Part 19

2.3K 92 0
                                    

[ក្នុងទូរសព្ទ]
«Baeri តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ?»
«ហា? នាំទៅពិនិត្យអេកូលឿនយ៉ាងនេះ?»
«មែនហើយ ខ្ញុំមិនយល់ខ្លួនឯងសោះពេលនេះ ចង់ឲ្យមានកូននោះតិចអត់ចង់តិច ខ្ញុំមិនចង់ពាក់ព័ន្ធអីជាមួយ Kim Taehyung នោះទៀតទេ ប៉ុន្តែក្នុងរយៈពេលមួយខែនេះ ខ្ញុំតែងសង្ឃឹមថានឹងមានកូនជីវិតថ្មីក្នុងពោះខ្ញុំ ព្រោះខ្ញុំឲ្យបណ្តាំចុងក្រោយរបស់ប៉ាបានសម្រេចជោគជ័យ»
«ចាំពេលលទ្ធផលចេញមក ឯងទុកកូននុងទៅ ហើយបើមានបញ្ហាអី ឯងទាក់ទងមកយើងមក យើងនឹងប្រឹងឲ្យអស់ពីសម្ថភាពដើម្បីជួយឯង ! ឯងជាមិត្តល្អបំផុតរបស់យើង យើងម៉េចនឹងអាចឲ្យគេធ្វើបាបឯងងាយៗនោះ ហេហេ»
«Baeri....... អរគុណឯងហើយណា».........
[ព្រឹកឡើង]
«អ្នកទាំងអស់គ្នា នេះ........ គ្រាន់តែពិនិត្យចង់ដឹងថាមានកូនរឺអត់ ត្រូវការមនុស្សច្រើនថ្នាក់នេះហី?» នាងងើបពីដំណេកភ្លាមស្រាប់តែមានមនុស្សប្រុសស្រីទាំងអ្នកបម្រើទាំងអង្គរក្សផ្សេងៗ ជិត១០ នាក់ឈរនៅជុំវិញគ្រែរបស់នាង
«នោះជាកូនរបស់គ្រួសារ Kim យើង បើឲ្យខ្ញុំដឹងថានាងកុហកខ្ញុំ ខ្ញុំនឹងដេញនាងឲ្យទៅនៅស្រុកស្រែវិញហើយ!»
ក្រាក !
«បានហើយម៉ាក់ គ្រូពេទ្យមកដល់ហើយ » Taehyung ដើរចូលមកជាមួយនឹងបុរសវ័យជរាម្នាក់ដែលមានពុកមាត់ពណ៌សដុះយ៉ាងវែង
«ចាំខ្ញុំយូរហើយមែនទេ?»
«លោកគ្រូមកបានខ្ញុំសប្បាយចិត្តហើយ លោកគ្រូជួយពិនិត្យតិចមើលថាសង្សារបស់ Taehyung នៀកគេមានកូនរឺក៏អត់ ហើយបើមានជំងឺប្រចាំកាយអីហ្នឹងនិយាយឲ្យអស់មកលោកគ្រូ »
«បាទ បាទ»
(តាមពិតអញ្ជើញគ្រូពេទ្យចាស់បែបនេះមកសោះ មិនដឹងកើតមិនកើតទេនេះ) JiEun គិតក្នុងចិត្តស្របពេលបេះដូងកំពុងលោតឌុកដាក់ៗ ព្រោះភ័យពេក
«ចៅស្រីទុកចិត្តចុះ ខ្ញុំមានបទពិសោធន៍រាប់សិបឆ្នាំហើយពិនិត្យជំងឺច្រើនជាងអំបិលដែលឯងញ៊ាំទៀត» រួចក៏ពិនិត្យជីបចរនាង ......
«យ៉ាងម៉េចហើយ?» Taehyung សួរទាំងក្នុងចិត្តអន្ទះសា
«កុំប្រញាប់ តាមសម្រួល»
[មួយសន្ទុះក្រោយមក]
«លោកគ្រូពេទ្យភ្ញាក់ឡើង លោកគ្រូពេទ្យ!»
«អឺ ? ងើបហើយ »
«លោកគ្រូពេទ្យមកអង្អែលជើងពិនិត្យអីវិញ?» លោកគ្រូនេះ មកអង្អែលជើងកូនស្រីគេវិញ យ៉ាប់!
«កុំប្រញាប់ ៗ មានលទ្ធផលហើយ »
«យ៉ាងម៉េច? ពិនិត្យយូរយ៉ាងនេះទៅហើយ នាងមានជំងឺផ្សេងទៀតមែនទេ?» ម៉ាក់ Taehyung គឺថាសួរច្រើនជាងគេជាងឯងតែម្តង
«លទ្ធផលគឺ..........»
«ឈប់សិន គ្រូពេទ្យ អ្នកជំងឺនៅទីនេះកុំទាន់អាលនិយាយ ចាំទៅក្រៅនិយាយវិញ »Taehyung ស្រាប់តែមកកាត់សម្តីគ្រូពេទ្យ
«ស្អីលោក? ខ្ញុំជាសាមីខ្លួនមានសិទ្ធដឹងរឿងនេះច្រើនជាងគេ ណាមួយខ្ញុំមិនមែនមានជំងឺបេះដូងឯណា គ្រាន់តែរឿងប៉ុណ្ណឹងទទួលយកមិនបាននោះ!»
«Rio ឯងនៅទីនេះមើល Park JiEun ឲ្យបានល្អ ខ្ញុំនិងអ្នកផ្សេងទៀតទៅខាងក្រៅ»គេមិនបានខ្វល់ពីសម្តីនាងសោះតែម្តង
«ហេ? លោកមានស្តាប់ខ្ញុំនិយាយអត់?»
«តោះ លោកគ្រូពេទ្យពួកយើងទៅនិយាយគ្នាក្រៅវិញ »ម៉ាក់Taehyung ក៏ជួយគ្រាលោកគ្រូពេទ្យចេញពីបន្ទប់
«ឈប់សិន ម៉េចក៏ទុកខ្ញុំនៅទីនេះចឹង!»
«អ្នកនាង Park សូមចាំបន្តិចទៅ» Rio កាន់ស្មានាងជាប់មិនឲ្យនាងងើបពីកៅអីរួច
«Kim Taehyung អាឆ្ក.......»
គ្រឹក! Taehyung ក៏បិទទ្វារបន្ទប់ចេញទៅ
[ពេលល្ងាច]
(មើលទៅពេលវេលារបស់ខ្ញុំក្នុងផ្ទះនេះដល់ពេលបញ្ចប់ហើយ ម៉េចក៏ខ្ញុំមិនសប្បាយចិត្តចឹង) នាងអង្គុយមុខបង្អួចគិតស្រមៃពីរឿងអស់នោះ
ក្រាក! ម៉ាក់របស់ Taehyung និង Taehyung ចូលមកល្មម
«ខ្ញុំ..... ទៅបានហើយមែនទេ?»
«ទៅណា ! ថ្ងៃក្រោយកុំដើររញ៉េរញ៉ៃទៀត តា៎មានប៉ះពាល់ដល់ចៅខ្ញុំ ខ្ញុំនឹងមិនលើកលែងឲ្យនាងទេ!» ម៉ាក់ Taehyung និយាយបែបកាចលាយនឹងចិត្តបារម្មណ៍ចំពោះចៅគាត់
«ហា? ចឹងបានន័យថាខ្ញុំមានហើយមែនទេ?»

Part 20 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now