ភាគទី១៨

324 14 5
                                    

#សួស្ដីលេខាសំណព្វចិត្ត ភាគទី១៨
រីករាយក្នុងការអាន✨
---------

«Sihyeon !!»
«ហុឺម...!!» Sihyeonបែរមករកជីស៊ូទាំងងឿងឆ្ងល់ នៅពេលដែលនាងបែរទៅ នាងក៏ឃើញនាយកម្លោះមានទឹកមុខ
ប្រាកដប្រជា។
«អឺ..គឺ..» ដល់ត្រឹមនេះ ជីស៊ូក៏ចាប់ផ្តើមគាំងអណ្តាតនិយាយ ព្រោះគេមិនដែលធ្លាប់និយាយពាក្យទាំងនេះទៅកាន់អ្នកណាឡើយ។
«និយាយងាយៗ គឺ...ធ្វើជាសង្សារខ្ញុំទៅ»
«ហា៎?!!» Sihyeonអង្គុយធ្មឹងដូចត្រូវសម្ដំ មុននឹងលើកដៃមកស្ទាបថ្ងាសរបស់ជីស៊ូយ៉ាងយកចិត្តទុកដាក់ទើបដកដៃចេញវិញ នេះគេក៏ប្រាកដជាលេងសើចជាមួយខ្លួនហើយ ស្គាល់គ្នាមិនទាន់បានប៉ុន្មានផងសុំធ្វើសង្សារនេះឬ? មិនគួរអោយជឿទេ!!
«ខ្លួនលោកអត់ក្តៅទេ តែហេតុអីលោកនិយាយស្អីចេញមកឆ្កួតៗអញ្ចឹងឬមួយលោកលេបថ្នាំខុស??»
«ខ្ញុំមកបានកើតអីទាំងអស់!!»
«លោកនិយាយលេងមែនទេ??  អីយ៉ា លោកបោកខ្ញុំដោយនិយាយបែបនេះត្រូវទេ!!» Sihyeonទះដៃសប្បាយចិត្តព្រមទាំងសើចហឹសៗនិងឆ្លើយអឺអើតែម្នាក់ឯង។
«មិនបាននិយាយលេង ខ្ញុំនិយាយមែនទេ!!» គ្រាន់តែឮសម្តីនេះហើយ អ្នកដែលខំប្រឹងសើចយ៉ាងសប្បាយចិត្តមុននេះក៏ស្ងាត់មាត់ឈឹងភ្លាម គេមិនបាននិយាយលេង គេមកសុំនាងពិតៗស្រស់ៗបែបនេះមែនទេ?? ព្រះអើយ គួរអោយនាងឆ្លើយប្រាប់គេបែបណា?!
«នាងគិតយ៉ាងម៉េចដែរ? យល់ព្រមដែរទេ??»
«អឺ..គឺថា យប់ណាស់ហើយ ខ្ញុំសុំទៅសិនហើយ លាសិនហើយ!!" Sihyeonរហ័សប្តូររឿងនិយាយមុននឹងប្រញាប់បើកទ្វារចេញទៅយ៉ាងលឿនរកតែជីស៊ូឃាត់មិនបាន។

   ពេលវេលាចេះតែរំកិលទៅមុខ មិនយូរប៉ុន្មានរសៀលថ្ងៃជ្រេក៏មកដល់ អ្នកកំលោះរាងខ្ពស់ស្រលះត្រកូលហុងម្នាក់នេហ អង្គុយធ្វើការបណ្ដើរ ញញឹមបណ្ដើរ នឹកឃើញតែមុខគួរឲ្យស្រលាញ់របស់Sihyeon ។
«ឆ្កួតមែនហើយយើង» ជីស៊ូអស់សំណើចខ្លួនឯង គ្រាន់តែនឹកឃើញកាយវិការ ទឹកមុខរបស់នាងក៏អាចឲ្យគេញញឹមពេញមួយថ្ងៃបាន មិនយូរទេបន្តិចទៀតគេបានទៅមើលកុនតែពីរនាក់នាងហើយ តែមិនយល់ខ្លួនឯងដែរចាំបាច់អីត្រូវរំភើបថ្នាក់នេះ នេះមែនទេអារម្មណ៍អ្នកមានស្នេហា ។

---------
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
ជួយ Likes & Shares ឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា
THANKS YOU FOR READING( ˘ ³˘)♥︎
#ផេថឺលシ

«ល្បិចស្នេហ៍ អន្ទាក់បេះដូង»  [កែសម្រួល!!]Where stories live. Discover now