យេប៊ីនស្រាប់តែចងចិញ្ចើម ពេលឃើញរាងខ្ពស់សង្ហារដែលជាប់ឈ្មោះជាចៅហ្វាយនាយរបស់នាងមកនៅជាន់នេះ ព្រោះធម្មតាគេមិនសូវទៅណា ក្រៅពីអូហ្វីសរបស់គេនោះទេ ហើយម្យ៉ាងទៀតម៉ោងនេះជាម៉ោងសម្រាករបស់គេមិនចឹង។
«នាងធ្ងន់មិនអន់ទេ!!» ចុងហានខាំមាត់តិចៗ ភ្នែករវាសមើលត្រង់កជើងដែលមានស្នាមក្រហមងាំងមិនដាក់ភ្នែក។
«ដាក់ខ្ញុំចុះសិនទៅ!!» ម្ចាស់កាយស្ដើងរលាស់ដៃខ្លួនចេញពីគេយ៉ាងលឿន តែថាអ្នកម្ខាងទៀតមិនព្រមព្រលែង ព្រោះពេលនេះនាងកំពុងតែជិតស្លឈាមទៅហើយ តែគេបែរជាមិនស្ដាប់នាងថែមទាំងញញឹមឌឺដាក់នាងទៀត។
មិនដឹងញញឹមអីញញឹមយ៉ាងនេះទេ !!!
«ខ្ញុំដើរខ្លួនឯងបាន!!»
«តែខ្ញុំមិនអោយនាងដើរ!!»
រាងខ្ពស់ធ្វើជាមិនដឹងមិនឮ រួចបីនាងចេញពីកន្លែងពិពណ៌ឃោសនានោះដើរពីចូលទៅក្នុងប្រអប់ជណ្ដើរយន្ត ឡើងទៅជាន់ខាងលើសំដៅទៅកាន់អូហ្វីសរបស់គេក្រោមខ្សែភ្នែកជាច្រើនគូរបស់បុគ្គលិកដែលកំពុងមើលពួកគេយ៉ាងភ្ញាក់ផ្អើល អ្នកខ្លះចំហមាត់ អ្នកខ្លះទៀតមើលឡើងភ្លឹក ម្នាក់សុទ្ធតែទុកការងារចោលមកចាប់អារម្មណ៍ឈុតឆាកមួយនេះជាខ្លាំង រួមទាំងAʜɴ SᴏᴍYɪស្រីស្អាតដែលរករឿងយេប៊ីនវិនាទីមុននេះក៏ខាំមាត់ក្តាប់ដៃណែន ទឹកមុខសស្លេកមួយរំពេច មិនសុខចិត្តនូវអ្វីដែលខ្លួននាងបានឃើញចំពោះមុខនោះទេ។
បាំង!! សំលេងប្រើជើងបិទទ្វារលាន់ឮ ចុងហានដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួនដោយមានយេប៊ីនក្នុងរង្វង់ដៃដាក់នាងអោយអង្គុយលើសាឡុង ហើយក៏ដើរទៅយកប្រអប់ថ្នាំនិងប្រអប់មួយទៀតមកជាមួយធ្វើឱ្យនាងចងចិញ្ចើមងើបភ្នែកមើល តែមិនបានប៉ុន្មានកាយខ្ពស់ក៏លត់ជង្គង់ម្ខាងក្បែរ ទាញប្រអប់ទៅពីមុខ ដោះស្បែកជើងកែងរបស់នាងចេញ។
«ខ្ញុំធ្វើខ្លួនឯងបាន!!» នាងក្រមុំរហ័សប្រកែក តែគេបែរជាមើលរំលង តាមចរិតទំនើងពីកំណើតនោះឯង។
«នៅអោយស្ងៀម!!» គេបញ្ចេញសំលេងទាបហាក់ដូចជាបញ្ជា ដោយមិនឱ្យនាងធ្វើជាដាច់ខាត ព្រមទាំងចាប់យកថ្នាំមកលាបតិចៗលើស្នាមរបួសរលោក់ស្បែកត្រង់កែងជើងនាងថើរៗ ចុងក្រោយនាងក៏ប្រកែកមិនបាន
យេប៊ីនមើលគេមិនព្រិចព្រមជាមួយស្នាមញញឹមស្រទន់ក៏ហើបចេញមកដោយមិនដឹងខ្លួន ខ្សែភ្នែកនៅតែសម្លឹងមើលគ្រប់សកម្មភាពនិងកាយវិកាយរបស់គេដែលលាបថ្នាំអោយយ៉ាងយកចិត្តទុកដាក់ បេះដូងនាងប្រែទៅជាញាប់ញ័រនិងរំជើបរំជួល ប៉ុន្មានថ្ងៃនេះនាងនិងគេមិនសូវឈ្លោះគ្នាដូចមុន ដោយសារមានកិច្ចការត្រូវឃ្លៀរ៍ជាច្រើន ធ្វើបែបនេះ នាងចាប់ផ្ដើមមានអារម្មណ៍ចម្លែកៗទៀតហើយ។ បន្ទាប់ពីលាបថ្នាំបិទបង់បំបៅរួចរាល់ ចុងហានក៏បើកប្រអប់ពណ៌ខ្មៅមួយទៀតដែលនៅក្នុងនោះមានស្បែកជើងប៉ាត់តាពណ៌ស មើលទៅសាមញ្ញាយកមកពាក់អោយនាង អឹ្ហម....គឺវាល្មមនឹងជើងនាងតែម្តង។
«មានរឿងអីកើតឡើង យ៉ាងម៉េចឲ្យដួលក្រឡាច់ជើង?» ចុងហានងើយមុខមកសួរសំណួរតាមទម្លាប់ ហើយក៏មើលឃើញថារាងតូចអង្គុយធឹងមើលជើងក្រហមរបស់នាងក៏ដឹងភ្លាម។
«កែងខ្ពស់ ខ្ញុំ...មិនសូវទម្លាប់!!» និយាយហើយមុខស្អាតរហ័សឈ្ងោកមុខចុះ ខ្លាចត្រូវចាប់បាន ទាំងការពិតស្បែកជើងកែងមួយតឹក វាមិនពិបាកដើរសម្រាប់នាងទេ។
«លើកក្រោយ មិនត្រូវពាក់ស្បែកជើងកែងខ្ពស់បែបនេះទៀតទេ លឺទេ??» សម្ដីដែលគេតឿនដូចជាចង់ដាក់បញ្ជា មុននឹងមកសម្លឹងមុខនាងដោយកែវភ្នែកស្រទន់កាន់តែធ្វើអោយនាងញាប់ញ័រទាំងមិនដឹងខ្លួន។
គេបារម្ភពីនាងហ្ហ....!!!
---------
THANKS YOU FOR READING ( ˘ ³˘)♥︎
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
បើគាំទ្រនិងស្រឡាញ់រឿងអេដមីនជួយVoteម្នាក់មួយផងណា៎ ហើយកុំភ្លេច ជួយCommentបញ្ចេញមតិឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា🤧💕
#ផេថឺលシ
#ផេថឺលシ
YOU ARE READING
«ល្បិចស្នេហ៍ អន្ទាក់បេះដូង» [កែសម្រួល!!]
Romansaព្រោះតែភាពកក់ក្តៅ ការមើលថែនិងការយកចិត្តទុកដាក់របស់គេដែលមានចំពោះនាងរាល់ថ្ងៃបានធ្វើអោយនាងយល់ច្រឡំថាគេស្រលាញ់នាងដូចដែលខ្លួននាងស្រលាញ់គេទាំងមិនបានដឹងឡើយថាតាមពិតគេធ្វើបែបនេះ ព្រោះតែវាការភ្នាល់របស់គេ...មនុស្សដែលធ្លាប់តែមានស្នាមញញឹមផ្តល់ភាពកក់ក្តៅចាំមើលថែន...