Part 10

3.6K 134 0
                                    

[មាត់ទ្វារបន្ទប់ Taehyung ]
Taehyung រៀបនឹងបើកទ្វារចូលទៅ ស្រាប់តែនឹកឃើញថា JiEun ក៏នៅក្នុងនោះដែរ ទើប....
«ហឹកហឹម អ្នកនាង Park JiEun ខ្ញុំចូលទៅបានទេ?»
ស្ងាត់ជ្រាប មិនមានសម្លេងពីខាងក្នុង Taehyung ក៏បើកទ្វារចូលទៅ ឃើញតែភួយដែលដណ្តប់ពីលើមនុស្ស
(ចុម នាងនេះពូកែគេងយ៉ាងនេះ ជាតិមុនប្រាកដជាសត្វជ្រូកហើយ!)
«Park JiEun ងើបឡើង! ដេកទៀតខ្ញុំសែងនាងទម្លាក់ទឹកហើយ !» ដោយមិនឃើញមានកម្រើកអីសោះ Taehyung ក៏ចាប់ទាញភួយចេញ
«នាង! » គេស្រាប់តែឃើញមុខនាងក្រហមឆេះ រួចយកដៃទៅស្ទាបក្បាលនាងបន្តិច ក៏ដកចេញវិញ
« ម៉េចក៏ក្តៅយ៉ាងនេះ ទ្រាំបន្តិចណា » រួចក៏ដកទូរសព្ទ call ទៅ Rio
«ឯងឲ្យគ្រូពេទ្យម៉ោវិញម៉ោ លឿនឡើង !»
«បាទ បាទលោកប្រុស» .......
[បន្ទប់ Taehyung ]
«អ៊ ឈឺក្បាលម្លេះ ប្រាកដជាជំងឺចាស់រើឡើងទៀតហើយ..» JiEun ងើបឡើងទាំងត្រដាបត្រដួស
«Kim Taehyung នេះគ្រាន់បើដែលតើ.....»
«លឿនឡើង លឿនឡើង លោកប្រុសយកមនុស្សម៉ោឥលូវហើយ រៀបចំឲ្យស្អាត » សម្លេង Rio ពីខាងក្រៅផ្ទះលឺដល់ JiEun ដែលនៅក្នុងបន្ទប់
(យកមនុស្សម៉ោ ?? ស្រីរបស់គេទេដឹង ) គិតបណ្តើរដកសេរ៉ូមពីដៃបណ្តើរ
(ទុកឲ្យខ្ញុំទៅមើលថាជាអ្នកណា ! ហឺស មនុស្សស្រីពិតមែនតែនេះដូចជាវ័យប្រហែលម៉ាក់គេហើយ ) នាងឈរមើលពីលើយ៉ាបមកក្រោមផ្ទះ
« Taehyung ahh~ ឥលូវរវល់អីខ្លះ ម៉េចមិនដែលឃើញមកលេងម៉ាក់ចឹង ចាំតែម៉ាក់មកលេង »
«រវល់រឿងក្រុមហ៊ុនហ្នឹងណាម៉ាក់ ម៉ាក់ទំនេរមកលេងក៏ល្អដែរ »
«ក្រុមហ៊ុន មានរឿងអីមែនទេ?»
«គ្មានអីទេម៉ាក់ ដូចតែធម្មតាហ្នឹង »
«ចឹងល្អហើយ» Taehyung ចេញទៅទទួលម៉ាក់គេ ពេលមកដល់ទ្វារធំ មានអង្គរក្ស ២ នាក់បើកទ្វារនិងឲនគោរពគាត់យ៉ាងមានរបៀប
«ម៉ាក់ អង្គុយលេងទៅ »
( ជាម៉ាក់គេពិតមែន !) JiEun ខំលួចអ៉ើតមើលគេតាមសសរផ្ទះ
«Tae មកអង្គុយជិតម៉ាក់មកកូន »
«បាទ »
( Wow Kim Taehyung ដ៏ឃោរឃៅរបស់ខ្ញុំ ម៉េចក៏ស្តាប់សម្តីម៉ាក់គេម្លេះ ?) តាមដានគេគ្រប់រឿងតែម្តងចែ
«មកឲ្យម៉ាក់មើលមុខតិចមើល មើលចុះ កូនម៉ាក់នៅតែសង្ហាដដែល »
«អ្នកម៉ាក់ ខ្ញុំជិត៣០ ហើយនៅនិយាយដូចកូនក្មេងបែបនេះទៀត »
«មែនហើយ ជិត៣០ ហើយ គេអ្នកមានអាយុប្រហែលកូនគេមានកូនចូលរៀនអស់ហើយ នៅតែកូនម៉ាក់ ស្នេហាក៏មិនធ្លាប់មាន!» Taehyung មុខឡើងក្រហមឲ្យតែនិយាយរឿងនេះ
«ហាសហាហា » ( Kim Taehyung បរិសុទ្ធរបស់គេមែន ) នាងភ្លេចខ្លួនថានាងកំពុងសើច ក៏បង្កើតជាសម្លេងដល់ម៉ាក់ Taehyung
«ពីណាគេ? គ្មានរបៀបរបបបែបនេះ ខ្ញុំប្រាប់ហើយថាមិនឲ្យនរណាមកទីនេះទេ!» អ៊ំស្រីដូចខឹងតិចៗហើយ ......
«សុំទោស សុំទោស ខ្ញុំមិនដឹងថាទីនេះមិនឲ្យចូល »
«Tae? នាងគឺ .....»
«អឺ បាទម៉ាក់នាងគឺ .... គឺ ..... »
(បើ Taehyung ស្លូតបូតបែបនេះនៅមុខម៉ាក់គេ ខ្ញុំនឹងធ្វើរឿងថ្លើមធំមួយនេះចុះ !)
« Taehyung~ ម៉េចមិនប្រាប់ថាថ្ងៃនេះមានភ្ញៀវមកលេង? ជម្រាបសួរអ៊ំស្រី ខ្ញុំជាសង្សារបស់ Taehyung»
«ហា?? »


Part 11 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now