មោះៗ បន្ទាប់ពីបែកគ្នាមួយរយៈ ពេលនេះអេតមីននាំយកសាច់រឿងថ្មីដែលទើបកែសម្រួលថ្មីមកបង្ហាញណា☺️
#ល្បិចស្នេហ៍អន្ទាក់បេះដូង ភាគទី០១
រីករាយក្នុងការអាន✨
ក្រុមហ៊ុនជេអេកគ្រុប (J.H (JɪHᴀɴ) ឬ Hyundia & KiA & Genesis Motor Group) ជាអាគារមានរចនាបថល្អឥតខ្ចោះស្ថិតកណ្ដាលទីក្រុងសេអ៊ូលអគារក្រុមហ៊ុននេះមានកម្ពស់៣០ជាន់ដែលជាសម្បតិ្តគ្រួសារត្រកូលមួយនេះដោយផ្តើមពីលោកChung Juyungធ្វើមុខជំនួយរោងចក្រផលិតយានយន្តដែលតាំងពីជំនាន់ដូនតាជំនាន់ឆ្នាំ១៩៦៧មកទល់នឹងពេលនេះ។ ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនមួយនេះស្ថិតនៅតារាងលេខទី៤នៃផលិតផលយានយន្តធំជាងគេនៅលើពិភពលោក។ ប៉ុន្តែ៤ឆ្នាំកន្លងមក ក្រុមហ៊ុនជេអេកនៅតែស្ថិតនៅតារាងលេខទី១ ប៉ុន្ដែមួយឆ្នាំមកនេះ ពួកគេក៏បានផលចំណេញបន្ថែមទៅ២៥ភាគរយក្នុងកម្រងស្នាដៃអគ្គនាយករងវ័យក្មេងទាំងបីម៉ាក់យានយន្តទាំងបីរូបទៀតផង។ នៅក្នុងអាគារធំប្រណីតមួយនេះ គ្រប់គ្នាកំពុងតែមមាញឹកនឹងការងារ ម្នាក់ៗសុទ្ធតែសមត្ថភាពដែលមកធ្វើការងារនៅក្រុមហ៊ុននេះគ្រប់គ្នា។ យ៉ុន ចុងហានវ័យ២៦ឆ្នាំជាទាយាទតែមួយនៃត្រកូលយ៉ុន យានយន្តម៉ាក់ HyunDiaជាកម្លោះរូបសង្ហារមានមន្តស្នេហ៍ដែលជាទីប្រាថ្នារបស់ស្រីៗ កែវភ្នែកមុតស្រួច ច្រមុះមានខ្ទង់ បបូរមាត់សុិចសុីបូករូមរាងកាយរឹងមាំ មិនថាស្រីណាពេលឃើញគេហើយគឺត្រូវស្រឡាំងកាំងនិងឈ្លក់វង្វេង តែគេក៏មាននិស័្សយមិនល្អដែលជាប្លេយ៍បយ៍បណ្ដើរមនុស្សស្រីមិនសាំុមុខ ផ្លាស់ប្តូរដូចជាស្រោមជើងពាក់ម្តងមួយហើយក៏បោះចោល គេមិនធ្លាប់ប្រាកដប្រជាជាមួយស្រីម្នាក់ណា គឺមានតែគូរួមដំណេកប៉ុណ្ណោះ ។ រីឯកម្លោះវ័យក្មេង២៦ឆ្នាំកូនប្រុសរបស់គ្រួសារត្រកូលហុង ប្រធានប្រតិបត្តិយានយន្តម៉ាក់KIA Hong Jisoo(ហុង ជីសូឈាមជ័រកូរ៉េកាត់អាមេរិក ជាបុរសដែលជាក្តីស្រមៃរបស់នារីគ្រប់រូប គេជាបុរសមកពីគ្រួសារមកពីប្រូហ្វាល់ល្អធ្វេីអោយស្រីៗនៅក្នុងក្រុមហ៊ុន ម្នាក់ៗនាំគ្នាចាប់អារម្មណ៍គេ ព្រោះគេជាបុរសដែលមានភាពលេចធ្លោ ទន់ភ្លន់ សុភាពបុរសហើយមានមន្តស្នេហ៍ តែក៏ចម្លែកនៅពេលដែលមិនឃើញគេបណ្ដើរមនុស្សស្រីណាម្នាក់ពីមុនមក។ បុរសសង្ហារចុងក្រោយវិញជា Kwon Soon Youngខ្វុន ស៉ុនយ៉ុន ប្រធានប្រតិបត្តិផ្នែកយានយន្តម៉ាក់Genesis ២៤ឆ្នាំ ដោយសារតែឋានៈ និងរូបរាងសង្ហាររបស់គេធ្វើអោយស្រីជាច្រើនតាមស្រឡាញ់គេ តែគេបែរជាមិនយកភ្នែកមើលទៅវិញ គេជាមនុស្សម្នាក់ដែលចិត្តរឹងជាមួយនិងស្នេហាខ្លាំងណាស់ គ្មានស្រីណាអាចយកបេះដូងបុរសចិត្តរឹងម្នាក់នេះបាននោះទេ។ កន្លងមកបុរសសង្ហារទាំងបីមិនធ្លាប់មានស្រីណាដែលជាគូស្នេហ៍បានម្នាក់ ទើបគ្រួសារទាំងបីមានព្រួយបារម្ភ ព្រោះថាអាយុរបស់គេទាំងបីជិតដល់៣០ទៅហើយនៅមិនទាន់មានគូស្នេហ៍ពិតប្រាកដ។
//ងឺត!!//
«ដល់ហើយ... » ឡានម៉ាក់DaWoo Lacettiពណ៌ទឹកសមុទ្រជារថយន្តមានដំបូល អង្គុយបានបួននាក់ឬលើសពីបួននាក់ឈប់នៅចំពីមុខអាគារ
ខ្ពស់ប្រណីតធំមួយនៃក្រុមហ៊ុនល្បីល្បាយជាងគេនៅកណ្តាលទីក្រុងតែម្តង ʜᴏɴɢ EᴜɪJɪɴ នារីវ័យ២៤ឆ្នាំបានបើកឡានរបស់នាងជូនBᴀᴇ Yᴇʙɪɴ(ប៊ែក យេប៊ីន)ទៅកន្លែងក្រុមហ៊ុនដែលនាងទើបតែដាក់ពាក្យធ្វើការសិន បន្ទាប់មកទើបនាងបើកឡានបន្តទៅក្រុមហ៊ុនដែលខ្លួនធ្វើការតាមក្រោយ។
«បងទៅសិនហើយ..បើមានការអី ខលមកបងណា!!យេប៊ីន!!»
«អូខេ បាយ៍ៗ» យេប៊ីនងក់ក្បាលហើយក៏ឈរចាំEᴜɪJɪɴបើកឡានចាកចេញទៅរហូតផុតកន្ទុយភ្នែក។ ម្ចាស់រាងកាយតូចច្រឡឹប៊ែក យេប៊ីនក្នុងឈុតធ្វើការ សំពត់ម៉ាក់សុីលើជង្គង់៥សង់ទីម៉ែត្រពណ៌ខ្មៅក្រឹបជាមួយនឹងអាវសឺមីអាវក្រៅជាអាវគ្រ័រហ្សេ កែវភ្នែកមុខមាំ សក់ពណ៌ត្នោតដ៏វែងទម្លាក់ ចិញ្ចើមក្រាស់កោង ភ្នែកតូចគួរអោយស្រឡាញ់ ក្នុងចិត្តសង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរទៅចុះ ព្រោះវាជាថ្ងៃដំបូងដែលនាងទើបតែចូលធ្វើការបែបនេះពិតជាភ័យខ្លាំងណាស់ ។
«ហឹម...មិនអីទេៗ ឯងអាចធ្វើបាន... »នាងនិយាយបន្លប់ជាមួយខ្លួនឯងហាមចិត្តមិនអោយគិតអវិជ្ជមានដែលមិនល្អ ប៉ុន្តែរំពេចនោះបរិយាកាសស្ងប់ស្ងាត់ទាំងឡាយត្រូវបានកាត់ផ្តាច់ ក្រោយពីសម្លេងសុីផ្លេឡានបន្លឺឡើងផ្ទួនគ្នាពីរដងធ្វើអោយអ្នកដែលកំពុងស្លុងអារម្មណ៍នឹងខ្យល់ឱកាសបរិសុទ្ធនាពេលនោះភ្ញាក់ព្រឺត មុននឹងងាកទៅរកប្រភពសម្លេងយ៉ាងទាន់ហន់។
ទីត!ទីត!
រថយន្តទំនើបតម្លៃថ្លៃកប់ពពកពណ៌ខ្មៅរលោងគ្រឹបមើលក៏ដឹងថាជាស៊េរីចុងក្រោយបង្អស់ពណ៌ខ្មៅ ម៉ាកHyundai Palisadeបោះពួយចេញពីផ្លូវកាច់ជ្រុងច្រកចូលតាមដោយល្បឿនលឿនស្លេវស្ទើរតែផ្តាច់ប្រលឹងធ្វើអោយអ្នកដែលទើបប្រមូលបានស្មារតីអម្បាញ់មិញប្រញាប់គេចចេញទៅម្ខាង ហើយរថយន្តមួយនោះក៏ឈប់នៅក្បែរនាងកញ្ចក់បើកឡើងបានបង្ហាញនូវមនុស្សប្រុសដែលមានរូបរាងសង្ហារដែលជាអ្នកបើក គេស្លៀកឈុតគ្រ៍រហ្សេពណ៌ខ្មៅកាត់ពីលើអាវសឺមីពណ៌ខ្មៅBrand Name គេមិនបានចងក្រវ៉ាត់ក តែប្រឡះអាវសឺមីពីរគ្រាប់នៅខាងលើ បង្ហាញអោយឃើញសាច់ដុំដើមទ្រូងដែលហាប់ណែននិងសុិចសុី ប្រុសម្នាក់នេះ ស្រីណាឃើញហើយមិនស្រក់ទឹកមាត់មិនបាន!!
«Styelទាក់ទាញប្លែកៗរបស់នាងគួរតែបង្ហាញនៅកន្លែងផ្សេងមិនមែននៅទីនេះ...!!» ប្រយោគដំបូងដែលបន្លឺចេញពីមាត់របស់បុរសសង្ហារធ្វើអោយអ្នកស្តាប់លឺដូចជាយេប៊ីនភាំងនូវអ្វីដែលគេនិយាយអំបាញ់មិញនិងត្រូវក្តៅស្លឹកត្រចៀកមិនតិចនោះទេ ហើយគិតក្នុងចិត្តថាមុខមាត់ស្អាតបាតដែរ តែទាស់តែមាត់ឆ្កែបន្តិច!!!
«នេះលោក!!!» ដៃស្តើងតូចលើកមុខចង្អុលមុខទាំងខាំធ្មេញខ្លួនឯងក្រេតៗជាមួយនឹងអារម្មណ៍ក្តៅក្រហាយកាន់ខឹងឡើងក្រហមមុខ មិនតិចនោះទេ។
«អ៎ មែនហើយនាងធ្វើដូចជាមិនចាប់អារម្មណ៍មនុស្សប្រុសដើម្បីឲ្យគេគិតថានាងជាមនុស្សស្រីសុភាពរាបសារតែក៏មកឈរនៅពីមុខឡានរបស់ខ្ញុំ បែបនេះគិតចង់ឲ្យដៃខ្ញុំទាំងប្រយោលមែនទេ? ប្លែកៗបែបនេះខ្ញុំក៏ចូលចិត្តដែរ..» ប្រុសកម្លោះវាយចិញ្ចើមដាក់ម្ខាងទៀតទាំងទឹកមុខច្រឡើម
ព្រមទាំងស្រដីបណ្តើរសម្លឹងមើលរាងកាយរបស់មនុស្សស្រីចំពោះមុខបណ្តើរតាំងពីក្បាលដល់ចុងជើង។
«អត់ទោស!! ខ្ញុំមិនមែនជាមនុស្សស្រីប្រភេទនឹងនោះទេ
ហើយសូមមេត្តាមានសុជីវធម៌បន្តិច លោកបើកឡានកៀរខ្ញុំទៅហើយ លោកនៅមានមុខមកថាខ្ញុំទៀតអី? ធ្វើខុសហើយមិនចេះសុំទោសគេមួយម៉ាត់ជាការទទួលខុសត្រូវផង! នៅមកគិតថាខ្ញុំចង់អោយដៃលោកទៀត ខ្ញុំថាលោកកុំមកលង់នឹងខ្លួនឯងខ្លាំងពេកអី...!!» បបូរមាត់តូចស្អាតឧទានឡើងដោយមិនភ្លេចសម្លឹងមើលគេដោយក្រខ្សែភ្នែកតវ៉ាដាក់ជនបង្ករហេតុដែលប្រុងនឹងចោលប្រកាន់នាងទាំងដែលនាងមិនបានខុសសូម្បីតែបន្តិចសាងអោយកម្លោះសង្ហារជ្រួញចញ្ចើមស្ទើរតែក្លាយជាបន្ទាត់ត្រង់។
មិនដែលមានស្រីណាហ៊ានប្រកែកជាមួយខ្ញុំញ៉ែតៗបែបនេះទេពីមុនទេ ថែមទាំងធ្វើខ្លួនមិនសុភាពដាក់ខ្ញុំទៀត ស្រីម្នាក់នេះពិតជាគួរអោយចាប់អារម្មណ៍មែន!!
អ្នកកំលោះលើកនាឡិកាតម្លៃថ្លៃរបស់ខ្លួនមកមើលម៉ោងក្រោយពីនឹកឃើញថាខ្លួនមិនទាន់បានពិនិត្យមើលឯកសារគំរោងថ្មីដែលកូនចៅទើបតែយកមកអោយកាលពីល្ងាចមិញទើបមនុស្សឆ្កួតនឹងការងារដូចជាគេ អត់នឹងរំលងមិនបាន មុននឹងងើយមុខមកនិយាយជាមួយនាង។
«ខ្ញុំគ្មានពេលប្រកែកជាមួយនាង ព្រោះមិនចូលចិត្តខាតពេលឥតប្រយោជន៍ ការងាររបស់ខ្ញុំសំខាន់ជាង!!»
ឥតប្រយោជន៍អញ្ចឹងហ្ហ!!! យេប៊ីននិយាយពាក្យនឹងផ្ទួនៗនៅក្នុងចិត្ត។ អ្នកកំលោះដែលអង្គុយនៅក្នុងឡាន សុខៗក៏ហុចដបទឹកទទេអោយនាងដែលកំពុងធ្វើមុខមីងមាំងឃើញនាងនៅធ្មឹង គេក៏លើកចិញ្ចើមដាក់នាងអោយសញ្ញាថាយក ទើបនាងបង្ខំចិត្តកញ្ឆក់ដបទឹកនោះពីដៃគេទាំងបង្ខំ។
«សង្ឃឹមថានឹងបានជួបគ្នាម្តងទៀតណា៎ អ៊ុំស្រី!!!» ចុងហានឆ្លៀតញាក់ចិញ្ចើមឌឺៗដាក់នាង។
«ជាមនុស្សឡប់សតិពិតមែន! កុំអោយខ្ញុំជួបលោកទៀត!! អាប្រុសហេងស៊យ!!! មនុស្សប្រុសស្អីបែបនេះ ចំមែនហើយ! បើជួបលោកឯងម្តងទៀតពេលណា យើងនឹងលេងអោយស្លាប់មិនខាន!» រាងស្តើងព្រួសខ្យល់ដង្ហើមធំចេញ រអ៊ូរជេឡើងទាំងមួរម៉ៅដាក់មនុស្សដែលទៅបាត់ ស្ដាប់មិនលឺ តែនេះក៏ចាត់ទុកថាសំណាងណាស់ទៅហើយដែលនាងមិនបានត្រូវរបួសត្រង់ណា។ កែវភ្នែកខ្មៅគ្រឹបសម្លឹងមើលឡានដែលបើកចេញទៅដែលគ្មានភាពទទួលខុសត្រូវឥតព្រិច ប្រអប់ដៃតូចស្រឡូនក្តាប់ចូលគ្នាណែនបង្ហាញអោយឃើញពីភាពមួម៉ៅក្តៅចិត្តនិងមិនព្រមចុះញ៉មអោយនរណាមកបំពានលើខ្លួន ហើយរួចខ្លួនដោយងាយៗ។ អ្នកកម្លោះចុងហានដែលលួចមើលនាងតាមកញ្ចក់មើលក្រោយ ឃើញថានាងកំពុងមាត់កំពុងជីបអូចៗនិងយកដៃច្រត់ចង្កេះ និយាយស្អីមិនដឹងធ្វើអោយគេសើចតិចៗក្នុងលក្ខណៈអស់សំណើច៖
«មិនដឹងជាជេរខ្ញុំស្អីខ្លះទេ!!»
---------
«គ្រប់គ្នាៗ!!» ចង្វាក់នោះប្រធានផ្នែកលីពាក់អាវគ្រ័ហហ្សេខ្មៅសាច់គ្រើមលើ បបូរមាត់ញោចញញឹមនោះដូចក្នុងន័យរាប់ញាតិលាយឆ្មើមឆ្មៃដែលជាអ្នកគ្រប់គ្រងបុគ្គលិកស្រែកហៅបុគ្គលិកផ្នែកទីផ្សារធ្វើអោយពួកគេនាំគ្នាងាកមកចាប់អារម្មណ៍នឹងគាត់ព្រមទាំងសង្កេតមើលទៅអ្នកចំណូល
ថ្មីមិនស្គាល់មុខដែលឈរនៅក្បែរគាត់ថែមទៀត។
«ថ្ងៃនេះយើងមានសមាជិកថ្មីក្នុងផ្នែកទីផ្សាររបស់យើង!!!»
«សួស្ដី ខ្ញុំឈ្មោះ ប៊ែក យេប៊ីន!!» នាងតូចរាក់ទាក់ដោយឪនគំនាបគោរពដោយមានមារយាទដាក់គ្រប់គ្នានៅក្នុងបន្ទប់នាំគ្នាទះដៃអបអរញញឹមតប បន្ទាប់មកគ្រប់គ្នាក៏ត្រឡប់ធ្វើការដូចដើម ចំនែកនាងក៏ដើរទៅកន្លែងអង្គុយរបស់ខ្លួនយឺតៗ។ ឯកសារការងារជាច្រើនដាក់លើតុធ្វើការងារជាស្រេច ទើបនាងស្រវាមកធ្វើ ថ្ងៃនេះជាថ្ងៃដំបូងទើបមានការងារច្រើនត្រូវធ្វើប្រហែលថ្ងៃនេះត្រូវធ្វើថែមម៉ោងហើយ!!!
«ស្អីគេនេះ!! ម៉េចក៏ធ្ងន់សម្បើមម្លេះ!!» យេប៊ីនកាន់សំណុំឯកសារធំៗកម្ពស់ថ្ងាសរបស់នាង នាងដើរសឹងតែមិនរួច ទម្ងន់ធំធ្វើអោយនាងបិះនឹងដួលផ្កាប់មុខទៅ នាងព្យាយាមងើយមើលផ្លូវ ហើយក៏ធ្វើអោយឯកសារដួលរលំតែសំណាងមាននរណាម្នាក់មកជួយទប់ទាន់។
«យេប៊ីន ឯងអីក៏លោភលន់ម្ល៉េះ លើកម្ដងពាក់កណ្ដាលក៏បាន ម៉ោចាំខ្ញុំជួយ!!» សម្លេងស្រួយស្រេសបន្លឺឡើង ទម្ងន់នៅក្នុងដៃក៏ស្រាលជាងមុន ទើបយេប៊ីនញញឹមងាកទៅអរគុណអ្នកដែលមានសណ្តានចិត្តល្អ។
«អរគុណហើយ!!!....អេ យូប៊ីន Bɪɴɴɪᴇទេហ៎?»ស្នាមញញឹមក៏លេចចេញមកដោយមិនដឹងខ្លួននាងញញឹមដាក់ដែលជួយលើក មុខស្អាតងើយមើលឃើញនារីខ្ពស់ស្រឡះ ប៊េ យូប៊ីន (Bᴀᴇ YᴜBɪɴ)ហៅកាត់Bɪɴɴɪᴇជាមនុស្សស្រីវ័យ២៣ឆ្នាំដូចនាងត្រូវជាមិត្តសម្លាញ់របស់នាង យូប៊ីនជានារីមានរូបរាងតូចស្រឡូន សាច់សដូចសំឡីនិងមានសក់ខ្លីត្រឹមស្មាពណ៌ខៀវស្រាល ហើយធ្វើការនៅផ្នែកទីផ្សារនិងកែសម្រួលរចនាម៉ូត។ ដោយឡែកមុខកែវភ្នែកថ្លាយ៉ង់ទាំងគូររេទៅប៉ះនឹងជ្រុងម្ខាងទៀតតែក៏ត្រូវបើកភ្នែកធំៗរហូតបបូរមាត់តូចស្តើងបើកចំហរធ្លុងដោយភាពភ្ញាក់ផ្អើល អូម៉ាយ កត!!
កម្លោះរាងកាយខ្ពស់សង្ហាបោះជំហានដែលពាក់ឈុតគ្រ៍រហ្សេពណ៌ខ្មៅយ៉ាងមានអំណាចចាប់អារម្មណ៍ពីមជ្ឈដ្ឋានជុំវិញ ថាកំពុងចាប់អារម្មណ៍និងនិយាយពីគេច្រើនប៉ុណ្ណាព្រមជាមួយមនុស្សជំនិត ប្រធានសាខាដែលដើរតាមពីក្រោយយ៉ាងប្រកៀក នៅមានបុគ្គលិកដែលដើរនៅជាន់មួយនេះក៏រហ័សឱនគំនាបរាក់ទាក់ក្រោមក្រសែភ្នែកស្មើរធេងដូចទម្លាប់របស់អ្នកដែលជាចៅហ្វាយ។
មិនមែនខ្ញុំច្រឡំទេដឹង?? គេជាម្ចាស់ឡានពណ៌ខ្មៅដែលបិះបុកខ្ញុំនោះទេតើ!! គេមកធ្វើអីនៅទីនេះ?? សំណួរគ្មានចម្លើយ ក៏ផុសឡើងនៅក្នុងខួរក្បាលរបស់យេប៊ីន នាងក៏ស្រាប់តែងាកទៅអ្នកដែលឈរនៅក្បែរនាងនេះ ដើម្បីអោយប្រាកដចិត្តនូវអ្វីដែលនាងកំពុងតែសង្ស័យ។
«ម្នាក់ដែលដើរពីមុខប្រធានផ្នែកជាអ្នកណា ឯងដឹងដែរទេ??»
«អ៎....មែនហើយ! ព្រោះថាឯងទើបតែចូលមកធ្វើការ ទើបបានជាមិនសូវស្គាល់អ្នកណាថាជាអ្នកណាបែបនេះ...» ស្រីមាឌរាងខ្ពស់រៀបរាប់ ខណៈធ្វើកាយវិការដើរចុះឡើងធ្វើអោយអ្នកស្តាប់យ៉ាងយកចិត្តទុកដាក់ដូចជាយេប៊ីនតាមមើលសឹងស្រលេវភ្នែកទៅហើយ។
«ឈប់ៗ ឯងឈរនិយាយធម្មតាបានហើយ!!» យេប៊ីនចាប់ដៃមិត្តដែលនៅទំនេរជាប់ធ្វើអោយអ្នកម្ខាងទៀតឈប់ឆ្ងក់ បន្ទាប់ពីយល់ន័យ។
«គាត់គឺជាអគ្គនាយករងនៅទីនេះ ជាកូនម្ចាស់ក្រុមហ៊ុននេះនិងជាទាយាទស្នងតំណែងគ្រួសារយ៉ុន» បន្ទាប់ពីថ្លែងចប់ហើយ Bɪɴɴɪᴇក៏សឹងតែទប់សំណើចលែងជាប់ ក្រោយពីឃើញទឹកមុខភ្លីភ្លឺរបស់មិត្តរបស់ខ្លួន
ប្រែជាតក់ស្លុតដូចឃើញខ្មោច។
អីគេ!! ខ្ញុំស្ដាប់ច្រឡំទេដឹង?? គេហ្នឹងហ្អេស!!
ពេលនេះនាងច្របូកច្របល់អស់ហើយ នេះគេនិយាយថាគេជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងនៅទីនេះ ទម្រាំតែនាងភ្ញាក់ពីអន្លង់គំនិត ស្រាប់តែលែងឃើញបុរសមាឌធំខ្លួនក្រអូបនោះបាត់ទៅហើយ ទើបស្រីតូចបានត្រឹមតែធ្វើមាត់ជីបអូចៗដោយការឃ្នើសចិត្ត នាងមិននឹកស្មានថាម្ចាស់ឡានដែលកៀរនាងកាលពីព្រឹកមិញ តាមពិតគឺជាលោកអគ្គនាយករងដែលមានកេរ្តិ៍ឈ្មោះ កត្តិយស តែចរិកថោកទាប គ្មានភាពទទួលខុសត្រូវសោះ អូខេ! បើបែបនេះទៅហើយ ចាំនាងលេងនឹងអោយងើបក្បាលលែងរួចតែម្តង ដើម្បីអោយវាសមាមាត្រគ្នា។
ពេលវេលាចេះតែរំកិលទៅមុខរហូតទ្រនិចនាឡិកាវែងចង្អុលដល់លេខ៩ទៅហើយជាម៉ោងហួសការងារ ក្រុមហ៊ុនក៏ស្ងាត់អស់ហើយ គ្រប់គ្នាទៅផ្ទះអស់រលីងនៅសល់តែយេប៊ីនដែលនៅអង្គុយធ្វើនិងរៀបចំរបាយការណ៍កម្មវិធីនៅមុខកញ្ចក់កុំព្យូទ័រទាំងភ្នែកព្រឹម ដៃតូចយកមកខ្ទប់មាត់ដែលស្ងាបម្តងៗដូចគ្នា។
«ហ្ហើយ!! រួចហើយ» យេប៊ីនយកដៃតប់កញ្ចឹងកនិងស្មារបស់នាង ដើម្បីបំបាត់ភាពចុករោយ ក៏ទើបតែបង្ហើយការងាររួចត្រៀមចាប់ផ្ដើមរៀបរបស់របរនិងឯកសារទុករៀបចំចេញពីបន្ទប់ធ្វើការផងដែរ។
ភ្លឹប!
កំពុងរៀបចំសុខៗចរន្តអគ្គិសនីក៏រលត់ទាំងអស់ ក្នុងបន្ទប់ទាំងមូលហំព័ន្ធដោយភាពខ្មៅងងឹតឈឹងនៃស្បៃរាត្រីតាមកញ្ចក់នៅក្នុងផ្នែកមួយនេះផងដែរ។
«ពុទ្ធោ...ទូរស័ព្ទមកអស់ថ្មអីនៅពេលនេះ!!!» នាងតូចល្អិតយេប៊ីនរហ័សលូកដៃចូលហោប៉ៅអាវក្រៅទាញទូរស័ព្ទមកមើលប៉ុន្តែគ្រប់យ៉ាងនៃទូរស័ព្ទរបស់នាងក៏រលត់ឈឹងគ្មានថ្មសូម្បីមួយភាគរយសង្ស័យតែនាងរវល់ពេកទើបទូរស័ព្ទមិនសូវបានសាកថ្ម។
ពិល? យេប៊ីនឧទានក្នុងចិត្ត ហើយវិនាទីនោះធ្វើឱ្យម្រាមដៃតូចស្តើងស្ទុះទាញថតតុរាវរកពិលដើម្បីបើកបំភ្លឺ។
«បាត់ទៅណាអញ្ចេះ....!!» យេប៊ីននិយាយតិចៗដាក់ខ្លួនឯង ព្រមទាំងប្រញាប់រាវរកបើកថតតុដោយអារម្មណ៍អន្ទះសារ កាលពីព្រឹមម្សិល នាងចាំថារៀបចំថតតុមួយនេះនិងទុកពិលនៅថតត្រង់នេះ តែហេតុអីវាស្រាប់តែបាត់ទីណាពេលមានអាសន្នអន់ក្របែបនេះ?
អូខេ!! ឃើញហើយ សំណាងហើយដែលអាចប្រើការបាន...
យេប៊ីនគិតក្នុងចិត្តដើរឈួលពិល តែរំពិចនោះដែលនាងដើរទៅមាត់ទ្វារចេញពីផ្នែកទីផ្សាររបស់នាងនៃជាន់ទី១០ក្នុងអាគារមួយនេះដើម្បីរកមើលចរន្តភ្លើងខាងក្រោមអាគារខ្លះណាអាចមានបញ្ហាអីត្រូវកែខៃនាងនឹងតេហៅឲ្យខាងអគ្គីសនីមកជួសជុលជាបន្ទាន់។ តែកែវភ្នែកបែរជាជំពប់ទៅនឹងស្រមោលមនុស្សម្នាក់ដែលកំពុងដើរហួស...ឈប់សិន ភ្លេចឲ្យឈឹងថាយេប៊ីនមានត្រចៀកវៃគ្រាន់បើ គ្រាន់តែលឺសម្រឹបជើងបន្តិច នាងក៏ប្រញាប់បញ្ចាំងពិលទៅខាងណោះភ្លាមយ៉ាងរហ័សតាមទិសដៅខ្លួនទទួលសម្លេង៖
«អ្នកណា?» ព្រោះតែភ័យសន្ល់ស្លោររបស់ធ្វើអោយពិលនៅក្នុងដៃរបស់នាងជ្រុះទៅលើឥដ្ឋយ៉ាងទាន់ហន់ ទើបដៃតូចរហ័សស្រវេស្រវ៉ារករបស់មកកាន់ភ្លាមហើយក៏ប៉ះនឹងអំបោសដែក រួចយកមកចង្អុលមនុស្សអាថ៌កំបាំងកំពុងតែដើរមករកនាងធ្វើឲ្យនាងឈានថយក្រោយដោយការប្រុងប្រយ័ត្ន មិនដឹងថាគេជាអ្នកហើយចូលមកបានដោយរបៀបណា។
«ឈប់...ឈប់ភ្លាម!! កុំ...កុំចូលមក»
(ជាខ្មោចឬមួយជាចោរ?) កើតផុសសំណួរនៅក្នុងខួរក្បាលធ្វើឲ្យនាងកើតអាការភ័យខ្លាចឡើងមកភ្លាម សម័យនេះទៅហើយជឿជំនឿអរូបិយទាំងនេះទៀតអ្ហេស?? តែបើជាចោរពិតមែននឹងរឹតតែភ័យរន្ធត់ជាងខ្មោចទៅទៀត ត្រឹមមួយជំរៀកវិនាទី គេក៏ដើរមកដល់នាងភ្លាម។
«អ៎ា!! អូយ..!!» សម្រែកស្រែកនិងសម្លេងឈឺចាប់ស្រាប់តែឧទានឡើងព្រមគ្នាៗ ពេលដែលយេប៊ីនយកអំបោសនៅក្នុងដៃវាយមនុស្សអាថ៌កំបាំងម្នាក់នេះ វាយយកៗតែម្តងមិនទុកអោយគូបក្សដៃបក្សម្ខាងទៀតបានប្រកែកតវ៉ាឬតដៃវិញបាននោះទេ។
«ឈប់ភ្លាម អូយ!!...គឺខ្ញុំ!!!» សម្លេងគ្រលរនិយាយឡើងម្ដងទៀត ចំពេលចរន្តអគ្គសនីដំណើរការវិញល្មមទើបធ្វើឲ្យយេប៊ីនអាក់សកម្មភាពនិងងើយកែវភ្នែកមើលឈរសម្លឹងមើលរូបរាងរឹងមាំរបស់បុរសម្នាក់កាយខ្ពស់ឈរចំពោះមុខនាងដែលអង្អែលក្បាលនិងដៃបណ្តើរ ព្រោះវាឈឺដោយសារនាងវៃធ្ងន់ដៃដាក់គេអម្បាញ់មិញ ហើយយេប៊ីនក៏ទើបតែប៉ះបាននៅក្លិនកាយក្រអូបបែបមនុស្សប្រុសដែលនាងដឹងក្លិនជាលើកដំបូងប៉ុណ្ណោះ។
«លោក....!!!»
---------
អ្នកណាគេមកបំភ័យកូនស្រីអេតមីនកាត់យប់បែបនេះណ៎...!!🤔🤧
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
បើគាំទ្រនិងស្រឡាញ់រឿងអេដមីនជួយVoteម្នាក់មួយផងណា៎ ហើយកុំភ្លេច ជួយCommentបញ្ចេញមតិឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា🤧💕
#ផេថឺលシ
YOU ARE READING
«ល្បិចស្នេហ៍ អន្ទាក់បេះដូង» [កែសម្រួល!!]
Romanceព្រោះតែភាពកក់ក្តៅ ការមើលថែនិងការយកចិត្តទុកដាក់របស់គេដែលមានចំពោះនាងរាល់ថ្ងៃបានធ្វើអោយនាងយល់ច្រឡំថាគេស្រលាញ់នាងដូចដែលខ្លួននាងស្រលាញ់គេទាំងមិនបានដឹងឡើយថាតាមពិតគេធ្វើបែបនេះ ព្រោះតែវាការភ្នាល់របស់គេ...មនុស្សដែលធ្លាប់តែមានស្នាមញញឹមផ្តល់ភាពកក់ក្តៅចាំមើលថែន...