Part 25

2.2K 95 0
                                    

«ចង់យ៉ាងម៉េចទៀតហើយលោក ខំសម្តែងជាមួយលោកមួយថ្ងៃហើយ ពេលយប់ដោះលែងខ្ញុំទៅ.........» នាងនិយាយមិនទាន់ចប់ផង គេក៏យកដៃមកបិទមាត់នាង
«កុំនិយាយលឺពេក យប់នេះបងប្អូនខ្ញុំច្រើនណាស់ដែលសម្រាកទីនេះ មួយទៀត ពីណាគេថាខ្ញុំសម្តែងជាមួយនាង?»
«ហា? អត់សម្តែង? ចឹងបានន័យថា លោក Kim Taehyung ចង់រៀបការជាមួយខ្ញុំមែនទែនហើយត្រូវទេ?»នាងដកដៃគេចេញពីមាត់ដើម្បីនិយាយ មិនត្រឹមតែនិយាយទេនៅធ្វើមុខឌឺទៀតតួស្រីយើង ឯTaehyung គេលឺសម្លេងពីខាងក្រៅស្មានដឹងថាប្រាកដជាមានមនុស្សនៅខាងក្រៅ ឯម្នាក់នោះគ្មានអ្នកណាក្រៅពីKim Taehyun នោះទេ 
«ហឺស នាងចង់គិតយ៉ាងម៉េចក៏បាន តែយប់នេះនាងត្រូវតែគេងនៅទីនេះ មិនឲ្យទៅណាដាច់ខាត»
«ហេតុអី? ចង់បន្លំយកចំណេញកូនស្រីគេទៀតហើយមែនទេ?»
«អ្វីដែលត្រូវមើលមិនត្រូវមើលក៏បានមើលអស់ហើយ មានអីត្រូវឲ្យចំណេញទៀតនោះ.......»
«លោក !»អ្វីដែលពួកគេនិយាយក៏ត្រូវបានចៅល្អរបស់គេស្តាប់បានអស់ទៅ..........
«ហ៊ើយ លោកតា មិននឹកស្មានថាជាមនុស្សបែបនេះសោះ ចាំមើលមើសថាអាចសម្តែងបានយូរប៉ុនណាទៀត!»
[មួយសន្ទុះក្រោយមក]
«មិនបាន!»
«នាងថាមិនបានក៏មិនបាន?»
«មិនដែលអាណាឲ្យមនុស្សស្រីគេងលើសាឡុងទេ!»
«ខ្ញុំក៏មិនបានថាមិនឲ្យនាងឡើងគ្រែឯណា»
«ចុះលោកគេងលើគ្រែហ្នឹងឲ្យខ្ញុំគេងយ៉ាងម៉េច!»ឈ្លោះគ្នាមិនចេះចប់ ជិត១ម៉ោងហើយនៅតែមិនចប់សោះពីរនាក់ហ្នឹង
«ពួកយើងក៏មិនមែនមិនដែលគេងជាមួួយគ្នាឯណា យ៉ាងម៉េច? ប៉ុណ្ណឹងខ្លាចហើយ?»
«ពេលនោះ...... ពេលនោះគឺធ្វើការក្រៅម៉ោង តែលើកនេះមិនមែនទេ ម៉្យាងទៀតក្នុងពោះខ្ញុំនៅមានកូនតូចទៀត»នាងនិយាយទាំងមុខក្រហមតែក៏ត្រូវTaehyung ទាញទៅអង្គុយលើភ្លៅគេ
«បើមានអូនតូចក្នុងពោះចឹង កាន់តែត្រូវគេងលើពូកហើយ»
«អេស !តែលោកហ៊ានប៉ះខ្ញុំ ខ្ញុំនឹងស្រែកឲ្យគ្រប់គ្នាលឺហើយណា!»
«យ៉ាងម៉េច?ខ្លាចខ្ញុំចាប់ស៊ីនាង?»
«ខ្ញុំ..........អឺ ខ្ញុំ.....»
ភឹប ! គេទះដៃបន្តិច ភ្លើងក៏បិទដោយស្វ័យប្រវត្តិ
«ប្រញាប់គេងទៅ ថ្ងៃស្អែកនឹងមានការសម្តែងដែលនាងរង់ចាំយូរមកហើយ»លឺគេនិយាយបែបនេះ នាងក៏គេងតាមដែលគេនិយាយទាំងមិនបែរមុខមករកគេ
(មនុស្សប្រុសម្នាក់នេះម៉េចក៏មកល្អជាមួួយខ្ញុំចឹង មិនត្រូវទេ កាលមុនគេក៏ដូចជាធ្លាប់ល្អចឹងដែរ ពេលសើចវិញខ្ញុំសឹងតែទប់អារម្មណ៍មិនបានទៅហើយ បើគេបែបនេះដាក់ខ្ញុំរហូតទៅនោះ ខ្ញុំប្រហែលជាអាចនឹង.............)
[ព្រឹកថ្ងៃបន្ទាប់]
ពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់តាមចន្លោះវាំងននធ្វើឲ្យTaehyung បើកភ្នែកព្រឹមៗ គេក្រលេកទៅក៏ឃើញ JiEun គេងឲបដៃទាំងរមួលខ្លួនទៅជាតូចមួយ ដែលអាចឲ្យដឹងបានភ្លាមថានាងរងារប៉ុណ្ណា
(Park JiEun ម្នាក់នេះ ម៉េចក៏គេងបែបនេះពេញមួយយប់ នាងពិតជាខ្លាចខ្ញុំដល់ថ្នាក់នេះហេ?)គេគិតក្នុងចិត្តបណ្តើរទាញភួយមកដណ្តប់ឲ្យនាងបណ្តើរ
តុក ! តុក!
«លោកប្រុស ទឹកដោះគោមកដល់ហើយ ហូបទាន់នៅក្តៅ»
Taehyung លឺបែបនេះក៏ប្រញាប់ចេញទៅបើកទ្វារព្រោះមិនចង់ឲ្យអ្នកនៅខាងក្រៅរំខានដំណេកស្រីតូច គ្រាន់តែបើកទ្វារភ្លាមក៏.........
«ឯង ......!» Kim Taehyunយកដៃរបស់គេទប់ទ្វារមិនឲ្យលោកតាគេបិទកើត
«លោកតាសំណព្វចិត្ត ចៅយកទឹកដោះគោមកឲ្យហើយ»

Part 26 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now