Part 4

5.5K 177 14
                                    

[បន្ទប់អ្នកបម្រើ]
« Kim Taehyun អាចម្កួត!» Park JiEun បានមកដល់ផ្ទះ Taehyung ហើយតែនៅការពិតមួយដែលនាងមិនទាន់ដឹង
«នាងស្គាល់ Kim Taehyun ?» Rio និងអ្នកបម្រើផ្សេងទៀតដែលនៅក្បែរគ្រែនាងធ្វើមុខមិនយល់
«អាយ!! » នាងបើកភ្នែកពីសុបិន្តរួចក៏...
«គឺលោក! ទីនេះជាកន្លែងអី ? ឲ្យ Kim Taehyun មកជួបខ្ញុំ! »
«ហេតុអីរក Kim Taehyun ? នាងមានពាក់ព័ន្ធអីជាមួយគេ?»
«ក្រែងលោកជាកូនចៅគេហី? ម៉េចមកសួរខ្ញុំបែបនេះ??»
« នាងស្តាប់ឲ្យច្បាស់ណា លោកប្រុសរបស់ខ្ញុំគឺ Kim Taehyung កុំច្រលំ ឯKim Taehyun គ្រាន់តែជាចៅរបស់លោកប្រុសខ្ញុំប៉ុណ្ណោះ!»
«ហា?? ចៅ? ចឹងបានន័យថាអា Kim Taehyung នេះមានកូនតាំងពីរៀនថ្នាក់មត្តេយ្យ ហើយពេលកូនរបស់គេអាយុ ១៥ ឆ្នាំកូនរបស់គេក៏មានកូន យី ចឹងក៏មិនត្រូវដែរ Kim Taehyung ទើបតែ ២៥ ២៦ ឆ្នាំហ្នឹង! វ៉ល់ណាស់លោកអ៉ើយ!»
«វ៉ល់ស្អី គ្រាន់តែឈ្មោះជាតា តែមិនមែនតាបង្កើតទេ! រឿងបែបនេះនៅស្រុកស្រែក្រែងសម្បូរណាស់មែនទេ? »Rio មកស្រែកដាស់សតិរបស់ JiEun
(អា ចឹងបានន័យថាខ្ញុំដេកខុសមនុស្សហើយ ចប់ហ្មងហើយនេះ)
«បានហើយ នាងសម្រាកឲ្យស្រួលបួលទៅ វ៉ាលីនាងទុកឲ្យខ្ញុំជាអ្នកចាត់ការ ចង់រកអីសួរអ៊ុំ Lyទៅ នេះទូរសព្ទនាង មួយទៀតហាមចេញពីផ្ទះនេះដាច់ខាត លឺទេ?» Rio បោះទូរសព្ទឲ្យនាងហើយក៏ដើរចេញទៅ
«អ ចាស»
(ពួកគេមានគ្នាច្រើន ស្តាប់គេសិនចុះ ចាំឲកាសល្អចាំលួចចេញ!) ទ្វារបន្ទប់ក៏បិទដោយអ៊ុំ Ly
« Kim Taehyung! Kim Taehyung! រកមើលសិន អូ ឃើញហើយ»
៚Kim Taehyung ២៥ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនៅកូរ៉េ ជាបងប្អូនម្តាយផ្សេងគ្នាជាមួយនឹងតាបង្កើតរបស់ Kim Taehyun ........៚
«Wow ខ្លាំងម្លេះ ចឹងតើបានគេនិង Kim Taehyun មុខស្រដៀងគ្នាធ្វើឲ្យខ្ញុំច្រលំអស់! តែ ២៥ឆ្នាំហើយនៅមិនទាន់មានសង្សា គេមានបញ្ហាអីទៅណ៎? »
[បន្ទប់ដាក់សៀវភៅ ]
«អាឈីស !» Taehyung អានសៀវភៅសុខៗ ក៏ស្រាប់តែកណ្តាស់  ដោយសារខាងណោះនិយាយដើម
តុក តុក!
«ចូលម៉ោ »
«លោកប្រុស ស៊ើបដឹងហើយ អ្នកដាក់ថ្នាំនោះគឺ Ji Sangwook »
«អ~ »
«ភស្តុតាងមិនទាន់មានទេ តែពេលវេលាម៉ោងអីត្រូវគ្នាអស់ហើយ លោកប្រុសចាត់ការវាឥលូវមែនទេ?»
«មិនបាច់ ចាំសរុបលើកក្រោយ » Taehyung បញ្ចេញទឹកមុខកំណាចដែលមានតែ Rio ទេដែលទ្រាំបាននោះ
«អ មួយទៀត ថ្ងៃនោះពេលលោកប្រុសទៅបាត់អ្នកនាង Ji មក នៅក្នុងបន្ទប់កន្លះថ្ងៃហើយ ក៏មិនដឹងធ្វើស្អី តែពេលចេញមកវិញដូចអារម្មណ៍មិនសូវល្អទេ »
«ត្រូវហើយ រឿងស្រីម្នាក់នោះឯងចាត់ការអស់ហើយមែនទេ? »
«លឺអ៊ុំ Ly ថារៀបចំអស់ហើយ ឥលូវគេងទៀតហើយ ប៉ុន្តែនាងដូចជាច្រលំលោកប្រុសនិង Kim Taehyun...»
«ហា?? »
«លោកប្រុសទុកចិត្តចុះ ខ្ញុំបានអប់រំនាងហើយ»
«ហឺហឺ »
«លោកប្រុសសើចអី?» តែ គេមិនឆ្លើយព្រោះគេកំពុងគិត...
(ស្រីម្នាក់នោះមានកូនរបស់ខ្ញុំ ខ្ញុំម៉េចនឹងអាចឲ្យនាងមានកូនខ្ញុំហើយទៅទាក់ទងប្រុសផ្សេងនោះ អ្វីដែលជារបស់ Kim Taehyung ខ្ញុំ វាត្រូវតែមានតម្លៃមិនថានៅក្នុងពោះអ្នកណាទេ)
តុក តុក!
«អាឈីស ពីណាគេនិយាយដើមយើង!» ក្រមុំយើងទើបងើបទេ រួចក៏ចេញទៅបើកទ្វារ
«អាស អុំLy...  »
«អ្នកនាង Park ពូកែគេងណាស់ណ៎ គេងមួយថ្ងៃពេញតែម្តង! ម្ហូបធ្វើរួចហើយ ចុះទៅហូបទៅ»
«អូខេចាស អរគុណណាអុំលី !»
«ហឺស ប្រញាប់តិចម៉ោ » មិនគ្រាន់តែនិយាយទេអុំយើងនេះភ្នែកចង់លៀនចេញមកហើយ
«ចាស »
(ភ្នែកពូកែសម្លក់ដល់ហើយអុំនេះ)

Part 5 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now