ភាគទី១០

241 9 0
                                    

ដល់វគ្គគេTake Careគ្នាហើយ ហិហិ🤧😹
#សួស្ដីលេខាសំណព្វចិត្ត ភាគទី១០
រីករាយក្នុងការអាន✨
---------
     ពេលព្រឹកព្រលឹមនារដូវក្ដៅ ផ្ទៃមេឃភ្លឺចែងចាំង ក្រុមហ៊ុនវ៉ាយអេកគ្រុបនៅតែមមាញឹកដូចធម្មតា តែនៅក្នុងការិយាល័យនាយករងដែលជាបន្ទប់ធ្វើការចុងហាន ចុងហានដែលមើលទៅមិនសូវស្រស់បន់ ពេលនេះគេមានអារម្មណ៍ថាក្ដៅមុខភាយៗ មិងមាំងរសេះរសោះ ល្ហិតល្ហៃ ឈឺក្បាលតិចៗ ចុករោយខ្លួនប្រាណ អាកាសធាតុក្ដៅតែគេបែរជាមានអារម្មណ៍ថាដៃជើងត្រជាក់ដូចទឹកកក ក្អកខេះៗមិនឈប់ រហូតដល់ចង់ងងឹតមុខ មួយរយ:នេះគេរវល់ការងារមិនសូវចាប់អារម្មណ៍នឹងអាការ:ឈឺរបស់ខ្លួននោះទេ។
«លោកនាយករង ថ្ងៃត្រង់នេះត្រូវទៅញុំាអាហារពេលថ្ងៃជាមួយលោក គឹម បន្ទាប់មកក៏ត្រូវចុះកិច្ចសន្យាជាមួយដៃគូជំនួយថ្មី!!»កែវភ្នែកយេប៊ីនសម្លឹងណូតប៊ុកដែលនៅក្នុងដៃ នាងរាយការណ៍ពីតារាងកាលវិភាគថ្ងៃនេះអោយចុងហានស្ដាប់ដោយសំលេងស្រទន់។
«ខេះៗៗ» សំលេងក្អកមិនឈប់ធ្វើអោយកែវភ្នែកមួយគូដែលដើមឡើយមើលអេក្រង់ណូតប៊ុកក៏ងើយមើល ហើយសម្លឹងអ្នកដែលអង្គុយក្អកយ៉ាងខ្លាំង ភ្នែកទាំងសងខាងរបស់គេមើលទៅជាំព្រោះកម្ដៅ ថែមទាំងមុខរបស់គេស្លេកស្លាំងហាក់ដូចជាមនុស្សឈឺធ្ងន់។យេប៊ីនក៏ស្ទុះទៅរកគេ ដៃតូចរបស់នាងដែលសឹងតែត្រជាក់ស្ទាបថ្ងាសដែលក្ដៅភាយៗ ខ្លួនក្ដៅខ្លាំងណាស់ ទោះបីជាមានអាវសឺមីខណ្ឌពីខ្លួនគេក៏នៅតែមានអារម្មណ៍ដល់កម្ដៅភាយដែលបញ្ចូនមកតាមដៃរបស់នាងដែរ។
«ក្ដៅខ្លួនណាស់ លោកឈឺហើយ» ពេលយេប៊ីនប៉ះត្រូវថ្ងាសក្ដៅភាយៗរបស់គេ នាងក៏និយាយដោយការបារម្ភចេញមក ការប៉ះពាល់ត្រជាក់ៗនៅលើថ្ងាសតិចធ្វើអោយការឈឺក្បាលចង់ផ្ទុះក៏ថមថយ ប៉ុន្ដែគេក៏ស្រាប់តែជ្រួញចិញ្ចើមវិញ អាការ:ក៏រើដូចដើម នៅពេលដែលដៃរបស់យេប៊ីនបានបាត់ទៅ។ យេប៊ីនក៏ស្រាប់តែស្ទុះក្រោកឡើងរត់ចេញពីបន្ទប់ធ្វើការរបស់គេធ្វើអោយគេកាន់តែជ្រួញចិញ្ចើមជាងមុន ចង់ដឹងថានាងទៅណា??។ទម្ងន់ដើរធ្ងន់ៗលឿនរហ័ស សំលេងបើកទ្វារធ្វើអោយចុងហានងើយមើល ទាំងសភាពនៅឈឺក្បាលខ្ទាកៗមិនទាន់បាត់។
«ចៅហ្វាយ!!» អ្នកដែលចូលមកយ៉ាងរហ័សជាEwakwang មនុស្សជំនិតរបស់ចុងហាននិយាយ
«អ្នកនាងយេប៊ីន ប្រាប់ថាចៅហ្វាយក្ដៅខ្លួន តស់ទៅ ខ្ញុំនាំចៅហ្វាយទៅពេទ្យ!!» ពេលនេះរាងកាយក៏មានអារម្មណ៍ថាល្វើយ គ្មានកម្លាំង ទប់ខ្លួនសឹងតែមិននឹងធ្វើអោយEwakwangចូលទៅគ្រាចុងហានចៅហ្វាយ ដើរចុះទៅខាងក្រោមតាមជណ្ដើរយន្តចេញពីច្រកទ្វារក្រុមហ៊ុនតែក៏មានសំលេងស្រែកឃាត់
«ចាំសិន ឈប់សិន!»  សំលេងច្បាស់ចែសពិរោះរបស់យេប៊ីនធ្វើអោយ
Ewakwangឈប់ង៉ក់តាមសម្ដីនាង។
     ខ្យល់ត្រជាក់ផាត់មកប៉ះខ្លួនចុងហានធ្វើអោយគេកណ្ដាស់និងក្អកខុងៗមិនឈប់ យេប៊ីនយកអាវក្រៅធំក្រាស់វែងរបស់នាងមកពាក់អោយគេដោយមិនចាំបាច់ចិត្ត ចំហាយក្ដៅនិងក្លិនក្រអូបស្រស់ស្រាយភាយចេញពីអាវនោះធ្វើអោយអាការ:របស់ចុងហានថមថយនិងកក់ក្ដៅ ហើយនាងក៏យកម៉ាសទៅពាក់អោយ កាយវិការរបស់នាងទាំងប៉ុន្មានធ្វើអោយចុងហានមើលសឹងតែភ្លេចថាខ្លួនឯងឈឺទៅហើយ។
«លោកឈឺហើយ ចំពោះរឿងទៅជួបលោកគឹម ចាំខ្ញុំជាអ្នកចាត់ការ ទៅពេទ្យហើយសម្រាកអោយបានច្រើនៗទៅ ពេលរួចការងារខ្ញុំនឹងទៅមើល!!» យេប៊ីននៅតែនិយាយមួយៗច្បាស់ៗគ្រប់សម្ដី មិនចង់អោយគេបារម្ភពីការងារនោះទេ បន្ទាប់មកEwakwangក៏នាំចុងហានដែលជាចៅហ្វាយចេញពីក្រុមហ៊ុនគ្រាចូលទៅក្នុងឡានបញ្ចូនទៅមន្ទីរពេទ្យ យេប៊ីនដកដង្ហើមធំសម្លឹងមើលឡានដែលបានបើកបាត់ពីភ្នែក។
នាងមិនថាពេលនេះខ្លួនកំពុងគិតអី? ហេតុអីបានជានាងបារម្ភពីគេដល់ថ្នាក់
នេះហ្ហ??"
       សំលេងស្បែកជើងកែវចោទរាងទាបរំពងពេញមន្ទីរពេទ្យ កែវភ្នែកទាំងគូស្អាតរបស់យេប៊ីនងាកមើលឆ្វេងស្ដាំរកបន្ទប់ដែលចុងហានសម្រាក ដៃកាន់ថង់មួយធំគួរសម ពេលមកដល់មុខបន្ទប់នាងគោះទ្វារមុនច្រានទ្វារចូលទៅយឺតៗ នាងក៏ឃើញអ្នកជំងឺអង្គុយញញញឹមចាំនៅលើគ្រែ ដៃរបស់គេត្រូវព្យួរខ្សែសេរ៉ូមមុខរបស់គេមើលទៅស្រស់បស់ជាងកាលពីព្រឹកមិញ។
«ឃ្លានដល់ហើយ!!» គ្រាន់តែនាងមកដល់ភ្លាមគេក៏រអ៊ូដូចឃ្មុំទៅហើយ
«ឃ្លានហេតុអីក៏មិនញុំាម្ហូបរបស់ពេទ្យ??» ពេទ្យប្រាប់ថាគេគ្រាន់តែគ្រុនក្ដៅនិងផ្ដាសាយ រោគក្រពះញុំាមិនទៀងពេលប៉ុណ្ណោះ បន្ទាប់មកនាងយកថង់ដែលធំគួរសមមានប្រអប់ដាក់បបរដែលនាងធ្វើដាក់ក្នុងចាន ហើយដាក់នៅលើតុ រួចក៏រុញវាមកមុខចុងហាន។
«បញ្ចុកខ្ញុំបន្ដិចមក!!!» គេអង្វរកនាង
«លោកមិនបានកើតអីធ្ងន់ធ្ងរផង ហេតុអីចាំបាច់ឲ្យគេបញ្ចុក??"
«ចិត្តអាក្រក់ដល់ហើយ!!» ចុងហានទួញថ្ងូរធ្វើអោយយេប៊ីនខាំមាត់តិចៗដែលជ្រេញនឹងសំដីគេ ។
«ហ្ហាក!! ហាមាត់" នាងដួសបបរឲ្យគេ ហើយផ្លុំបញ្ចុកគេ
«បបរនេះឆ្ងាញ់ណាស់»
«ហឹុស!! បបរបង់តែអំបិលចេះតែឆ្ងាញ់ទៅកើតដែរ!!»នាងនិយាយ
លេងសើចតែគេមិននិយាយអី្វបានតែអង្គុយញញឹមៗរហូត។
មិនដឹងជាញញឺមអីដល់ថ្នាក់នេះទេ!!
«ពេលនេះខ្ញុំស្រេកទឹកហើយ!!!»
«ហើយចុះវាយ៉ាងម៉េច???»
«បញ្ចុកទឹកឲ្យខ្ញុំបន្តិច!! អ៊ុំស្រី!!!»
«ចរិតយ៉ាប់ដល់ហើយ!!» មាត់នៅតែរអ៊ូ តែក៏នៅតែយកកែវទឹកមកបញ្ចុកគេ។
ចេះមកធ្វើចរិតដូចកូនក្មេងទៅកើតដែរ!!!តែគេមើលទៅក៏គួអោយស្រឡាញ់ដែរ.....!!
—————
នៅម៉ោង៨គត់នាពេលព្រឹកព្រលឹម រាងតូចច្រឡឹងដែលឈរនៅខាងមុខផ្ទះធំទូលាយ យេប៊ីនមើលនាឡិកាដៃ ហើយក៏ងាកមើលទៅទ្វាររបងមានក្បាច់រចនាល្អដែលបិទជិតឈឹងម្ដងទៀត បន្ទាប់ពីនោះក៏យកកូនសោចេញពីកាបូបដែលEwakwangអោយកាលពីថ្ងៃមុនចាក់សោទ្វារចូលទៅក្នុងផ្ទះ។ នាងដើរចូលទៅបើកវាំងនន ពន្លឺនៅពេលព្រឹកជះចូលក្នុងបន្ទប់ទទួលភ្ញៀវភ្លាមធ្វើអោយបន្ទប់នៅក្នុងផ្ទះទាំងមូលភ្លឺស្រឡះ យេប៊ីនសម្លឹងមើលជុំវិញទីនោះ ហើយក៏ញញឹមតិចៗដោយការពេញចិត្ត គេក៏ជាមនុស្សមានរបៀបរាបរយដែរ?? ពេទ្យប្រាប់ថាអោយគេសម្រាកនៅផ្ទះពីរបីថ្ងៃដើម្បីអោយរាងកាយរឹងមាំសិន រហូតមកដល់ថ្ងៃនេះយេប៊ីនទៅមើលថែទាំគេដោយប្រកែកមិនបាន ចំពោះរឿងការងារក៏ត្រូវEwakwangជាអ្នក
ចាត់ការជំនួស។ នាងដាក់កាបូបទៅលើសាឡុង យេប៊ីនក៏រហ័សដើរចូលទៅក្នុងផ្ទះបាយបើកទូរទឹកកកឃើញមានរបស់ស្រស់ៗនៅសល់មួយចំនួន ងាយស្រួលអោយនាងយកមកធ្វើម្ហូបនៅពេលព្រឹក។ ចុងហានដែលទើបតែ
ភ្ញាក់ស្លៀកពាក់ខោអាវធម្មតាក៏ញញឹមដោយមិនដឹងខ្លួន គេឈរផ្អែកទ្វារ
មើលនាងដែលចាប់នោះចាប់នេះ ឃើញមុខនាងនៅពេលព្រឹកធ្វើអោយអាកាសធាតុដែលក្ដៅនៅក្នុងបន្ទប់ប្រែជាកក់ក្ដៅ គេក៏កាន់តែស្រស់ស្រាយឡើង។
«អារុណសួស្ដី អ៊ុំស្រី!!» ស្របពេលដែលយេប៊ីនកំពុងតែជាប់ដៃធ្វើម្ហូបនៅផ្ទះបាយ សំលេងគ្រលរតិចៗនិយាយនៅពីក្រោយ កន្លងមកជិត២ខែដែលនាងបានធ្វើការជាលេខារបស់គេ រហាសនាមដែលគេហៅនាងវាក្លាយជាទម្លាប់ទៅហើយនាងក៏មិនសូវប្រកាន់ដូចមុន។
«អរុណសួស្ដី!!» នាងងាកញញឹមដាក់គេតិចៗ
«ឈ្ងុយដល់ហើយ មិននឹងស្មានថានាងចេះម្ហូបដែររឺ??»
«អាចធ្វើបានតិចតួច តែក៏មិនឃើញពិបាកត្រង់ណាផង ហេតុអ្វីក៏លោកសួរបែបនេះ??»
«មិនដឹងដែរ ខ្ញុំមិនដែលជួបស្រីៗដែលចេះម្ហូបផង!!» គួរអោយចង់សើចណាស់ ចុងហានបែរជាមិនដែលជួបស្រីចេះធ្វើម្ហូប ស្រីៗដែលសេពគប់ជាមួយគេមុនៗមិនដឹងទាំងចេះស្ងោរមាន់ធ្វើយ៉ាងម៉េចផង ម្នាក់ៗគិតតែពីដើរShoppingនិងញុំាអាហារនៅក្នុងហាងទំនើបៗ តែពេលនេះចុងហានបែរជាមកជួបឆេយុងដែលខុសខ្លាំងជាងស្រីរបស់គេពីមុនៗឆ្ងាយណាស់។
«អូយ!!» យេប៊ីនបែរថយក្រោយតែក៏ស្រាប់តែប៉ះនឹងដើមទ្រូងចុងហានដែលមិនដឹងថាមកឈរពីក្រោយខ្នងនាងពីពេលណាក៏មិនដឹងធ្វើអោយនាងភ្ញាក់ព្រើត នាងងើយសម្លឹងមុខរបស់គេបន្តិច មុខមាត់ដ៏ស្រស់ស្អាតសង្ហាររបស់គេនៅជិតនឹងមុខរបស់នាងខ្លាំងណាស់។
«ចុងហាន!!!» នាងប្រែជាហៅឈ្មោះរបស់គេ ព្រមទាំងងាកខ្លួនគេចចេញពីគេ
«យ៉ាងម៉េច អ៊ុំស្រី" ចុងហានងាកខិតមុខមកជិតនាងជាងមុខ ហើយច្រត់ដៃទាំងសងខាងនៅលើតុធ្វើម្ហូបឃាំងខ្លួនរបស់នាងមិនអោយគេចទៅណា
«លោកធ្វើអី!!» នាងទប់ដើមទ្រូងរបស់គេ នៅពេលដែលឃើញខិតខ្លួនមកជិតនាង ប៉ុន្ដែចុងហានក៏ថើបនាងយ៉ាងរហ័ស នៅពេលដែលនាងភ្លេចខ្លួន។
«អឺគឺថានែ.....»សំលេងដែលលាន់ឮចេញពីមាត់ទ្វារផ្ទះបាយធ្វើអោយពួកគេងាកមើលព្រមគ្នាឃើញEwakwangឈរកាន់សំណុំឯកសារ បើកភ្នែកធំៗ មាត់ចំហធ្លុង ព្រោះឃើញហេតុការណ៍អំបាញ់មិញក្ដៅៗតែម្ដង។ យេប៊ីនច្រានទ្រូងចុងហានអោយខិតឆ្ងាយភ្លាម នាងថយក្រោយទៅយកចានស្លាបព្រាចេញពីទូ។Ewakwangក៏ភ្ញាក់ស្មារតីនៅពេលឃើញកែវភ្នែកពិឃាតរបស់ចុងហាន Ewakwangព្រឺសម្បុរ ដឹងកំហុសដែលចូលមកកាន់ចង្វាក់ពេលចៅហ្វាយកំពុងផ្អែមល្អែម គេក៏ទុកឯកសារដែលយកមកដាក់លើតុមុននឹងប្រញាប់ប្រញាល់ដើរចេញទៅ ពេលដើរចេញពីទ្វារហើយ គេក៏ព្រួសខ្យល់ដង្ហើមចេញ តែក៏ប្រទះឃើញSeungCheolដែលចតឡាននៅខាងមុខផ្ទះ ដៃកាន់កន្រ្ដកផ្លែឈើក៏ដើរចូលមកទាំងកាយវិការឡូយសង្ហារ។
«Ewakwang ចៅហ្វាយឯងនៅដែរទេ?? ឮថាឈឺទើបមកសួរសុខទុក្ខ!!»
SeungCheolដែលឮដំណឹងថាមិត្តរបស់ចូលពេទ្យហើយទើបឈៀងមកមើលថាជាឬនៅ ចំណែកមិត្តទាំងបួននាក់ទៀតមិនបានមកព្រោះជាប់ការងារ ទើបផ្ដាំផ្ញើSeungCheolមកជំនួស។
«នៅបាទ ខ្ញុំថាមិនចូលទៅល្អជាង ចៅហ្វាយជាប់ធុរ: លោកSeung
Cheolញុំាអាហារពេលព្រឹកហើយនៅ បើមិនទាន់ញុំា ខ្ញុំថាទៅញុំាជាមួយគ្នាល្អទេ!!!» Ewakwangនិយាយញាប់ស្អេកបង្វែរ បបួលនិយាយរឿងផ្សេង មិនទុកអោយSeungCheolបានតបតអីបន្តិចក៏អូសគេចេញពីបរិវេណផ្ទះធ្វើអោយSeungCheolងឿងឆ្ងល់ គេមកសួរសុខទក្ខមិត្តតើ!! មានអីពាក់ព័ន្អនឹងអាហារពេលព្រឹកដែរមែនទេ??
    Ewakwangមិនចង់អោយSeungCheolទៅកាត់ចង្វាក់ចៅហ្វាយដូចគេអំបាញ់មិញ ព្រោះខ្លាចនាំទុក្ខដល់ខ្លួន ខ្លាចថាចៅហ្វាយកាត់លុយប្រាក់ខែទៅ គិតយ៉ាងម៉េចទៅ អ្នកណាទទួលខុសត្រូវ ><!!!
---------
THANKS YOU FOR READING ( ˘ ³˘)♥︎
#ផេថឺលシ

«ល្បិចស្នេហ៍ អន្ទាក់បេះដូង»  [កែសម្រួល!!]Where stories live. Discover now