Part 17

2.5K 97 0
                                    

[ភូមិគ្រឹះ Lee Yura]
«ពិបាកដល់ឯងហើយ ដើម្បីលោកប្រុសឯង សុខចិត្តមកប្រាប់យើងដល់នេះ» Lee Yura អង្គុយនៅពីមុខអាងទឹក ជាមួយនឹងស្រីម្នាក់ទៀតដែលហត់បែកញើសពេញខ្លួន
«ប៉ុន្មានថ្ងៃនេះលោកប្រុសមិនឲ្យខ្ញុំបម្រើគាត់ទេ ហើយខ្ញុំក៏គ្មានឲកាសបានជួបនឹងលោកស្រីទៀត ចឹងហើយមានតែមកដល់ទីនេះ » Sora រៀបរាប់ទាំងទឹកមុខស្រពាប់ស្រពោន
«មិនបាច់ធ្វើពុតទេ នាងគ្រាន់តែទ្រាំមិនបាននឹង Park JiEun ជាស្រីស្រុកស្រែមកដណ្តើមលោកប្រុសពីនាង នាងគិតថាកម្ចាត់ Park JiEun ហើយ Taehyung អាចក្លាយជារបស់នាងមែនទេ ហ៊ឺស នាងនិង Park JiEun នោះ វាគ្មានទៅខុសគ្នាអីទេ »
«អ្វីដែលនាងនោះធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នា អរគុណអ្នកស្រីដែលបានជួយយករឿងនេះទៅប្រាប់លោកស្រី បើអស់អីហើយ ខ្ញុំទៅសិនហើយ » រួចក៏ដើរលឺចេញទៅៗ
«ហេៗ ជិតមានរឿងល្អមើលហើយ» Lee Yura ផឹកកាហ្វេបណ្តើរគិតដល់រឿងដែលជិតនឹងកើតឡើងបណ្តើរ
[បន្ទប់សៀវភៅ Kim Taehyung]
ទូង ទូង ទូង សម្លេងដើរម៉ាក់របស់ Taehyung លាន់លឺខ្លាំងៗពេញផ្ទះព្រោះភ្ញាក់ផ្អើលនឹងរឿងដែលទើបនឹងដឹងនេះ
«Taehyung!»
«ម៉ាក់? មានការអីមែនទេ ប្រញាប់ប្រញាលបែបនេះ»
«កូនឯងនេះណា ! ម៉េចក៏មានរឿងអីក៏លាក់ម៉ាក់ទាំងអស់ចឹង?!»
«លាក់? លាក់រឿងអីម៉ាក់?»
[JiEun scene]
«អូយ ឆ្អែតដល់ហើយ បង្ខំឲ្យញ៊ាំច្រើនយ៉ាងនេះពីណាទ្រាំបានទេលោក មិនបានទេ ! ខ្ញុំត្រូវតែទៅរក Kim Taehyung ឲ្យប្រាប់ម៉ាក់គេឈប់ឲ្យធ្វើបែបហ្នឹងទៀត» រួចក៏ប្រញាប់ដើរទៅរកគេ តែគ្រាន់តែដើរមកដល់មុខបន្ទប់សៀវភៅភ្លាមក៏លឺសម្លេងចេញពីក្នុងនោះថា....
«ឯងម៉េចក៏រកមនុស្សស្រីដែលនាំស៊យបែបនេះ ហា?»
«សម្លេងនេះ ? » JiEun មកជិតដល់ទ្វារក៏លឺសម្លេងប្រហែលៗ
«ម៉ាក់កាលមុនគិតថាឲ្យតែមានមនុស្សស្រីនៅក្បែរឯងទៅបានហើយ ម៉ាក់មិនគិតពីឋានៈអីទេ.....»
«សម្លេងនេះ ! ម៉ាក់របស់ Taehyung !» រួចនាងក៏លួចស្តាប់ជិតទ្វារទាំងប្រុងប្រយ័ត្នបំផុត
«យកពីណាក៏បាន ម៉េចក៏ទៅយកមនុស្សស្រីដែលនាំស៊យបែបនេះ Taehyung ម៉ាក់ដឹងថាឯងជាមនុស្សមានមនោសញ្ចេតនា ម៉ាក់ក៏មិនធ្វើអីនាងដែរ ព្រោះក្នុងពោះនាងមានកូនរបស់ឯង ចាំនាងកើតកូននោះចេញមកហើយ ម៉ាក់នឹងឲ្យលុយនាង ឲ្យនាងទៅនៅបរទេស មិនឲ្យនាងពិបាកចិត្តទេ » គ្រាន់តែលឺប៉ុនហ្នឹងភ្លាម JiEun ធ្លាក់ទឹកមុខតែម្តង មិនដឹងថាគួរធ្វើយ៉ាងម៉េចបន្ត
«ម៉ាក់ ម៉ាក់ ម៉ាក់ កុំអ៊ីចឹងទៅមើស ចាំខ្ញុំនិយាយឲ្យម៉ាក់ស្តាប់ ...... អ្វីដែលម៉ាក់និយាយនោះ ខ្ញុំមិនខ្វល់ទេ ហើយខ្ញុំក៏មិនជឿលើជំនឿអស់នោះដែរ ទោះបីនោះជាការពិតក៏ខ្ញុំមិនខ្លាច ខ្ញុំជឿជាក់ថា JiEun នាងមិនធ្វើឲ្យខ្ញុំស្លាប់ទេ ម៉ាក់ទុកចិត្តចុះ» ឃើញម៉ាក់គេបែបនេះ រាងក្រាស់ក៏ប្រញាប់នាំម៉ាក់គេទៅអង្គុយនិយាយតាមសម្រួល
«ហ៊ើយ ម៉ាក់មានតែឯងមួយនេះ បើឯងមានរឿងអីទៅឲ្យម៉ាក់គិតយ៉ាងម៉េច?»
«ម៉ាក់ ម៉ាក់មិនជឿខ្ញុំទេហី ប៉ុន្មានថ្ងៃទៀត ជប់លៀងគ្រួសារហើយ ម៉ាក់ក៏មិនចង់ឲ្យខ្ញុំខ្មាសគេមុខសមាជិកគ្រួសារយើងដែរត្រូវទេ?»
«ចឹងពេលចប់ពិធីនោះ កូនត្រូវរកវិធីដោះស្រាយ បើគ្មានវិធីទុកឲ្យម៉ាក់ជាអ្នកចាត់ការយកនាងចេញពីជីវិតឯង ឯកូននោះចង់កើតកន្លែងណាក៏មិនអីដែរ»
«បាទ បាទ ចាំពេលនោះចាំស្តាប់តាមម៉ាក់» លឺត្រឹមនេះ JiEun ក៏ដើរចេញ មិនចង់ស្តាប់តទៀតពីដំណឹងអាក្រក់នេះ
« បានហើយ បានហើយម៉ាក់ ខ្ញុំត្រូវធ្វើការហើយ ម៉ាក់ទៅក្រៅសិនចុះ » ថារួចក៏នាំម៉ាក់គេចេញពីទីនោះ ក្រោយពេលដែលរាងស្តើងបានចេញពីទីនោះបាត់ទៅហើយ
«ចឹងម៉ាក់ទៅហើយ កូនប្រយ័ត្នប្រយែងផង ឲ្យ Rio មកការពារគ្រប់ពេលលឺទេ?»
«បាទ បាទ បាទ»
[ហាងកាហ្វេ]
«ឯងយ៉ាងម៉េចហ្នឹង ? ប្រញាប់ប្រញាលហៅយើងមកមានការអី? ថាបិទម៉ាស់មិនបានបិទផងនៀក »Baeri ដើរចូលមកហាងកាហ្វេមួយកន្លែងដែលមានមិត្តសំណព្វនាងចាំនៅក្នុងនោះ
«ហ៊ឺស ឯងនៅមានមុខបិទម៉ាស់ទៀតហេ ? ថ្ងៃមុនមានរឿងរត់ចោលយើងវាយ៉ាងម៉េចវិញ?»
«អ? ជួប Kim Taehyun នោះមែនទេ? យើងរត់ដោយសារឃើញឯងពីរនាក់សមគ្នាពេកហ្នឹងណា ខ្ជិលរំខាន ឈប់ខឹងទៅ ចាំមានរឿងលើកក្រោយ ចាំយើងតស៊ូដើម្បីឯងណ៎ ពួកម៉ាក ណ៎»
«ហ៊ើយ លើកនេះ មានរឿងមែនទែនហើយ ចាំយើងនិយាយពីដើមមកឲ្យឯងស្តាប់.........» រួចក៏និយាយតាមដំណើររឿងដែលកើតឡើងទៅប្រាប់មិត្តខ្លួន
«ហា? ចឹងបានន័យថា Lee Yura ដឹងហើយពីរឿងដែលឯងជាមនុស្សនាំស៊យដល់ប្តីនោះ ? ចុះគេអាចសម្លាប់ឯងដែលទេ?» គ្រាន់តែលឺភ្លាម JiEun ក៏ប្រញាប់យកដៃទៅបិទមាត់ Baeri
«ស្រីឆ្កួត មាត់ចង្រៃមែន យើងឲ្យឯងមកជួយគិតគូរយើងរឿងនេះ មិនមែនមកបំភ័យយើងទេ»
«បើតាមយើងយល់ណា តាមពិតរឿងនេះវាមិនមែនជារឿងធំដុំអីទេ ឯងគ្រាន់តែធ្វើឲ្យ Kim Taehyung លង់ស្រលាញ់ឯងទៅបានហើយ » នាងនិយាយដូចស្រួលណាស់ចឹង
«មិនកើតទេ អាប្រុសម្នាក់នោះល្ងង់សឹងអី បើសិនខ្ញុំខឹងអីទាល់តែប្រាប់ទើបគេដឹងហើយមនុស្សគេនោះឃោរឃៅទៀត ធ្វើអីក៏មិនចេះសួរយើងដែរ ដឹងតែសម្រេចខ្លួនឯង ខ្ញុំម៉េចនឹងអាចឲ្យមនុស្សប្រុសបែបនេះ.....»
«នាងនិយាយពីមនុស្សប្រុសបែបណា?»

Part 18 coming soon♥️✨🥀

ប្រពន្ធសំណព្វចិត្ត(complete ☑️)Where stories live. Discover now