Part 41

1.9K 72 0
                                    

«សួរមក !»
«នាងនិង Kim Taehyun ស្គាល់គ្នាច្បាស់រឺនៅ?ហើយគេនិយាយអីខ្លះជាមួយនាង?»
(ហ៊ើយ បើគេថាជូនខ្ញុំទៅផ្ទះ Baeri ហើយចឹងនិយាយជាមួយគេអោយល្អបន្តិចចុះ)នាងដកដង្ហើមធំបន្តិចរួចក៏តបទៅគេវិញ
«ខ្ញុំនិងគេមិនទាន់ស្គាល់ច្បាស់ទេ មកពីគេហ្នឹងណាគ្រាន់តែខ្ញុំចេញពីធ្វើការភ្លាមក៏បបួលទៅភ្លាម ហើយនៅនិយាយអាក្រក់ពីលោកទៀត ខ្ញុំខ្លាចគេមានគំនិតអាក្រក់លើលោកទើបទៅជាមួយគេនោះ......»
«ពិតមែន?»
«Yeah ពិតមែនហើយ លោកក៏ដឹងថា មនុស្សKim Taehyun នោះគួរអោយស្អប់ប៉ុណ្ណា» នាងនិយាយទាំងបើកភ្នែកធំៗធ្វើកាយវិការផងអីផងខ្លាចគេមិនជឿ ហើយគ្រាន់តែលឺប៉ុណ្ណេះប្រុសសង្ហាយើងក៏លេចឡើងនូវស្នាមញញឹមបន្តិចនៅចុងមាត់
«អ៎ ឆ្លាតគ្រាន់បើ ថ្ងៃក្រោយកុំនៅជិតអាមួយហ្នឹងទៀត ខ្ញុំខ្លាចគេគិតមិនល្អលើនាងទើបខ្ញុំខឹងនាងនោះ....»
(លោកប្រុសអ៊ើយ បើថាប្រច័ណ្ឌក៏និយាយមក ក្បូរក្បាច់ច្រើនម្លេះ ...)Rio ដែលកំពុងបើកឡានជ្រិញបណ្តើរៗតាមចៅហ្វាយគេ ឯTaehyung នៅសុខៗក៏ទៅអោបចង្កេះ JiEun អោយមកកៀកខ្លួន
«អេ លោកធ្វើអី ចង់ក្រឡាស់សម្តីមែនទេ?លោក... ណែ... អឹប. »មិនអោយនាងដឹងខ្លួនទាន់ប្រុស Tae ក៏ខិតទៅថើបមាត់នាងយ៉ាងរ៉ូមែនទិក .....២ នាទីក្រោយមកទើបគេដកមាត់ចេញ ឯRio ដែលនៅខាងមុខនោះវិះនឹងក្អួតឈាមទៅហើយ ក្រលេកមក JiEun យើងវិញទើបតែភ្ញាក់ពីការថើបរបស់គេ
(Kim Taehyung.........សុខៗម៉េចក៏បែបនេះវិញ មិនទម្លាប់សោះនៀក)
«ខ្ញុំនាំនាងទៅកន្លែងមួយ»
«ទៅណា ? កុំថាជាបន្ទប់គេងផ្ទះលោកអោយសោះណា....»
«ទៅដល់នាងនឹងដឹងហើយ Rio តោះ !»
«បាទ!» រួចRio ក៏បើកឡានលឿនដូចព្យុះចេញដំណើរទៅ
[ឆ្នេរឯកជន]
សម្លេងទឹករលកបកបោករួមផ្សំនឹងពន្លឺព្រះចន្ទដ៏ត្រចះត្រចង់ជាកន្លែងដែលគួរជាទីទាក់ទាញចិត្តរបស់ JiEun បំផុត
«Wahhhh សមុទ្រល្វឹងល្វើយម្លេះទេ ស្អាតណាស់ នេះជាលើកទីមួយរបស់ខ្ញុំហើយដែលមកសមុទ្រនេះ»
«ម៉ោះ ទៅជិតតិចទៀតទៅ »Taehyung លូកដៃទៅទាញដៃនាងមក
«ហា? ទៅទៀត?តែ....នេះគេដាក់ផ្លាកណាថាមិនអោយចុះសមុទ្រនេះទេព្រោះជារបស់ឯកជន»
«មក ចុះមក» រួចគេក៏ចាប់ទាញដៃរាងស្តើងចុះទៅ អ្នកទាំងពីរដើរត្រសងតាមមាត់សមុទ្រប្រៀបដូចជាគូព្រេងដែលមាននិស្ស័យពីជាតិមុន
«ចឹងបានន័យថា.. ឆ្នេរនេះ....»
«មិនខុសទេ ខ្ញុំហ្នឹងហើយជាបុរសឯកជននោះ»គេនិយាយទាំងសើចតិចៗគួរអោយស្រលាញ់
«អួយ លោកចិត្តអាក្រក់ម្លេះទេ ... ឆ្នេរស្អាតយ៉ាងនេះគួរតែចែកអោយអ្នកផ្សេងមកកំសាន្តផងទើបត្រូវ»
(អ៊ើយយ ម៉េចក៏មកស្រលាញ់មនុស្សស្រីល្ងង់បែបនេះទៅវីញខ្ញុំអ៉ើយខ្ញុំ ....)Taehyung គិតទាំងមិនយល់ពីនារីចំពោះមុខ
«ហឹកហឹម. នោះមិនសំខាន់ទេ ដែលសំខាន់នោះគឺនាងជាមនុស្សស្រីដំបូងដែលខ្ញុំនាំមកទីនេះ »Taehyung គេនិយាយតែគេឯ JiEun មិនដឹងអារម្មណ៍ហោះទៅដល់ណាទេ
«អេស លោក នោះគឺក្តាមតើ ហេ Kim Taehyung មកអោយលឿនមកក្តាមច្រើនណាស់ »នាងស្រែកហៅគេបណ្តើររត់ទៅមុខបណ្តើរ
«អេ នាង ខ្ញុំមិនទាន់និយាយចប់ទេ.......»

Part 42 coming soon ♥️🥀✨

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now