ផាំង! JiEun ស្រាប់តែបើកទ្វារបន្ទប់ប្រជុំមួយទំហឹងហើយស្រែកហៅឈ្មោះគេឡើងអស់សម្លេង
«Kim Taehyung! Kim .....អឺម៉េចក៏មនុស្ស...ច្រើនយ៉ាងនេះ.... »នាងត្រូវគាំងភ្លាមៗព្រោះនៅក្នុងនោះមានមនុស្សរាប់សិបនាក់ដែលប្រជុំជាមួយ Taehyung
«Park JiEun រកខ្ញុំមានការអី?ចាំចប់ប្រជុំចាំនិយាយគ្នា »Taehyung គេស្រែកសួរពីចុងម្ខាងមក
«ចង់អោយខ្ញុំចេញ?គ្មានផ្លូវទេ ខ្ញុំចង់និយាយឥលូវនេះ»
(ហេៗ ខ្លាចហើយមែនទេ Kim Taehyung )
«នាងជាអ្នកមកថ្មីមិនសូវដឹងច្បាប់ទម្លាប់ទេ អ្នកទាំងអស់គ្នាមិនបាច់ប្រកាន់ទេ »គេនិយាយចប់ស្រាប់តែមានប្រុសម្នាក់និយាយឡើងថា
«លោកKim បើលោកមានកិច្ចការផ្ទាល់ខ្លួនបែបនេះ ពួកយើងក៏មិនរំខានដែរ ចាំលើកក្រោយចាំនិយាយរឿងកិច្ចសន្យានេះទៀត »គេនិយាយចប់ភ្លាមក៏មានអ្នកផ្សេងទៀតបន្ទរយល់ស្របតាមមតិនេះ រួចក៏សម្រេចគ្នាដើរចេញពីបន្ទប់ប្រជុំ សល់តែ JiEun និង Taehyung
«ពេញចិត្តនៅ? មនុស្សទៅហើយអស់ហើយ ពេញចិត្តនាងហើយមែនទេ? រឺក៏...តាមពិតនាងចង់នៅជាមួយខ្ញុំតែពីរនាក់? »គេនិយាយបណ្តើរខិតមកជិតនាងបណ្តើរ
«ឈើស កុំយល់ច្រលំអោយសោះ ខ្ញុំគ្រាន់តែមករញ៉េរញ៉ៃលោក បើមិនពេញចិត្ត បញ្ឈប់ខ្ញុំពីការងារទៅ ឥលូវបានដល់គោលដៅរបស់ខ្ញុំហើយ ទៅសិនហើយលោកពូ ប៊ែក !»មិនត្រឹមតែទៅទេនៅឆ្លៀតមកលៀនអណ្តាតដាក់គេទៀត ឯTaehyung ឈរដូចមនុស្សឆ្កួតនៅមួយកន្លែងរកនឹកចាត់ការនាងម្តង នាងដើរចេញទៅបន្តិចក៏ឃើញមនុស្សឈូឆរនៅខាងមុខ ពេលនាងដើរទៅដល់ក៏
«អេសJiEun មកចំពេលល្អណាស់ យប់នេះមានកម្មវិធីជប់លៀងមួយ បុគ្គលិកគ្រប់ផ្នែកទាំងអស់ត្រូវចូលរួម មិញនេះលោកប្រុស call មកប្រាប់ខ្ញុំថាអោយយកនាងទៅជាមួយផង»
«ខ្ញុំ? តែ.....»
(តែមិញនេះខ្ញុំធ្វើអោយគេបាក់មុខ.. គេមិនខឹងខ្ញុំទេ?មិនខ្លាចខ្ញុំទៅរករឿងកម្មវិធីគេទេ?)
[នៅកម្មវិធីជប់លៀង]
សម្លេងអ៊ូរអរអមជាមួយនឹងតន្ត្រីកំសាន្តអារម្មណ៍ មួយសន្ទុះលោកប្រធានក៏ក្រោកឡើងនិយាយ....
«អ្នកទាំងអស់គ្នា លើកនេះក្រុមរបស់យើងធ្វើបានល្អជាងគេ ។ ទាំងអស់នេះគឺបានមកពី លោកKimជួយជ្រោមជ្រែងយើង ខ្ញុំសំណូមពរអោយយើងទាំងអស់គ្នាលើកកែវជូនលោកប្រុសម្នាក់មួយកែវ ok? »តែTaehyung ក៏តប...
«លោកប្រធាន កុំនិយាយបែបនេះអី កិត្តិយសទាំងនេះសុទ្ធតែបានពីការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាទេ ខ្ញុំក៏មិនបានធ្វើអីឯណា ម៉ោះលើកដាច់ទាំងអស់គ្នា.........»
Taehyung គេនិយាយតែគេទៅ មិនបានគិតដល់ក្រសែភ្នែក JiEun ដែលរកតែឲកាសធ្វើបាបគេ
(ហឺស ពូកែសម្តីដល់ហើយ ចាំមើលបន្តទៀតខ្ញុំចាត់ការលោកយ៉ាងម៉េច......)Part 35 coming soon ♥️🥀✨
YOU ARE READING
ប្រពន្ធសំណព្វចិត្ត(complete ☑️)
RomancePark JiEun ត្រូវចូលទៅរកបុរសម្នាក់រៀបការបង្កើតកូន ដើម្បីបំពេញបំណងបណ្តាំចុងក្រោយរបស់ឳពុកនាង តែគួរឲ្យស្តាយនាងបែរជារកខុសមនុស្ស ។ បំណងប្រាថ្នាក្នុងជីវិតរបស់នាងគឺត្រូវធ្វើយ៉ាងណារកមធ្យោបាយរត់ចេញពីកណ្តាប់ដៃ Kim Taehyung ឲ្យបាន។ Note : read until part 4 you...