ភាគទី១៣

230 10 0
                                    

អីយ៉ា តួថ្មីប៉ះគ្នាជាលើកទី១ យ៉ាងណាដែរ ហិហិ🤧☺️
សូមទោសចំពោះការយឺតយ៉ាវ🙏
#សួស្ដីលេខាសំណព្វចិត្ត ភាគទី១៣
រីករាយក្នុងការអាន✨
---------
"ងឺត!!!"សំលេងជើងកង់ឡានកកិតនឹងថ្នល់លាន់ឮឡើងជាសញ្ញាបញ្ជាក់ថាឡានត្រូវបានបញ្ឃប់គ្រឿងម៉ាសុីនលែងដំណើរការទៀត។ ជើងស្រឡូនគ្រងស្បែកជើងកែងរាបចោទពណ៌សចុះពីឡានគូជាមួយរាងកាយស្រឡូនពាក់រ៉ូបពណ៌សវាលទ្រូងបូករួមនឹងសក់ខ្លីពណ៌ខ្មៅទន់រលាស់ដែលទម្លាក់ក្លាយជាភាពទាក់ទាញអ្នកនៅជុំវិញអោយចាប់អារម្មណ៍។ Yeinកំពុងតែដើរទៅមុខជារឿយៗ ពេលនោះទូរស័ព្ទរបស់នាងនៅក្នុងកាបូប
ក៏ស្រាប់តែរោទិ៍ ទើបធ្វើអោយនាងលូកយកបណ្តើរដើរទៅមុខបណ្តើរ ដោយសារការភ្លេចមើលមុខមើលក្រោយក៏ធ្វើអោយនាងជ្រមុជក្បាលបុកនឹងដើមទ្រូងរបស់បុរសម្នាក់យ៉ាងមួយទំហឹង ហើយពួកគេដួលទៅលើថ្នល់បេតុងទាំងពីរតែម្តងធ្វើអោយមុខរបស់គេស្ទើរតែប៉ះគ្នា។
«លោកដើរអត់មានភ្នែកទេអី!!» នាងស្ទុះស្ទាក្រោកឡើងចេញពីគេ ព្រមទាំងស្រែកញ៉ែតៗដាក់គេ
«នាងទៅវិញទេជាអ្នកដើរមិនបើកភ្នែកនោះ ម៉េចថាខ្ញុំមិនបើកភ្នែក?? ខ្ញុំដើរធម្មតាសុខៗអ្នកនាងនោះទេដែលមកដើរតាំងៗមកបុកខ្ញុំបែបនេះ អ្នកណាជាអ្នកខុសអោយប្រាកដ មនុស្សស្រីស្អីធ្វើខុសហើយមិនចេះសុំទោសថែមមកថាអោយគេវិញទៀត!!» កម្លោះសង្ហារSoonYoungតបទៅវិញព្រមទាំងជ្រួញចិញ្ចើម ចូលគ្នា ព្រោះត្រូវស្រីកាចឆ្នាស់មាត់ដាចម្នាក់នេះដែលឈរនៅចំពោះមុខ ដើរមកបុកអំបាញ់មិញត្រូវនាងស្រែកច្រែតៗដាក់ទាំងខ្លួនគេមិនបានខុស។
«នេះលោក...សុំទោសក៏បាន សុំទោសដែលខ្ញុំមិនប្រយ័ត្នដើរបុកលោក ពេញចិត្តហើយរឺនៅ?» Yeinរកថាបកអោយគេវិញ តែក៏ត្រូវសម្រួលអារម្មណ៍និយាយពាក្យសុំទោសទាំងមុខក្រម៉ូវ ហាក់ដូចជាពាក្យនេះមិនបានចេញពីចិត្ត។
«កើតស្អីរបស់លោកនឹង!!!ជៀសចេញមើល» នាងរៀបនឹងដើរចេញ តែក៏ត្រូវទក់ដំណើរដោយសាររាងខ្ពស់ស្រឡះរបស់SoonYoungមកឈរពាំងពីមុខនាងទើបនាងងើបមុខទៅសម្លក់ក្តាប់មាត់ដាក់គេ។ពេលនេះYein
ស្រាប់តែជ្រួញចិញ្ចើមងឿងឆ្ងល់សម្លឹងមើលគេដែលកំពុងដោះអាវក្រៅមកពាក់ពីលើស្មារបស់នាង។
«នាងពាក់សុិចសុីពេកហើយ!! នេះកំពុងតែទៅចាយរាងអោយអ្នកណាមើលហា»
«វាជារឿងខ្ញុំ!! លោកកុំមកចេះហួងហែង!!» នាងនិយាយព្រមទាំងបម្រុងដោះអាវដែលគេគ្របចេញ តែក៏ត្រូវគេចាប់ដៃនាងជាប់ព្រមទាំងសម្លឹងមុខនាងចំៗ។
«បើនាងនៅចចេសទៀត ក៏មិនអីដែរ ខ្ញុំគ្រាន់តែមានបំណងល្អ ព្រោះថាពេលនេះគេឯងនៅជិតៗនេះប្រហែលបិះនឹងដាច់ខ្យល់ដោយសារសម្រស់នាងហើយក៏មិនដឹង» SoonYoungលើកចិញ្ចើមព្រមទាំងអោនមកនិយាយខ្សឹបដាក់នាងតិចៗធ្វើអោយនាងក្រមុំយល់សាច់ការទើបធ្វើអោយនាងងាកមើលជុំវិញឃើញពួកប្រុសខ្លះកំពុងជូតឈាមច្រមុះ ខ្លះទៀតសម្លឹងមើលនាងជាមួយនឹងខ្សែភ្នែកត្រេកកាមធ្វើអោយYeinអត់គិតមិនបាន។ Yeinងើយមើលអ្នកម្ខាងទៀតដែលឈរខ្ពស់ជាងនាងដែលពាក់អាវដៃវែងពណ៌សចំហឡេវបញ្ចេញដើមទ្រូងហាន់ណែន ត្រនុយនឹងខោខ្មៅធ្វើអោយYeinអត់នឹងសម្លឹងមើលដកភ្នែកមិនចេញ ខណៈពេលដែលបេះដូងនាងចាប់លោតញាប់ខុសធម្មតា។
«ហើយលោកសម្លឹងមើលស្អីដែរ កុំប្រាប់ថាលោកក៏កំពុងមានគំនិតអាក្រក់លើខ្ញុំដូចគ្នា!!» ក្រោយពីភ្លឹកស្មារតីមួយសន្ទុះYeinស្រាប់តែនិយាយ រួចក៏រហ័សយកកាបូបដែលកាន់នឹងដៃមកបាំងដើមទ្រូងរបស់នាង ដោយមិនភ្លេចងើបមុខទៅសម្លក់គេថ្មែរ មិនដឹងថាអាបុិម្នាក់នេះលួចមើលរាងកាយរបស់នាងតាំងពីពេលណា ចំជារោគចិត្តមែន!!
«លង់នឹងខ្លួនឯងពេកទេដឹង?? អ្នកនាងមិនមែនជារសនិយមខ្ញុំនោះទេ»
«មិនគិតក៏ល្អហើយ!!» និយាយចប់ Yeinដើរចេញទុកអោយនាយកម្លោះសម្លឹងមើលដំណើររបស់នាងរហូតបាត់ស្រមោល ស្រាប់តែផុសស្នាមញញឹមលើផ្ទៃមុខសង្ហារដោយមិនដឹងខ្លួន បបូរមាត់ក្រាស់របស់SoonYoungក៏ស្រដីពាក្យឡើងតិចៗម្នាក់ឯង។
«ស្រីឆ្នាស់!!»
————
សំលេងទឹករលកបោកបក់ជាមួយនឹងច្រាំងធ្វើអោយ SihYeonដែលពាក់រ៉ូបពណ៌សវែងហួសជង្គង់ ជាយរ៉ូបនិងសសៃរសក់ហើរចុះឡើងតាមកម្លាំងខ្យល់បក់ នាងកំពុងតែដើរមើលជារឿយៗតាមឆ្នេរសមុទ្រដោយអារម្មណ៍
ស្រស់ស្រាយ បាតជើងដែលគ្មានទ្រនាប់នៅតែបន្តលើដីខ្សាច់ជាបន្ត
បន្ទាប់។
«ជាសំបកខ្យងតើ!!» នាងក្រមុំបន្លឺខណៈពេលប្រទះភ្នែកនឹងរបស់អស់នេះ មុននឹងអោនទៅរើសមើលយកមកតម្រៀបលេងយ៉ាងសប្បាយ។
«អ្ហាយ!!» SihYeonស្រែកឆ្វាចនៅពេលដែលមានដៃអ្នកណាម្នាក់មកលូកចាប់ស្មាធ្វើអោយនាងភ្ញាក់ក៏ស្ទុះក្រោកឡើងបណ្តាលអោយរាងកាយនាងផ្ងារទៅក្រោយសម្តៅទៅរកដីខ្សាច់ ប៉ុន្តែស្រាប់តែមានដៃក្រាស់មួយគូរបស់នរណាម្នាក់ក៏មិនដឹងបានមកទ្រនាងភ្លាមៗ មុនដំបូងស្មានថានឹងបាក់ចង្កេះហើយតើ!! ។
«SihYeonនាងមិនអីទេរឺ?» អ្នកដែលជួយនាងនិយាយឡើង ដោយសំលេងស្រាលស្រទន់ ហើយអ្នកដែលបានលឺក៏រហ័សងាកមើលទៅរកគេភ្លាមៗ ដើម្បីអោយដឹងច្បាស់ថាគេអ្នកណា។
«មិនអីទេ អរគុណហើយ» រាងស្តើងបម្រាស់ចេញពីរង្វង់ដៃរបស់គេយ៉ាងលឿនខណៈពេលគេមើលនាងមិនដាក់ភ្នែក ហើយនាងស្រាប់រំជើបរំជួលធ្វើខ្លួនមិនត្រូវ។
«អូយ!!»
«យ៉ាងម៉េចហើយ? មិនអីទេហ្អេរ!!» ខណៈពេលSihYeon
ដើរថយក្រោយ ស្រាប់តែជាន់ត្រូវសំបកខ្យងដែលនាងបានរៀប មានអារម្មណ៍ថាបាតជើងរបស់នាងឈឺ​ខ្ទោកៗ រៀបប៊ិះនឹងដួលម្តងទៀត ទើបធ្វើអោយកម្លោះសង្ហារJiSooប្រញាប់ទប់ត្រកងរាងតូចច្រឡឹងដែលរកកលចង់ដួលសាជាថ្មី។
«អេ!! លោកធ្វើអីនឹង??» Sihyeonស្រាប់តែឧទានឡើងនៅពេលដែលរាងកាយរបស់នាងស្រាប់តែអណ្តែតឡើងលើ ដោយសារJisooបានលើកបីនាងចាកចេញពីនោះសម្តៅទៅបន្ទប់រីសតវិញក្រោមខ្សែភ្នែកស្រីៗច្រើនដែលសម្លឹងមកពួកគេដោយការច្រណែន។
"ក្រាក!!"ពេលដែលមកបន្ទប់រីសតរបស់Jisooហើយទើបដាក់នាងអង្គុយនៅលើសាឡុង មុននឹងងើបឈរឡើងទៅយកប្រអប់លាងរបួសមក។
«អូយ!! តិចៗបានទេខ្ញុំឈឺ!!» Sihyeonស្រាប់តែស្រែកចាចនៅពេលដែលគេយកសំឡីដាក់ទឹកអាល់កុលមកជូតបាតជើងរបស់នាងដែលមានឈាមហូរច្រើនគួរសម ឮបែបនេះគេក៏លាបថ្នាំស្រាលដៃជាងមុនព្រមទាំងផ្លុំយ៉ាងយកចិត្តទុកដាក់ទាំងមិនបានដឹងថាមានកែវភ្នែកមួយគូកំពុងតែលួចមើលមុខរបស់គេរហូតដល់ភ្លឹកទៅហើយ ពេលនេះនាងទើបតែដឹងគេម្នាក់នេះក៏មានមុខសង្ហារមិនធម្មតាដែរ បើមើលយូរទៅស្រាប់តែមានអារម្មណ៍ថាបេះដូងស្រាប់តែញាប់ញ័រដូចកាលដែលបានជួយគេដំបូងអញ្ចឹង។
«ហេតុអ្វីមិនចេះប្រយ័ត្ន?? ស្លាក់ស្លើត!!» សម្តីធ្ងន់ៗរបស់គេស្រាប់តែធ្វើអោយនាងចំហមាត់ធ្លុង ទើបប្រញាប់បើកមាត់តវ៉ាទៅគេយ៉ាងលឿន នាងត្រូវក្លាយជាបែបនេះក៏ដោយសារតែគេម្នាក់មកដោយមិនអោយសម្លេងជាមុន នៅមានមុខមកថាអោយនាងទៀត?
«គឺលោកមកបំភ័យខ្ញុំធ្វើអី!!» កាលបើឮនាងនិយាយបែបនេះ Jisooស្រាប់តែលើកចិញ្ចើមងើបមុខឡើងសម្លឹងមុខនាងមិនដាក់ភ្នែក មុននឹងលោមុខទៅជិតនាងធ្វើអោយនាងថយក្រោយរហូតទល់នឹងសាឡុង JiSooយកដៃឃុំជាប់មិនអោយគេចទៅណា មុខក៏ចេះតែខិតចូលទៅជិតនាង ឯនាងស្រាប់តែធ្វើខ្លួនអ្វីមិនត្រូវ ភ័យបុកពោះ ប្រឹងអែនខ្លួនបែរមុខចេញ ក្នុងទ្រូងខាងឆ្វេងក៏កំពុងតែលោតដុកដាក់ៗ ចុងមាត់របស់គេញោចញញឹម មុននឹងចាប់ទាញផ្ងើយចង្ការអោយបង្វែរមកចំវិញ គិតថាស្រីស្លាក់ស្លើតដែលតមាត់ត~កគេអំបាញ់មិញ ហេតុអ្វីពេលនេះស្រាប់តែស្លូតហាក់ដូចកូនទន្សាយមួយក្បាលទៅវិញ??
«អឺ...ជីស៊ូ លោកចង់ធ្វើអី??» នាងប្រឹងលេបទឹកមាត់ក្អឹកៗទាំងពិបាកនិយាយរដាក់រដុប មុននឹងស្រុញខ្លួនបិទភ្នែក កាលដែលដឹងខ្យល់ដង្ហើមដែលផ្តុំនៅត្រចៀកធ្វើអោយនាងព្រឺសម្បុរខ្ញោក ហេតុអ្វីមនុស្សដែលមានចរិតដូចជាសុភាពបុរសដូចជាប្រែជាមនុស្សឈ្លៀតឱកាសមួយរំពេចអញ្ចឹង??
ប៉ុក!!! «អូយ!!ហេតុអីខោកក្បាលខ្ញុំ???»
«ខោកអោយបាត់ស្លាក់ស្លើតនោះអី ស្រីល្ងង់!!» គេបន្លឺស៊កសៀតធ្វើអោយSihYeonក៏អត់មិនបាននឹងសម្លក់ផ្ទៃមុខស្រស់សង្ហាររបស់គេ។
«នេះលោក...!! អូយ!!» នាងក្រមុំប្រុងងើបឡើងតែត្រូវJiSooចាប់ដៃចាប់ជើងនាងជាប់ ថែមទាំងចាប់ចំត្រង់កន្លែងរបួសរបស់នាងទៀតធ្វើអោយនាងសម្រេចចិត្តព្រមអង្គុយចុះវិញដោយទឹកមុខជូរ ក្រម៉ក់ក្រម៉ូវមិនរីកទាល់តែសោះ ព្រោះមិនអាចធ្វើអ្វីគេបាន។
«ឈប់ធ្វើមុខជូរ ទៅងូតទឹកបានហើយ នឹងអាលមកញាំបាយជាមួយគ្នាដើម្បីជាការសុំទោស!!» មិនត្រឹមតែនិយាយគេនៅយកចុងដៃច្បិចច្រមុះនាងលេងតិចៗដោយភាពខ្នក់ខ្នាញ់ខុសពីធម្មតា ទើបនាងរុញដៃរវៀមនោះចេញ នៅតែបន្តសម្លក់គេថ្មែរ ថ្ងៃនេះគេកើតអី ចូលចិត្តធ្វើខ្លួនខុសពីធម្មតាឬថាខ្មោចចូលមែនទេ??
_______
'ធ្វើជាមនុស្សស្រីរបស់ខ្ញុំ យេប៊ីន' ប្រយោគដែលចុងហាននិយាយជាមួយនាងយប់មិញស្រាប់តែផុសនៅក្នុងខួរក្បាលមិនឈប់ យេប៊ីនអត់គិតមិនបានថាខ្លួនឯងស្ដាប់ច្រឡំមិនខាន ថែមទាំងស្នាមថើបដ៏រោលរាលកាន់តែធ្វើអោយនាងមិនប្រាកដថាជាការយល់សប្តិនិងយល់ច្រឡំអី្វបន្តិច។ យេប៊ីនបើកទឹកត្រជាក់មកលុបមុខខ្លួនឯងជាប់ៗគ្នា ត្រូវការអោយខ្លួនឯងស្វាងនឹងការពាក្យសម្តីរបស់ចុងហានអោយបាន។ នាងលួចថ្ងូរនៅក្នុងចិត្ត ស្ទាបសក់ ព្រមទាំងគ្រវីក្បាលខ្លួនឯង ទើបទៅរៀបចំខ្លួនអោយមានរបៀប ដើម្បីទៅដើរលេងស្រូបយកខ្យល់អាកាសនៅខាងក្រៅក្រែងលោថាបានរំសាយអារម្មណ៍កាត់ស្ត្រេសចេញខ្លះ។
ឡានស្ព័រទំនើបពណ៌ក្រហមត្រូវបានចតនៅខាងមុខរីសត ចុងហាន
ពាក់អាវដៃវែងពណ៌ផ្កាឈូកជាមួយនឹងខោពណ៌សខ្លីហាក់ដូចជាបម្រុងទៅដើរលេងទីណាអញ្ចឹង ចុងហានឈានជើងចេញពីឡានឈរផ្អែកខ្លួននឹងគូថឡាន លើកដៃផ្ទៀងមើលនាឡិកាដៃតម្លៃថ្លៃមើលម៉ោងហាក់ដូចជាងរង់ចាំនរណាម្នាក់យ៉ាងអន្ទះសារអញ្ចឹង កំឡុងពេលនោះដែរក៏មានមនុស្សម្នាក់លេចរូបរាងចំពោះមុខគេ ចុងហានញញឹមឡើងនៅពេលបានឃើញវត្តមាននាងមកដល់ទាំងដែលសមីខ្លួនមិនបានដឹង។
«លោក!!» យេប៊ីនរៀងភ្ញាក់បន្តិច ក្រោយពីឃើញអ្នកដែលចំពោះមុខ ដំបូងឡើយតាំងចិត្តថានឹងគេចពីមុខគេ ដោយសារតែរឿងសារភាពយប់មិញ តែមានអីពេលនេះជួបគ្នាបាត់ទៅហើយ។ នាងយកដៃអោបស្មាបន្តិច នៅពេលខ្យល់រងាបក់មួយវឹប តែក៏មិនដល់ថាគេនៅឈរចាំនាងនៅខាងក្រៅតាំងពីពេលណាក៏មិនដឹង។ យេប៊ីនឈរទ្រឹងមួយកន្លែងមើលគេដោយមិនដឹងថាធ្វើអីបន្ត ចុងហានបោះជំហានដើរមករកយេប៊ីនដោយខ្លួនឯងរហូតដល់ជំហានជើងគេបញ្ឃប់នៅចំពោះមុខនាងត្រឹមតែមួយចំអាមដោយមិនភ្លេចលូកដៃទៅក្រសោបមុខរបស់នាងដែលត្រជាក់ស្រេបដូចទឹកកក ។
«អារុណសួស្តី អ៊ំុស្រី!!» នាងងើយមុខមើលគេ ទាំងមិនបានដកខ្លួនថយក្រោយ ធ្វើត្រឹមតែមើលគេធ្មឹង ភាពកក់ក្តៅចេញពីបាតដៃក្តៅភាយរបស់គេមកប៉ះនឹងថ្ពាល់របស់នាងធ្វើអោយបេះដូងស្រាប់តែលោតញាប់មិនត្រូវចង្វាក់ ព្រមជាមួយមុខក្រហមព្រឿងរបស់នាង អត់នឹងគិតដល់ស្នាមថើបកាលពីយប់មិញមិនបាន។
«គិតអី??» ឃើញនាងស្ងៀមស្ងាត់រួមខ្សែភ្នែករបស់នាងធ្វើអោយចុងហានជ្រិមភ្នែក មុននឹងប្តូរដៃដែលក្តាប់ថ្ពាល់មកស្ទាបថ្ងាស ខ្លាចថានាងគ្រុនឬក្តៅខ្លួន ព្រោះតែឃើញមុខរបស់នាងក្រហម អត់នឹងបារម្ភមិនបាន។
«អត់ទេ!!»
«អាកាសធាតុរងាដល់ហើយ ពាក់រ៉ូបដៃវាលបែបនេះ មិនរងាទេឬ??» អ្នកកម្លោះសួរដោយសំលេងស្រទន់សឹងតែស្តាប់មិនសូវឮ ក្នុងចិត្តឆ្ងល់ព្រោះមិនដែលឃើញគេនិយាយស្រទន់ដូចជាសុភាពបុរសដាក់នាងពីមុនឡើយ មុននឹងងាកទៅចាប់អារម្មណថាមានអាវក្រាស់មករុំនឹងស្មារបស់នាងតាំងពីណាក៏មិនដឹង។
«រងាបែបនេះគួរតែទៅញាំុអីៗក្តៅទើបបាន អញ្ចឹងតោះទៅ!!» ឃើញឫកពាអៀនរបស់នាង ចុងហានស្រាប់តែញញឹមចេញមុនព្រមជាមួយបេះដូងដែលចាប់ផ្តើមរីកមាឌ មុននឹងទាញដៃនាងមកកាន់យ៉ាងណែនហាក់ដូចជាមិនព្រមប្រលែងអញ្ចឹង។ ក្រោយពីញាំុអាហារពេលព្រឹកជាមួយហើយ ឡានចុងហានបានបត់ចូលទៅក្នុងច្រកដែលលម្អដោយដើមឈើខ្ពស់ៗជាច្រើនជាពិសេសគឺសួនផ្កាគ្រប់ប្រភេទរាប់រយរោងដាក់ដាំត្រដែតគ្នា។ យេប៊ីនដើរពាក់មួកកំប៉ាងនិងរ៉ូបពណ៌សរូបផ្កាត្រឹមកំភួនជើងដែលមានអាវគ្របបាំហស្មាសរលោងរបស់នាង យេប៊ីនឈានជើងដើរមួយៗ សម្លឹងមើលទៅសម្រស់ផ្តាដ៏ត្រចះត្រចង់ តែក៏ស្រាប់តែងឿងឆ្ងល់ថាកន្លែងស្រស់ស្អាតបែបនេះបែរជាមិនមានមនុស្សមកកម្សាន្តទៅវិញ ទើបអត់នឹងជ្រួញចិញ្ចើមមិនបានធ្វើអោយចុងហានដែលបានឃើញអាការៈខុសធម្មតារបស់នាងក៏លួចសើចតិចៗ ព្រោះមិនថាដឹងគេម៉ៅមួយសួននៅថ្ងៃនេះ ដើម្បីនាង មែនហើយដើម្បីនាង គេលួចផ្ទួនសម្តី ឆ្ងល់នឹងខ្លួនឯង វាគួរអោយចម្លែកខ្លាំងដែលសុខចិត្តធ្វើដើម្បីនាងមែនទេ??
«ពេញចិត្តទេ?» រាងខ្ពស់សួរអ្នកដែលមានកម្ពស់ត្រឹមទ្រូងរបស់ខ្លួន ស្របពេលរាងតូចងាកមកប្រសព្វនឹងមុខរបស់គេដោយក្រសែរភ្នែកងើងឆ្ងល់ដែរ មែនហើយ នាងភ្លេចអិយឈឹងថាមិនមែនមកម្នាក់ឯង តែមកជាមួយគេនឹងហើយទើបអ្នកកំលោះប្រញ៉ាប់លួចឆ្មក់ថើបថ្ពាល់ទន់ៗរបស់នាងមួយខ្សឺត។
«ចុងហាន!!» ពេលភ្ញាក់ព្រើតពីការគិតរបស់នាង យេប៊ីនក៏ស្រែកព្រមទាំងលើកដៃប្រុងវៃចុងហាន បែរជាត្រូវគេចាប់កាន់ដៃជាប់ថើបមួយខ្សឺតមួយទឿតមុនស្រាក់ដៃចូលគ្នានាំនាងដើរជុំវិញសួនផ្កានៅជាយភ្នំ ព្រមទាំងផ្តិតរូបភាពស្រស់ស្អាតគ្រប់យ៉ាងនៅទីនេះប្រៀបដូចជាគូស្នេហ៍។ ក្រោយពីការដើរទស្សនាបញ្ចប់ យេប៊ីននិងចុងហានអង្គុយលើដំបូលឡានមើលថ្ងៃលិចជាមួយគ្នាដែលមានខ្យល់បក់បរិសុទ្ធនាឆ្នេរសមុទ្រ ព្រះអាទិត្យចាប់ផ្តើមរាបលិចម្តងបន្តិចៗធ្វើអោយយេប៊ីនញញឹមដកដង្ហើមចូលពេញសួតស្រូបយកខ្យល់ដែលបក់កាត់ ព្រមទាំងសម្លឹងមើលផែនសមុទ្រខៀវស្រងាត់ មាន អារម្មណ៍ថារំភើបនឹងទិដ្ឋភាពទាំងនេះដូចគ្នា។
«ប៉ុន្មានថ្ងៃនេះ លោកកើតអី?? ចុងហាន» សុខៗយេប៊ីនស្រាប់តែសួរទៅកាន់ចុងហានបែបនេះ ព្រោះទើបសង្កេតឃើញថា ប៉ុន្មានខែមកនេះ មានអារម្មណ៍ថាគេខុសប្លែកជាងមុន ហាក់ដូចខ្វល់ខ្វាយ ចេះហួងហែង ចូលចិត្តបញ្ចេញស្នាមញញឹមដាក់នាង ហើយនៅពាក្យសម្តីដែលនិយាយពីយប់មិញ រឹតតែឆ្ងល់មិនបាត់ គ្រប់ពេលដែលចុងហានធ្វើបែបនេះ នាងស្រាប់តែរមួលខ្លួន ញាប់ញ័រមិនទាន់បាត់ដូចជាពេលនេះអញ្ចឹង។
«ខ្ញុំបានកេីតអីឯណា?? អ៊ំុស្រី!!»
«ចុះលោកធ្វើល្អដាក់ខ្ញុំបែបនេះ ព្រោះហេតុអីទៅ??»
«ចុះបើខ្ញុំប្រាប់នាងថា ខ្ញុំពេញចិត្តនាង យ៉ាងម៉េចដែរ??»
«.....» សម្តីប្រាកដប្រជាធ្វើអោយឆេយុងស្រាប់តែនៅស្ងៀម បើកភ្នែកក្រឡែតប៉ុនៗពងមាន់ ដឹងថាពេលនេះទើបជាការពិតមិនមែនជាការយល់សប្តិឬស្រវឹងដល់ថ្នាក់ស្តាប់ច្រឡំនោះទេ។
«ប្រើស្ទាយរបស់លោកដាក់ស្រីផ្សេងទៅ តែមិនមែនខ្ញុំ!!» យេប៊ីននិយាយក្រោយពីស្ងៀមមួយសន្ទុះ ព្រមទាំងគ្រវីក្បាល មិនហ៊ានជឿចំពោះរឿងដែលនាងបានឮ។
«តែខ្ញុំធ្វើដាក់តែនាងម្នាក់ទេ បែបនេះមានន័យថាកន្លងមកនាងស្អប់ខ្ញុំ??»
«ខ្ញុំមិនបានស្អប់លោកទេ!!»យេប៊ីនរហ័សសម្តីតបទៅគេវិញធ្វើអោយបេះដូងចុងហានរីកមាឌហើយក៏ញញឹមស្ញេយចេញមកដាក់នាង។
ដុកដាក់!! ឌុកឌាក់!! បេះដូងរបស់យេប៊ីនចាប់ផ្តើមលោតខុសចង្វាក់ ម៉េចក៏មានអារម្មណ៍ថាញាប់ញ័ររំជើបរជួលបែបនេះទៀតហើយ? ព្រោះតែស្រឡាញ់គេម្នាក់នេះដូចគ្នាមែនទេ?? យេប៊ីននិយាយនៅក្នុងចិត្ត ឯកែវភ្នែកសម្លឹងមើលមុខដ៏សង្ហាររបស់គេមិនដាក់ភ្នែក។ ចុងហានលូកដៃទៅស្ទាបអង្អែលថ្ពាល់ក្រពុំ មុនប្រើម្រាមមេដៃប៉ះបបូរមាត់ស្តើងទន់ៗរបស់នាងតិចៗ កម្លាំងដៃមាំទាញយេប៊ីនរហូតដល់បបូរមាត់នាងទៅផ្អឹបដោយបបូរមាត់ក្តៅគគុក ដៃម្ខាងទៀតក្រសោបអោបចង្កេះរបស់នាងជាប់ ចំណែកយេប៊ីនក៏មិនបានប្រកែកបែរជាក្រសោបតោងកថើបតបនឹងស្នាមថើបយ៉ាងផ្អែមល្អែមរបស់គេដែលផ្តល់អោយ។
«ថើបតបបែបនេះយល់ព្រមហើយមែនទេ?? អ៊ុំស្រី!!»
————
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
ជួយ Likes & Shares ឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា
THANKS YOU FOR READING( ˘ ³˘)♥︎
#ផេថឺលシ

«ល្បិចស្នេហ៍ អន្ទាក់បេះដូង»  [កែសម្រួល!!]Where stories live. Discover now