#ល្បិចស្នេហ៍ព្រាននារី ភាគទី០៥
រីករាយក្នុងការអាន✨
រាងតូចច្រឡឹងក្នុងឈុតធ្វើការគ្រ័រហ្សេរបស់នារីៗពណ៌ប្រផេះធ្វើដំណើរមកជាមួយនឹងកាបូបស្ពាយដៃថែមទាំងពាក់កាតបញ្ជាក់ពីជំនួយការជាប់នឹង~ក មុននឹងផ្ងើយដៃមើលនាឡិការបស់ខ្លួនដើម្បីបញ្ជាក់ ព្រោះគិតថាក្រែងលោនាងមកយឺតម៉ោងដោយស្បែកជើងកែងគប់ៗទង្គិចលើការ៉ូចោលអោយបុគ្គលិករាល់គ្នាងាកមកចាប់អារម្មណ៍នឹងខ្សឹបខ្សាវគ្នាពីនេះពីនោះ យេប៊ីនដឹងហើយថារឿងទាំងនេះជារឿងអ្វី ប៉ុន្តែយ៉ាងណាក៏នាងត្រូវតែធ្វើខ្លួនមិនខ្វល់ស្រាប់ហើយ បន្ទាប់មកដើរចូលទៅក្នុងជណ្តើរប្រអប់។ ដៃស្រឡូនតូចលើកឡើងចុចកុងតាក់ជាន់ទី៣០ដែលជាជាន់ដែលនាងនឹងត្រូវធ្វើការពេលមកដល់ជាន់មួយនេះហើយនាងក៏ដើរទៅកន្លែងធ្វើការអង្គុយរបស់ខ្លួនយឺតៗ កន្លែងអង្គុយរបស់នាងនៅខាងក្រៅអូហ្វីសរបស់ចុងហាន ចុងក្រោយនាងក៏ត្រូវមកធ្វើជាលេខារបស់គេដដែលដោយសារនាងគ្មានលុយសំណងដល់ក្រុមហ៊ុនមួយនេះ។
«សួស្ដី អ្នកនាងជាប៊ែក យេប៊ីនមែនទេ?» សម្លេងរបស់មនុស្សប្រុសវ័យម្ភៃក្រាស់បន្តិចបន្លឺឡើងពីក្រោយខ្នងធ្វើអោយនាងក្រមុំភ្ញាក់ផ្អើលបន្តិច តែរហ័សងាកទៅមើលដោយញញឹមតប។
«ចាស...»
«រីករាយដែលបានជួប ខ្ញុំឈ្មោះ Jᴏɴɢᴜᴘ ជាមនុស្សជំនិតរបស់អគ្គនាយករងនិងអ្នកគ្រប់គ្រងផ្នែកប្រត្តិបត្តិនិងឯកសារទាំងមូល!!»
«ចាស រីករាយដែលបានជួប!!» យេប៊ីននិងគេចាប់ដៃជាការស្វាគមន៍ ហើយនាងគ្រាន់តែញញឹមតិចៗដាក់ប៉ុណ្ណោះ ការដែលមកធ្វើជាលេខា វាជាឱកាសល្អមែនដែលនាងអាចរៀនពីបទពិសោធន៍ការងារមួយនេះបាន តែនាងបែរជាមានអារម្មណ៍ថាមិនស្រណុកចិត្ត។
«ពេលនេះអ្នកនាងត្រូវមកធ្វើការជាមួយលោកអគ្គនាយករងហើយ ការងាររបស់អ្នកនាងគឺការរៀបចំកាលវិភាគប្រចាំនិងការពិនិត្យមើលបញ្ជីផ្សេងៗទៀត!!» Jᴏɴɢᴜᴘបានអោយយេប៊ីនទៅអង្គុយនៅកន្លែងរបស់នាងដែលជាតុធ្វើការជំនួយការដែលនៅខាងក្រៅអូហ្វីសរបស់ចៅហ្វាយ បន្ទាប់មកJᴏɴɢᴜᴘក៏ធ្វើជាអ្នកជួយបង្រៀនការងារដល់នាងជាមុន។
«យល់ហើយមែនទេអ្នកនាង? »
«ចាសយល់ហើយ... »
«អ៎ គឺខ្ញុំគ្មានបញ្ហាជាមួយរឿងនេះទេ!!» អស់រយះពេលជិត៣ម៉ោងទម្រាំរួចរាល់នឹងច្បាស់ថានាងយល់គ្រប់គ្រាន់ទើបគេដកខ្លួនវិញ យេប៊ីនក៏ឆ្លើយយ៉ាងគួរសមចំពោះJᴏɴɢᴜᴘ។
«ល្អហើយ រឿងសំខាន់គឺអគ្គនាយករងជាចុងភៅដែលមានស្នាដៃធ្វើម្ហូបអាក្រក់បំផុត គាត់ចូលចិត្តម្ហូបកូរ៉េ ប៉ាស្តា(ᴘᴀsᴛᴀ) ជាពិសេស ស៊ុបនិងសាច់មាន់ មិនចូលចិត្តស្ករគ្រាប់និងការ៉ុតនោះទេ កាហេ្វគ្រាន់តែបន្ថែមស្ករសបីស្លាបព្រា ភាពផ្អែមល្មម....គាត់ជាមនុស្សមត់ចត់ក្នុងការងារក៏ពិតមែន តែគេជាមនុស្សចិត្តក្ដៅនិងរឹងទទឹង ហើយជាពិសេសជាមនុស្សខ្សោយបំផុតឆាប់ហត់នឿយអស់កម្លាំង គេងបានគ្រប់ពេលនិងទីកន្លែងណាដែលគាត់អាចធ្វើបាន មួយទៀតគឺគាត់ឆាប់នឹងឈឺចាប់ក្នុងការធ្វើចលនាបានគ្រប់ពេលយ៉ាងងាយស្រួល តែត្រង់នេះមិនជាការគួរអោយបារម្ភនោះទេ កាលវិភាគនីមួយៗបានរៀបចំការសម្រាករបស់គាត់និងអាហារបំប៉ន់កម្លាំងជាញឹកញាប់ ព្រោះគាត់រវល់ញឹកញាប់ណាស់ ថ្ងៃខ្លះក៏ត្រូវលើសម៉ោងញាំបាយមិនទៀងទាត់ពេលទៀតផង!!» តែពេលJᴏɴɢᴜᴘលើកដល់ចំណុចដែលទាក់ទងពីចុងហានសឹងតែទាំងស្រុងនេះមករៀបរ៉ាប់ដល់នាងដែលកាន់ធ្វើឲ្យយេប៊ីនក៏ចាប់អារម្មណ៍ភ្លាមបែបប្រាប់មិនបាន។
«អ្នកនាងអូខេទេ មានអីជំទាស់ឬអត់?»
«ខ្ញុំគ្មានបញ្ហាអីទេ»
«អញ្ចឹង អ្នកនាងអាចចាប់ផ្តើមបាន បើមិនយល់ឬមានចម្ងល់ត្រង់ណាមួយ អាចមកសួរខ្ញុំបានគ្រប់ពេល!!»
«ចាស អរគុណណាស់» និយាយដល់រឿងការងារឯកសារនេះ យេប៊ីនទើបតែចាប់អារម្មណ៍ថានៅលើតុធ្វើការរបស់នាងមានឯកសារមួយគំនរធំ ក្រោមតុនៅមានប្រអប់រាងមូលទ្រវែងមានស្លាកណែនាំការប្រើប្រាស់នៅលើនោះ បន្ទាប់ពីJᴏɴɢᴜᴘបានចាកចេញទៅ នាងក៏ឈរនៅតុធ្វើការថ្មីរបស់នាង ហើយសម្លឹងមើលឯកសារមួយគំនរធំដែលអគ្គនាយករងម្នាក់នោះមានចេតនាធ្វើបាបនាងច្បាស់ណាស់។ នាងដកដង្ហើមតិចៗ រួចក៏ចាប់ផ្ដើមបើកមើលឯកសារផ្សេងៗទៀតម្ដងមួយៗដែលនៅលើតុស្រាប់។
«អ៊ុំស្រី!! ជួយឆុងកាហ្វេឲ្យខ្ញុំមួយកែវ!!» នៅសុខៗក៏មានសំឡេងឮនៅក្បែរត្រចៀករបស់យេប៊ីនធ្វើឲ្យនាងភ្ងាក់ព្រើត ព្រលឹងព្រលះសឹងតែចេញពីកាយអស់ នាងងើយមើលឃើញចុងហានដែលកំពុងតែអោនមុខចូលទៅជិតនាងដោយមិនដឹងខ្លួនចន្លោះរវាងពួកគេទាំងពីរនៅជិតគ្នាខ្លាំងណាស់ សូម្បីតែខ្យល់ដង្ហើមក៏ដូចគ្នាដែលមានត្រឹមតែកុំព្យូទ័រមួយដែលឃាំងនៅកណ្ដាលតែប៉ុណ្ណោះ។
«ស្អីរបស់លោកហ្នឹង!! លើកក្រោយជួយមកឲ្យមានសំឡេងបន្ដិចទៅមើល!!»
«ខ្ញុំមិនគិតថានឹងរំខានការធ្វើការរបស់នាងទេ សុំទោសផងដែលធ្វើឲ្យអ៊ុំភ័យ!!»
«លោកត្រូវការអ្វីដែរទេ??»
«ជួយឆុងកាហ្វេឲ្យខ្ញុំមួយកែវ!!» និយាយចប់គេក៏ខិតចេញពីនាង ហើយដើរចូលទៅបន្ទប់ធ្វើការរបស់គេវិញទុកឲ្យយេប៊ីនរអ៊ូង៉ូវតិចៗម្នាក់ឯងដោយការក្តៅចិត្ត។
«មនុស្សចង្រៃចង់ឲ្យខ្ញុំគាំងស្លាប់ឬយ៉ាងម៉េច??»
តុកៗៗ!!! សម្លេងគោះទ្វារពីរបីដងជាប់ៗគ្នា អ្នកខាងក្នុងបានបន្លឺសំលេងអនុញត្តិអោយចូល ទើបនាងរហ័សកាច់គន្លឹះទ្វារ មុននឹងរុញចូលទៅ យេប៊ីនចូលមកបន្ទប់ធ្វើការ ដៃកាន់កែវកាហ្វេដែលកំពុងមានផ្សែងក្ដៅៗ ហ៊ុយៗ នាងកាន់វាដើរថ្នមៗមកដាក់នៅលើតុរបស់ចុងហាន។
«ទៅឆុងថ្មី ខ្ញុំមិនចូលចិត្តរសជាតិផ្អែមខ្លាំងពេកទេ!!» ជាពាក្យសម្ដីកុហករបស់គេប៉ុណ្ណោះ កាហ្វេមិនបានផ្អែមខ្លាំងនោះទេ ជាធម្មតាគេចូលចិត្តផឹកកាហ្វេដែលមានរសជាតិផ្អែមតិចៗ ដែលមួយកែវនេះត្រូវមាត់របស់គេហើយ តែគេនៅតែទាមទារថ្មីព្រោះចង់ធ្វើបាបនាងក្រមុំ។ យេប៊ីនលើកកែវកាហ្វេមកក្រេបបន្តពីគេ នាងចិបមាត់តិចៗហើយក៏ឧទានឡើង ។
«មិនឃើញផ្អែមខ្លាំងត្រង់ណាផង ក្រែងនេះជារសជាតិដែលលោកចូលចិត្តមិនចឹង!!»
«អ៊ុំស្រី ខ្ញុំប្រាប់ឲ្យឆុងថ្មីក៏ឆុងទៅ នៅឈរប្រកែកដល់ណាទៀត!!»
«មិនអីទេ ចាំខ្ញុំទៅឆុងថ្មីឲ្យ» យេប៊ីនមិនចង់មានរឿងឈ្លោះជាមួយគេ ក៏ធ្វើតាមបញ្ជាយកកាហ្វេត្រលប់ទៅកន្លែងដើមវិញដើម្បីឆុងថ្មី នេះអោយធ្វើការច្រើនហើយនៅមិនភ្លេចមករករឿងធ្វើបាបនាងមួយផ្នែកទៀតដែរ។
«តាមតែចិត្តខ្លួនឯងពិតមែន!!» មុននឹងដើរចាកចេញទៅយេប៊ីនក៏រអ៊ូម្នាក់ឯងតិចៗ តែក៏អាចឲ្យអ្នកម្ខាងទៀតលឺបានដែរ ។
«អ៊ុំនិយាយអី?»
«គ្មានអីទេ ខ្ញុំថានឹងឆុងឲ្យឆ្ងាញ់ជាងមុនតែប៉ុណ្ណោះ!!» ពេលដែលចុងហានសួរ នាងរៀងភ្ញាក់បន្តិច តែក៏រកនឹកវិធីឆ្លើយថ្មីបែរក្រោយដោះសារទៅកាន់គេវិញ បន្ទាប់មកនាងក៏ចេញពីទីនោះយ៉ាងរហ័ស។ បន្ទាប់ពីនាងចេញទៅផុតចុងហានអង្គុយញញឹមចុងមាត់ម្នាក់ឯងហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ចឹង គេក៏មិនយល់ពីខ្លួនឯងដែរ ការបានធ្វើបាបនាងលេងធ្វើឲ្យគេមានសេចក្ដីសុខយ៉ាងចំលែក កាន់តែនៅជិតនាងប៉ុណ្ណា គេក៏កាន់តែប្លែកចិត្តខ្លួនឯងប៉ុណ្ណោះ ហេតុអីពេលដែលធ្វើបាបស្រីឆ្នាស់ម្នាក់នេះហើយធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អចម្លែកបែបនេះ។
---------
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
បើគាំទ្រនិងស្រឡាញ់រឿងអេដមីនជួយVoteម្នាក់មួយផងណា៎ ហើយកុំភ្លេច ជួយCommentបញ្ចេញមតិឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា🤧💕
#Beanieシ
YOU ARE READING
«ល្បិចស្នេហ៍ អន្ទាក់បេះដូង» [កែសម្រួល!!]
Romanceព្រោះតែភាពកក់ក្តៅ ការមើលថែនិងការយកចិត្តទុកដាក់របស់គេដែលមានចំពោះនាងរាល់ថ្ងៃបានធ្វើអោយនាងយល់ច្រឡំថាគេស្រលាញ់នាងដូចដែលខ្លួននាងស្រលាញ់គេទាំងមិនបានដឹងឡើយថាតាមពិតគេធ្វើបែបនេះ ព្រោះតែវាការភ្នាល់របស់គេ...មនុស្សដែលធ្លាប់តែមានស្នាមញញឹមផ្តល់ភាពកក់ក្តៅចាំមើលថែន...