«បានសម្តីណាស់ណ៎ ខ្ញុំនឹងចាំមើល»
«អឺ កុំស្តាយក្រោយអោយសោះ ឈ្មោស្រីនាំស៊យរបស់ខ្ញុំនេះមិនមែនចេះតែដាក់ទេ ធានាថាបំផ្លាញមិនអោយសល់សូម្បីមួយសេនចាស!»
«បានហើយ ឈប់និយាយអត់ប្រយោជន៍ទៅ ខ្ញុំមានរបស់អោយនាង»
«អីគេ? »នាងសួរទាំងមុខក្រញ៉ូវ រួចគេក៏ដករបស់ពីក្នុងហោប៉ៅអាវរបស់គេមក នោះជាបូគូស្នេហ៍ដែលពួកគេពាក់ពេលទៅលេងសួនទឹក
«ថ្ងៃមុនទៅមន្ទីរពេទ្យថាប្រុងយកអោយនាងតែ.....ហើយថ្ងៃមុននោះខ្ញុំសុំទោសផង »គេនិយាយពីថ្ងៃដែលនាងរងមួយកាំបិតនោះ
«លោក លោកយ៉ាងម់េចហ្នឹង? ខ្ញុំមិនអាចអោយលោកបោកខ្ញុំបានទៀតទេ កុំសង្ឃឹមនោះ!»
«ខ្ញុំទៅមុនហើយ នាងតាមសម្រួលចុះ »រួចគេក៏បិទទ្វារគ្រឹប គ្រាន់តែគេទៅបាត់ភ្លាមទឹកមុខនាងក៏ទៅជាស្រពោនភ្លែត
(Kim Taehyung តើសម្តីរបស់លោកមួយណាជាពាក្យពិតទៅ) រួចនាងក៌ទៅរៀបចំអីវ៉ាន់របស់ខ្លួន ស្រាប់តែលោកប្រធានមកដល់ល្មម
«អូ JiEun យ៉ាងម៉េចដែរ?កន្លែងថ្មីពេញចិត្តទេ?»
«លោកប្រធាន? លោកនៅធ្វើមិនដឹងអីទៀតហេ? ក្រែងថៅកែលោកត្រកូលBae ហី?»
«អឺខ្ញុំត្រូវគេបញ្ជាដែរទេ នាងកុំប្រកាន់អីណារឿងហួសទៅហើយ អេសខ្ញុំចង់សួរនាងមួយ ខ្ញុំឃើញនាងនៅស្និទ្ធស្នាលនឹងថៅកែខ្ញុំយ៉ាងនេះ អ្នកទាំងពីរត្រូវជាអីនឹងគ្នា? សង្សា? »គ្រាន់តែលឺពាក្យសង្សាភ្លាម JiEun ឆេះតែម្តង
«សង្សាស្អី? សត្រូវទើបត្រូវ!!»
«អូយ នាងកុំឆេវឆាវទៅមើល ថៅកែធំគាត់អោយខ្ញុំទៅអញ្ជើញនាងពីសួនច្បារនោះមកធ្វើការហើយអោយឋានៈខ្ពស់ទុកអោយនាងទៀត នាងជាបងប្អូនសាច់ឆ្ងាយរបស់គាត់មែនទេ? »លោកប្រធាននិយាយក្នុងនោះ ឯបុគ្គលិកផ្សេងទៀតកំពុងលួចស្តាប់នៅមាត់ទ្វារ
«បងប្អូន?ហឺស ខ្ញុំជាម៉ែគេ យ៉ាងម៉េច?ពេញចិត្តនៅ?»
«Park JiEun នាង នាងម៉េចនឹងអាចនិយាយបែបនេះ គាត់ស្រាប់តែស្រែកខ្លាំងៗដាក់នាង តែសម្តីតទៀតរបស់គាត់ពិតជាមិនគួរអោយជឿតែម្តង
«នាងដឹងទេថានាងនិយាយបែបនេះ ពិតជា.....ពិតជាគួរអោយសរសើរមែន» គាត់ប្រែទឹកមុខពីខឹងមកសើចដូចមនុស្សឆ្កួត ឯបុគ្គលិកផ្សេងទៀតក៏នាំគ្នាចូលមកតែម្តង
«អេស ពួកឯងអត់ធ្វើការចូលមករកអី? »ឯពួកអស់នោះនាំគ្នាមកយកចិត្តអែបអប JiEun គ្រាប់ៗគ្នា
[ក្លឹប golden ]
«លោកប្រុស រឿងJeon Jungkook នោះខ្ញុំចាត់ការរួចអស់ហើយ នៅចាំតែ Park JiEun......»Rio គេនិយាយដល់ត្រឹមនេះស្រាប់តែលោកប្រុសគេសម្លក់មុខគេភ្លែតរួចគេក៏កែវិញ
«អឺ ច្រលំ នៅចាំតែអោយលោកស្រីត្រលប់មកវិញទេ»
(អ៉ើយ លោកប្រុស ស្រលាញ់Park JiEun នោះត្រង់ណាទេឆ្ងល់តែម្តងនេះ)
«ត្រូវហើយ ទាក់ទងម៉ែឪរបស់ Jeon Jungkookនោះផង ធ្វើយ៉ាងណាអោយពួកគេផ្តាច់ទំនាក់ទំនងពី JiEun ឲ្យបាន»
«បាទ»
[ព្រឹកបន្ទាប់នាក្រុមហ៊ុនKimJi ]
«JiEun ahhថ្ងៃនេះលោកថៅកែ Kim មកប្រជុំនៅទីនេះ បើបានជួបគាត់ឯងជួយនិយាយអោយខ្ញុំបានធ្វើការនៅក្រុមហ៊ុនធំផងណា!»
«អឺ okay!»
(គេមកទីនេះប្រជុំ? ហេៗថ្ងៃនេះទៅធ្វើអោយគេខ្មាសពិភពលោកម្តង នាងញញឹមទាំងពឹសពុល)
«ឈប់សិនបង បន្ទប់ប្រជុំ Kim Taehyung នៅឯណា?»
«អ? ឯងចង់ទៅមែនទេ? ខ្ញុំកំពុងត្រូវយកឯកសារទៅល្មម ទៅជាមួយគ្នាតែម្តងទៅ»
«ចាស okay»
(ហឺស ត្រៀមខ្លួនខ្មាសគេអោយហើយទៅ Kim Taehyung!!!)Part 34 coming soon ♥️✨🥀
YOU ARE READING
ប្រពន្ធសំណព្វចិត្ត(complete ☑️)
RomancePark JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរបស់នាងគឺត្រូវធ្វើយ៉ាងណារកមធ្យោបាយរត់ចេញពីកណ្តាប់ដៃ Kim Taehyung ឲ្យបាន។ Note : read until part 4 you...