Part 13

3.2K 114 0
                                    

«ហេហេ កុំភ័យមើល ក្រែងនាងចង់រកខ្ញុំហី? ឥលូវខ្ញុំនៅនឹងមុខនាងហើយតើ~» Taehyun និយាយបណ្តើរបន្លំចាប់ដៃនាងបណ្តើរពេលនាងកំពុងភ័យ
«លោកចង់ធ្វើស្អី? លែងខ្ញុំ ! គ្រួសារ Kim លោក សុទ្ធតែចរិតបែបនេះមែនទេ? ទីសាធារណៈ មិនមែនផ្ទះលោកទេវ៉ើយ!» នាងព្រលែងដៃពីគេមួយទំហឹង
«អ៊~ ផ្សារទាំងមូលសុទ្ធតែជារបស់ខ្ញុំ ខ្ញុំចង់ធ្វើយ៉ាងម៉េចក៏បាន»
«បោក!» គ្រាន់តែលឺសម្លេងនេះ Taehyun រឹងខ្លួនតែម្តង
«សម្លេងនេះ ! Kim Taehyung!» តួស្រីយើងមានសង្ឃឹមរស់ហើយ :>
«ឯងនិយាយម្តងទៀតមើស!»
( Wow Kim Taehyung សង្ហាដល់ហើយពេលចឹងទៅ)
«ខឹងអីទេ ~ ខ្ញុំក៏មិនបានធ្វើអីសត្វចិញ្ចឹមមួយនេះផង »
«ឯងថាពីណាគេសត្វចិញ្ចឹម?! » JiEun យើងបញ្ចេញកំហឹងម្តង
«ចេញ! »Taehyung ស្រែកឲ្យTaehyunខ្លាំងៗ
«ok ok ខ្ញុំទៅក៏បាន ពីរបីថ្ងៃទៀត ជប់លៀងប្រចាំគ្រួសារហើយ ចាំជួបគ្នាណា »
«ជប់លៀងប្រចាំគ្រួសារ?»
«ស្រីស្អាត ជួបគ្នាលើកក្រោយណា~»
«អាឆ្កួតនេះ !»
[ភូមិគ្រឹះ Lee Yura]
«បងស្រី! ឆាប់យកសង្សា Taehyung មកឲ្យខ្ញុំស្គាល់ផង មិនចឹងទេ ខ្ញុំប្រាកដជារករឿងបងឥលូវហើយ»Lee yura ហើយនឹងម៉ាក់របស់ Taehyung កំពុងអង្គុយនៅមុខអាងទឹកនិយាយរឿងកូនៗ
«អួយ ឯងប្រញាប់ម្លេះ ប៉ុន្មានថ្ងៃទៀតជប់លៀងនឹងបានឃើញហើយ »
(យ៉ាប់មែនខ្ញុំនេះ សប្បាយចិត្តពេក យករឿងសង្សារបស់ Taehyung ទៅប្រាប់ Yura ប្អូនខ្ញុំនេះមិនធម្មតាផង )
«ឈើស បងមិនបាច់និយាយចឹងទេ ចុះបើពេលនោះ Taehyung លាក់លៀមនាងនោះមិនឲ្យខ្ញុំឃើញគិតយ៉ាងម៉េច បានហើយ ខ្ញុំខ្ជិលសង្ឃឹមបងណាស់ ចាំខ្ញុំទៅមើលខ្លួនឯងវិញ»គ្រាន់តែលឺចឹងភ្លាមម៉ាក់ Taehyung ងើបឡើងពីប៉ៅអ៉ីតែម្តង
«ឈប់សិន! ញ៊ាំបាយសិន ចាំញ៊ាំហើយចាំយើងជូនទៅ»
«ពិតមែនហេ? ខ្ញុំដឹងថាបងស្រីខ្ញុំល្អបំផុតហើយ»
[លើឡាន]
«ខ្ញុំអាចសួរលោករឿងមួយបានទេ?»
«??»
«ជប់លៀងគ្រួសាររបស់លោកសប្បាយអត់?»
«យ៉ាងម៉េច? នាងចង់ទៅដែរ?»
«អឺ អត់ អត់ទេ»
«នាង...... លែងគិតចង់រត់ហើយ?»
«ហ៊ើយ ខ្ញុំនៅទីនេះដេកស៊ីស្រួលសឹងអី ខ្ញុំរត់ធ្វើអី ម៉្យាងទៀត បើខ្ញុំគ្មានកូនរបស់លោកមែន ចាំលោកដេញខ្ញុំចេញពីផ្ទះទៅបានហើយ.....»
(ហេហេ ខ្ញុំមិនមែនភ្លើទេ ចាំដល់ថ្ងៃជប់លៀងមនុស្សច្រើនរញ៉េរញ៉ៃចាំលួចរត់ ហាហា ខ្ញុំឆ្លាតម្លេះទេ!)
(ឈើស នាងប្រាកដជាចង់លួចរត់ពេលជប់លៀងរញ៉េរញ៉ៃហើយ នាងម៉េចនឹងអាចបោកលោកប្រុសយើងបានទៅ ចេះតែមានតែម្តង ) Rio បើកឡានបណ្តើរ អស់សំណើចបណ្តើរ មិនយល់ថានាងនេះចង់គិតអី
«ល្អតើ» Taehyung គេក៏ព្រមឲ្យនាងទៅជប់លៀងដែរ តែទឹកមុខរបស់ JiEun និង Rio ផ្ទុយគ្នាស្រឡះបន្ទាប់ពីលឺពាក្យនេះ
«ចាំខ្ញុំនាំនាងទៅទស្សនកិច្ចជប់លៀងគ្រួសាររបស់ខ្ញុំ »
«លោកប្រុស! មិនល្អទេដឹង នោះជប់លៀងគ្រួសារ......»
«មិនអីទេ ខ្ញុំចេះចាត់ចែងហើយ »

Part 14 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now