ភាគទី១៧

116 6 0
                                    

តោះងាកមកមើលស្នេហាតួអង្គរងរបស់យើងវិញ ហិហិ🤧🤣
#សួស្ដីលេខាសំណព្វចិត្ត ភាគទី១៧
រីករាយក្នុងការអាន✨
---------
   Kim Sihyeonក្នុងឈុតរ៉ូបវាលខ្នងពណ៌ក្រហម ឯសក់វែងទម្លាក់មួររួញភ្លីទឹករលកនិងផាត់មុខស្តើងៗកាន់តែធ្វើអោយនាងប្លែកស្រស់ស្អាតនិងសិុចសុីដែលកំពុងតែធ្វើមុខស្អុយប៉ែឈរនៅជ្រុងម្ខាងនៃកម្មវិធីសម្ពាធនៃតាំងពិពណ៌រូបគំនូរថ្មីនៃកូនប្រុសXuម្នាក់ឯង នាងត្រូវចៅហ្វាយរបស់ខ្លួន ជីស៊ូបានបបួលមកធ្វើជាគូបណ្តើរ នាងមិនធ្លាប់ចូលរួមពិធីបែបនេះពីមុនមក។ស្របគ្នាពេលនោះគឹម ជីយ៉ុង(Kim JiYeon)ស្រីស្រស់ដែលជាកូនអ្នកជំនួយម្នាក់ដែលត្រូវជាគូដណ្តឹងដែលចាស់ៗបានផ្សំផ្គុំជាមួយជីស៊ូក៏ក្រឡេកឃើញវត្តមានរបស់ពួកគេទាំងពីរអំបាញ់មិញទើបក្ដាប់ដៃឈរសម្លឹង។ដំបូងជីស៊ូក៏រាប់នាងជាមិត្តម្នាក់ដែលទើបគេព្រមតាមដែល
នាងចង់បានតែបន្ទាប់ពីបង្ហាញពីឫកពាញែញង់គួរឲ្យធុញទ្រាន់និងមករវីរវល់នូវជីវិតផ្ទាល់ខ្លួនដោយកម្ចាត់ពួកស្រីដែលមករវល់ជាមួយគេដែលហាក់ដូចជានាងជាម្ចាស់ចិត្តដែលអាចគ្រប់គ្រងគេបាន។បន្ទាប់មអ្នកកំលោះក៏លែងខ្វាយខ្វល់ចំពោះនាងតទៅទៀត បានត្រឹមជួបមុខគ្នានិយាយស្ដីតិចតួច តាមចរិតដូចសព្វថ្ងៃមិនសូវជារវល់នឹងរឿងស្រីញី ត្រឹមមានចរិតជាសុភាពបុរសតែប៉ុណ្ណោះ។ជីស៊ូមិនធ្លាប់បណ្ដើរស្រីណាចូលក្នុងពិធី ថែមទាំងជីយ៉ុងក៏គ្មានឪកាសបែបនោះសូម្បីតែម្ដងតែមើលចុះស្រីមុខស្រស់
មឹះៗមិនគួរអោយចង់មើលម្នាក់នោះជាអ្នកណាហេតុអីក៏មានកិត្តិយសដល់ថ្នាក់ជីស៊ូត្រូវនាំជាប់មកតាមខ្លួនដែរទោះបីជាលេខាស្រីដូចដែលឈេរីរាយការណ៍មកក៏ដោយ។ អំបាញ់មិញនាងឃើញជីស៊ូអោបក្រសោបលេខាស្មឺកៗម្នាក់នោះបែបនេះជីយ៉ុងក៏កាន់តែឈឺចិត្តនិងក្តៅចិត្តជាខ្លាំងៗមុននិងភ្ញោចស្នាមញញឹមលាយដោយរកកលល្បិចដើរទៅរកSihyeonឲ្យកាន់តែជិតនិងបានមានឱកាសធ្វើបានដែលហ៊ានដណ្តើមមនុស្សប្រុសរបស់ខ្លួន។Sihyeonដែលខំញាំស្រាមួយម៉ាត់ហើយមួយម៉ាត់ទៀតដើម្បីបំបាត់ភាពអផ្សុករបស់នាងដោយទឹកមុខពេបមាត់ពេប~កធ្វើមុខជូរដោយសារមិនសូវបានធ្លាប់ផឹកនូវស្រាក្រហមថ្លៃៗបែបនេះ ព្រមទាំងសម្លឹងមើលជីស៊ូដលពាក់ឈុតអាវធំពណ៌ត្នោតជាមួយអាវសឺមីពណ៌ក្រហមសុីជាមួយឈុតរបស់នាងនៅឆ្ងាយមិនប៉ុន្មានដែលកំពុងជជែកនឹងមិត្តរបស់គេ តែទន្ទឹមនិងនោះក៏ស្រាប់តែមានមនុស្សម្នាក់បានមកបំបុកស្មាររបស់នាងរហូតធ្វើអោយកែវស្រាដែលនៅក្នុងដៃរបស់ខ្លួនកំពប់មកលើរ៉ូបរបស់នាងយ៉ាងទាន់ហន់មុននឹងធ្លាក់ពីដៃបែកខ្ចាយទៅលើការ៉ូបានបង្កនូវការចាប់អារម្មណ៍នូវភ្ញៀវកតិ្តយសក្នុងកម្មវិធីនាំគ្នាមើលព្រោងព្រាត។
«អុយ សុំទោសណា ខ្ញុំគ្មានចេតនាពិតមែន» ពាក្យសម្ដីឡកឡឺកនិងធ្វើឬកភ្ញាក់ផ្អើលរបស់ជីយ៉ុងដោយដៀងភ្នែកដោយភាពស្អប់ខ្ពើមដាក់Sihyeon។
«មិនអីទេអ្នកនាង!!» Sihyeon និយាយបណ្តើរយកក្រដាសជូតនៅកន្លែងប្រឡាក់ចេញ មិនសូវជាប្រកាន់ចំពោះរឿងឧបទ្ទេវ។
«មិនបានមានចេតនាពិតមែន វាជាឧបទ្ទេវប៉ុណ្ណោះ ខ្ញុំមិនបានតាំងចិត្ត តែមើលចុះរ៉ូបរបស់នាងប្រឡាក់ស្រាពេញខ្លួនតែម្ដង» ជីយ៉ុងក៏នៅញញឹមញញែមនិងធ្វើមុខស្លេកស្លាំងហាក់ដូចជាអាណិតលាយលំនឹងការឌឺដង ឃើញមុខស្លូតមឹះៗរបស់Sihyeonហើយក៏កាន់តែបានសមចិត្តសមថ្លើមព្រោះនាងនឹងអាចងាយកម្ចាត់Sihyeonបានឆាប់ៗ។
«ខ្ញុំគិតថាវាជាការមានចេតនាឲ្យប្រាកដជាង!!» សម្លេងគ្រលរទាបនិយាយធ្វើអោយនារីស្រស់ពីរនាក់ងាកទៅមើលមុខស្របគ្នា។
«បងស៊ូ ខានជួបគ្នាយូរ មាននឹកខ្ញុំទេ ហេតុអ្វីមិនបបួលខ្ញុំចូលរួមកម្មវិធីជាមួយគ្នាចឹង» សម្លេងស្រួចរលែមចេញពីបបូរមាត់ក្រហមប៉ក់ព្រមទាំងធ្វើឫកពាញិកញក់ហើយស្រវាឱបដៃអ្នកកំលោះយ៉ាងណែនដោយមិនភ្លេចលួចដៀងភ្នែកមើលនាងតូចSihyeonដែលសម្លឹងមើលនូវភាពស្និតស្នាលរបស់មួយគូនៅចំពោះមុខនេះ។ជីស៊ូមិនចាប់អារម្មណ៍ជីយ៉ុងសូម្បីតែបន្តិច ហើយរលាស់ដៃដែលនាងចាប់ចេញ មុននឹងដើរទៅសួរបារម្ភពីនាងក្រមុំ
Sihyeonដែលឈ្ងោកមើលនិងជូតរ៉ូបខ្លួនឯងដោយឃើញខ្លួននាងញ័រ
ទទ្រើកប្រហែលដោយសារតែរងាទើបជីស៊ូដោះអាវធំរបស់ខ្លួនទៅគ្របស្មារបស់Sihyeon វានាំឲ្យនាងក្រមុំជីយ៉ុងក្ដៅឆេវមួយរំពេចនេះដល់ថ្នាក់មើលថែទាំនាងម្នាក់នោះដល់ថ្នាក់នេះផង។
«តោះត្រឡប់ទៅវិញទៅ រ៉ូបនាងប្រឡាក់អស់ហើយ នាងក៏ប្រហែលជា
ស្រវឹងដូចគ្នា» គេសួរព្រមទាំងដៀងកន្ទុយភ្នែកដោយភាពមិនពេញចិត្តដាក់ជីយ៉ុងដោយដឹងថាស្រីម្នាក់នឹងរៀបផែនការអ្វីដែលមិនល្អបន្តទៀតមិនខាន។ដោយឃើញនាងទោរខ្លួនទៅក្នុងរង្វង់ដៃរបស់ខ្លួនខណ:នោះកម្លោះសង្ហារក៏យល់ព្រមលើកបីរាងកាយតូចស្ដើងដើរចេញទៅដែលទង្វើទាំងនេះក៏ស្ថិតនៅក្រោមខ្សែរភ្នែករបស់អ្នករាល់គ្នាដែលឈរមើលនិងនាងក្រមុំជីយ៉ុងដូចគ្នា។
«ហឹស!!» ជីយ៉ុងឈរសម្លឹងខ្នងក្រាស់ដោយក្តាប់ដៃខឹងឡើងញ័រសាច់អស់ ប៉ះពាល់បន្តិចបន្តួចមិនបានទេ នាងនោះវាសំខាន់ត្រង់ណាទៅដែលគេត្រូវមកចាប់អារម្មណ៍បានរាល់ថ្ងៃនោះ ចំណែកនាងវិញម៉េចក៏គេមិនឃើញចាប់អារម្មណ៍ខ្លះមួយថ្ងៃៗខំធ្វើខ្លួនទាក់ទាញគេសឹងអី តែគេបានត្រឹមតែចោលភ្នែកសំលឹងមួយឆាវៗប៉ុណ្ណោះ។
«ចាំមើលណា យើងនឹងកំចាត់នាងឯងចេញជាមិនខានទេKim Sihyeon!!!»
———————
'កុំឈ្លក់វង្វេងនឹងខ្លួនឯងពេក កុំស្មានថានាងជាមនុស្សដែលចុងហានស្រឡាញ់ពិតប្រាកដនោះ នាងគ្រាន់តែជារបស់ថ្មីប្លែកសម្រាប់គេប៉ុណ្ណោះ លុះពេលគេធុញ គេនឹងទាត់នាងចោលដូចជាស្រីមុនៗដែលគេធ្លាប់ធ្វើកន្លងមកមិនខាន'
«អូយ!!»យេប៊ីនដែលកំពុងតែនឹកគិតរឿងនៅក្នុងចិត្ត ពាក្យសម្ដីរបស់Yeinក៏លេចឡើងនៅក្នុងខួរក្បាលឆេយុងជាច្រើនសារ ពេលចាក់កាហ្វេចូលកែវដោយអារម្មណ៍រវើររវាយធ្វើអោយកាហ្វេក្ដៅៗក៏ហូរស្រោចមកលើដៃសខ្ចីរបស់នាងទាល់តែក្រហម។
«បងយេប៊ីន កើតអីនឹង ដៃបងយ៉ាងម៉េចហើយ???» Sihyeonដែលនៅក្បែរនោះក៏ស្ទុះមកមើល ហើយឆក់កំសៀវកាហ្វេពីដៃរបស់យេប៊ីនមកដាក់
ទុក រួចទាញដៃនាងមកត្រាំទឹកត្រជាក់។
«បងមិនអីទេ!!» យេប៊ីននិយាយព្រមទាំងញញឹមស្រាលSihyeonយក
កន្សែងជូតមុខរបស់ខ្លួនមកជូតកាហ្វេពីដៃរបស់យេប៊ីន Sihyeonបារម្ភថាយេប៊ីនគិតអីបានជាមិនប្រយ័ត្នបែបនេះ តាំងពីពិធីជប់លៀងកាលពីយប់មិញ ឆេយុងក៏ក្លាយជាបែបនេះ។
«មិនកើតអីធ្ងន់ធ្ងរទេ ឯងកុំបារម្ភអី បងយកកាហ្វេអោយនាយករងសិន!!»និយាយចប់ យេប៊ីនក៏ដើរចេញពីបន្ទប់ត្រៀមអាហារ ទុកអោយ
Sihyeonងាកមើលដំណើរយេប៊ីនទាំងទឹកមុខបារម្ភ នាងក៏មិនចង់សួរដេញដោលសង្ឃឹមថានឹងមិនមានរឿងធំដុំកើតឡើងទៅចុះ!!!!
"ក្រាក!!"សម្លេងបើកទ្វារបន្លឺឡើង យេប៊ីនដើរចូលមកក្នុងសម្តៅទៅរកតុធ្វើការរបស់អគ្គនាយករងឬអាចហៅថាអ្នកជាសង្សារក៏បាន ចុងហានដែលកំពុងតែរវល់ធ្វើការយ៉ាងញាប់ដៃសឹងតែដកឃ្លាមិនរួច ប៉ុន្តែស្នាមញញឹមស្រាប់លោតឡើងលើមុខរបស់ចុងហានភ្លាម នៅដែលបានឃើញរបស់យេប៊ីនភ្លាម ចុងហានសម្លឹងទៅនាងមុននឹងចាប់អារម្មណ៍ត្រង់ដៃខាងស្តាំដែលមានស្នាមក្រហមហាក់ជាទៅត្រូវរលាកទឹកក្តៅមកចឹង ទើបធ្វើអោយគេស្ទុះក្រោកឡើងដើរមកឈប់នៅចំពោះមុខយេប៊ីនធ្វើអោយសមីខ្លួនអត់នឹងជ្រួញចិញ្ចើមងឿងឆ្ងល់ផងដែរ។
«ដៃកើតអី?? មានរឿងអីបានជាដៃឡើងក្រហមបែបនេះ?»
យេប៊ីនអោនមើលដៃខ្លួនឯងហើយយកដៃខាងស្តាំក្រហម
របស់នាងលាក់ក្រោយខ្នងភ្លាមៗ។
«មិនអីទេ!! អូនលាបខ្លួនឯងបាន បងមិនបាច់បារម្ភទេ!!» យេប៊ីនដែលបម្រុងនឹងដើរចេញទៅ តែបែរជាត្រូវគេស្រវាចាប់ចង្កេះជាប់យ៉ាងណែនមិនអោយគេចទៅណា ។
«ចុងហាន..!!» យេប៊ីនប្រុងហើបមាត់និយាយតែគេសម្លឹងនាងក្នុងក្រសែភ្នែកដាក់កំហិតហាមប្រាមនាងជាមុនទើបនាងស្ងាត់មាត់ជ្រាប។
«កុំរើ!!» រាងក្រាស់ប្រាប់ដោយសម្លេងមាំ ទើបនាងក្រមុំបានតែធ្វើតាម ចុងហានលើកបីនាងអោយអង្គុយលើកៅអីធ្វើការរបស់ខ្លួន ហើយយកកន្សែងត្រជាក់នៅថតតុមកជូតថ្នមៗលើស្នាមក្រហមរបស់នាងតិចៗ បន្ទាប់មកគេយកថ្នាំប្រភេទគ្រីមដែលត្រជាក់ៗមកលាបថើៗពីលើដៃដែលក្រហមរងាលនោះ ខ្យល់ក្តៅខណ្ហៗផ្លុំមកត្រង់ដៃកន្លែងរលាករបស់នាងយ៉ាងផ្ចិតផ្ចង់ នាងក្រមុំសម្លឹងមើលគេដោយកែវភ្នែកស្រទន់នៅពេលចុងហានធ្វើបែបនេះ។
«ម៉េចក៏មិនប្រយ័ត្នអីចឹង!!» សម្លេងរង៉រង៉ូវបន្លឺឡើងដោយការបារម្ភ ព្រមទាំងខ្សែភ្នែកមិនពេញចិត្ត ហើយក៏ទាញដៃនាងមកមើលសួរនាំពីមុខរបួសទាំងនេះ មើលចុះសាច់ឡើងក្រហមអស់ហើយ អំបាញ់មិញដែលនាងថាមិនអី គេមិនជឿនាងប្រូនោះទេ។
«សុំទោស អូនមិនបានប្រយ័ត្ន!!» នាងតបខ្សឹបៗ អោនមុខចុះ ព្រោះដឹងកំហុស ទាំងមិនសូវយល់ដូចគ្នា ព្រោះមួយរយៈនេះ អារម្មណ៍នាងដូចជាមិនស្ងប់ ភ្លេចភ្លាំងធ្វេសប្រហែសច្រើន។
«អរគុណ!!!» យេប៊ីនស្រដីឡើងដោយសម្លេងទន់ភ្លន់ ចុងហានជ្រួញចិញ្ចើមចូលគ្នាដោយក្តីមិនពេញចិត្ត គេក៏បិទប្រអប់ថ្នាំហើយយកវាទៅទុកនៅទូកន្លែងដើមវិញ ហើយក៏ងើយមកមើលមុខអ្នកដែលអោនមុខចុះ។
«លើកក្រោយត្រូវចេះប្រយ័ត្នជាងនឹង!!»
«អឹម...»យេប៊ីនងក់ក្បាលឆ្ងក់ៗហើយក៏រកក្រោកឡើងវិញតែក៏ត្រូវឃាំងជាប់មិនអាចគេចបានម្តងទៀត។
«អឺ បងត្រូវធ្វើការបន្តមិនចឹង!!» និយាយហើយក៏យកដៃខ្ទប់មាត់របស់អ្នកដែលប្រុងថើប ទើបចុងហានបានតែធ្វើមុខស្ងូញមកតែម្តង មិនចូលចិត្តពេញបន្ទុក តែក៏ត្រូវរកពាក្យដោះសារអោយអ្នកម្ខាងទៀតព្រមទន់ចិត្តបានខ្លះ។
«ដកដៃចេញ ថើបតែបន្តិចទេ កុំមកកំណាញ់ខ្លួន ចំណែកការងារចាំពេលក្រោយក៏បាន ពេលនេះបងត្រូវការកម្លាំងព្រោះធ្វើការហត់ហើយ!!»
«ឃ្លានមែនទេ?? ចាំអូនទៅរកអីអោយបងញាំុ!!» យេប៊ីនសួរបែបមិនយល់ការរបស់គេសូម្បីតែបន្តិចដែលធ្វើអោយចុងហានបានតែញញឹមចុងមាត់យ៉ាងខិលខូចដូចជាមានគម្រោងមិនល្អកើតឡើងហើយ។
«មិនមែនបែបនឹងទេ គឺវាបែបនេះ!! ជុបៗ មានកម្លាំងពេញតែម្តងហើយ!!»
ចុងហានញញឹមពេញចិត្តហើយងើយមុខទៅថើបថ្ពាល់ក្រហមព្រឿងជាច្រើនខ្សឺតជាការខ្នាញ់ព្រមទាំងច្បិចថ្ពាល់នាងលេងតិចៗហើយក៏ទាញនាងឱ្យមកទ្រោមលើទ្រូងរបស់គេ ឯយេប៊ីនមុខក្រហមជារឿយៗត្រដុសមុខនឹងដើមទ្រូងដ៏កក់ក្តៅរបស់គេ។
«ធ្វើបែបនេះ ចង់អោយអូនលង់ស្នេហ៍បងដល់កម្រិតណាទៀត ប្រុសចម្កួត!!»
............
តួប្រុសចូលចិត្តធ្វើអោយកូនស្រីអេតមីនអៀនរហូត ដាក់អោយSweetអោយច្រើនចាំសរុបសេដទាំងអស់គ្នា ហិហិ🤣
សុំទោសបើភ្លាវឬរាល់ការសរសេរខុសអក្ខរាវិរុទ្ធត្រង់កន្លែងណាមួយ🙏❤️
ជួយ Likes & Shares ឲ្យអេតមីនមានកម្លាំងចិត្តសរសេរភាគបន្តផងណា
THANKS YOU FOR READING( ˘ ³˘)♥︎
#ផេថឺលシ

«ល្បិចស្នេហ៍ អន្ទាក់បេះដូង»  [កែសម្រួល!!]Where stories live. Discover now