«លើកចុងក្រោយ?»
«បាទ តែម្តងនេះទៀតទេ»
«អ ចាស »នាងឆ្លើយទាំងមុខស្រពោន តែក្នុងចិត្តនាងគេបានតាមនាងមកក្រៅបែបនេះនាងក៏សប្បាយចិត្តណាស់ទៅហើយ ក្រោយពីនោះពួកគេក៏ដើរចូលទៅក្នុងកម្មវិធីវិញ ឯម៉ាក់ Taehyung និង Lee Yura ខាំមាត់សឹងដាច់ទៅហើយ
«មើលទៅ Taehyung ដូចស្រលាញ់នាងក្មេងនោះដល់ហើយ គ្រួសារ Kim និងគ្រួសារ Kang ដែលចង់ផ្សំផ្គុំគ្នានោះវាដឹងតែមិនអាចទៅរួចហើយ »Lee Yura និយាយទាំងដកដង្ហើមធំ
«ណែ ឯងកុំនិយាយផ្តេសផ្តាស Taehyung គេសន្យានឹងខ្ញុំហើយថានឹងយក Nahee អោយបាន »
«មែនហ៎ បើចឹងមែនល្អហើយ »
«ម៉ាក់ »Taehyung គេមកដល់នឹងមុខម៉ាក់គេល្មម
«Taehyung កូនទៅណាមិញហ្នឹង ម៉េចក៏ទុក Nahee ចោលហើយទៅរកស្រីម្នាក់នោះ? មើលចុះ Nahee ខឹងហើយ »គាត់និយាយបណ្តើរមើលទៅ Nahee ដែលកំពុងអកស្រាបណ្តើរ
«ហឺស ខឹងណាស់ គិតថាខ្ញុំស្រួលអោយលោកធ្វើបាបហី?»
នាងនិយាយបណ្តើរលួចដៀងភ្នែកមើល Taehyung បណ្តើរ
«ចឹងបានន័យថាខ្ញុំទៅផ្ទះបានហើយមែនទេ? »Taehyung និយាយទាំងរៀបនឹងដើរចេញ
«អេស មិនមែនទេ មិនមែនទេលោកកុំយល់ច្រលំអី លោកបានមកវិញខ្ញុំក៏សប្បាយចិត្តហើយ» នាងនិយាយបណ្តើរធ្វើទៅកៀកកើយគេបណ្តើរ ឯ JiEun ឃើញបែបនេះក៏មិនដឹងធ្វើយ៉ាងម៉េច មានតែទ្រាំ
«JiEun? បើនាងមកវិញហើយ ចូលរាំជាមួយគ្នាតែម្តងទៅ? ម៉្យាងទៀតនាងជាដៃគូរាំជាមួយខ្ញុំស្រាប់ហើយ» Kim Taehyun លាដៃមកអោយនាងក្នុងន័យអោយនាងចាប់ដៃគេដើម្បីឡើងរាំ
(ទោះថា Kim Taehyunម្នាក់នេះគួរអោយស្អប់ តែក៏មិនដែលមានបំណងអាក្រក់លើខ្ញុំអីដែរ)នាងគិតបន្តិចរួចក៏.....
«ខ្ញុំមិនសូវចេះទេណា »នាងនិយាយបណ្តើរហុចដៃអោយគេបណ្តើរ
«មិនអីទេ ចាំខ្ញុំបង្រៀន ម៉ោះយកដៃមកដាក់លើស្មាខ្ញុំមក បន្ទាប់មកខ្ញុំ......»គ្រាន់តែ Taehyun យកដៃទៅប៉ះចង្កេះនាងបន្តិចនាងក៏ភ្ញាក់ព្រើតតែម្តង រួចក៏ដកដៃគេចេញវិញ
«JiEun ahh ម៉េចក៏ការពារម្លេះ នាងមើលគេផ្សេងសុទ្ធតែរាំបែបនេះទាំងអស់ហ្នឹង »នាងក្រលេកមើលជុំវិញក៏ឃើញគេធ្វើបែបនេះមែនរួមទាំង Taehyungនិង Nahee ផងដែរ
«អឺ ចឹងក៏ចឹងចុះ តែកុំផ្តេសផ្តាសណា !»នាងយកដៃគេមកដាក់ចង្កេះនាងតែក៏ស្រាប់ែតមានដៃនរណាម្នាក់មកដាក់លើចង្កេះនាងមុន ឯម្នាក់នោះគ្មានអ្នកណាក្រៅពី Taehyungទេ
«លោកតា នេះដូចជាហួសហេតុពេកហើយ JiEun ជាគូរាំរបស់ខ្ញុំណា»
«ដល់ពេលហើយ»
«ពេលអី? បានន័យថាម៉េច?» Taehyun សួរទាំងធ្វើមុខភ្លើគ្រាន់តែគេនិយាយចប់ភ្លាមក៏លឺសម្លេងមេក្រូរបស់ពិធីករភ្លាមតែម្តង
«ប្រិយមិត្តទាំងអស់គ្នា ដល់ពេលដែលត្រូវប្តូរគូហើយ តោះ!»
«នេះ ....នេះជាស្អីនៀក?»
«មិនដឹងដែរ តែក្រែងឯងចង់អោយខ្ញុំធ្វើតាមវិន័យហី? ម៉ោះ JiEun ចាំយូរហើយមែនទេ »Taehyung ទាញនាងទៅរាំបណ្តើរនិយាយបណ្តើរ ឯម៉ាក់ Taehyung ឃើញសភាពការផ្លាស់ប្តូរបែបនេះក៏ទៅសួរបុគ្គលិករៀបចំកម្មវិធីនៅក្រោយឆាក
«អេសលោកលើកមុនធ្វើអោយខូចកម្មវិធីផ្ទះខ្ញំម្តងហើយ ហើយឥលូវវាយ៉ាងម៉េចទៀតហើយ »
«មានឯណា គឺខ្ញុំធ្វើតាមសម្តីលោកKim តើ»គេនិយាយទាំងអោនលំទោន
«ចុះកម្មវិធីបន្ទាប់អីគេ?»
«បាទគឺប្រកាសការភ្ជាប់ពាក្យរបស់លោកKim»
«ចឹងមិនប្រញាប់ចូលកម្មវិធីបន្ទាប់ទៅ លឿនឡើង !»
«បាទបាទបាទ ពិធីករចាប់ផ្តើម »គ្រាន់តែលឺសម្តីអ្នកស្រីភ្លាមគាត់ក៏ប្រញាប់និយាយតាមខ្សែកាសទៅពិធីករដែលនៅលើឆាក
«ម៉ោះភ្ញៀវទាំងអស់ បន្ទាប់ពីនេះខ្ញុំនឹងប្រកាសដំណឹងល្អមួយ គឺលោកKim របស់យើងដែលនៅលីវ២០ឆ្នាំជាងមកហលយនោះនឹងភ្ជាប់ពាក្យជាមួយនារីដែលគាត់ស្រលាញ់បំផុតនៅថ្ងៃនេះ» ហើយគ្រាន់តែលឺប៉ុណ្ណេះមនុស្សគ្រាប់គ្នាគាំងស្ញេញមួយកន្លែងតែម្តង
«Taehyungអ៉ើយ Taehyung ទីបំផុតម៉ែចាំដល់ថ្ងៃនេះហើយ »ម៉ាក់ Taehyung និយាយបណ្តើរយកក្រណាត់ខ្ទប់មុខធ្វើ Drama បណ្តើរThe last part coming soon ♥️🥀✨
YOU ARE READING
ប្រពន្ធសំណព្វចិត្ត(complete ☑️)
RomancePark JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរបស់នាងគឺត្រូវធ្វើយ៉ាងណារកមធ្យោបាយរត់ចេញពីកណ្តាប់ដៃ Kim Taehyung ឲ្យបាន។ Note : read until part 4 you...