PART 1 : លេខាផ្ទាល់ខ្លួន

20.7K 732 12
                                    

នៅក្នុងក្រុមហ៊ុននាំចេញនាំចូលដ៏ល្បីមួយនៅក្នុងប្រទេស កូរ៉េមានមនុស្សជាច្រើនចូលមកដាក់ពាក្យធ្វើការនៅទីនេះ មានទាំងប្រុសទាំងស្រីផងដែល ដោយសារក្រុមហ៊ុនខ្វះ បុគ្គលិកសម្រាប់ធ្វើការទើបត្រូវរើសថែមទៀត...

" អង្គុយចាំសិនទៅ...ពេលលឺឈ្មោះចាំចូល " Lai ជាជំនិត របស់អគ្គនាយកក្រុមហ៊ុនមួយនេះឯង មកប្រាប់កុំឲ្យពួកគេ អន្ទះសារពេកព្រោះឃើញថាងើបចុះងើបឡើងរហូតមិនដឹង ជាស្អីទេ....

" នែឯង...គេមកសំភាសឬក៏មករកប្រុសទៅ " សម្លេងតូចៗ និយាយឡើងជាមួយមិត្តដែលមកជាមួយគ្នានេះឯងមើល ទៅពួកស្រីៗអស់នោះទាំងទើសភ្នែកតែម្ដងមកសំភាសតែ លាបម្សៅឡើងក្រាស់ៗស្លៀកពាក់វិញឲ្យឡើងខ្លីៗអាវពាក់ បញ្ចេញខាងលើទៀតឃើញហើយពិបាកមើលណាស់

" មិនដឹងទេ! ប្រហែលមកពីអគ្គនាយកនៅទីនេះសង្ហារ ហើយមើលទៅ " Jimin

" ឯងធ្លាប់ឃើញមែនទេ " Tae លើកចិញ្ចើមសួរនេះបាន ឃើញហើយមែនទេបាននិយាយសរសើរគេបែបនេះ

" មិនបានឃើញទេ...តែលឺបុគ្គលិកគេនិយាយថាគាត់សង្ហារ ណាស់តែទាស់ថាខ្លាចៗស្រី និយាយទៅដូចជាពួកដែលចង់ឲ្យដៃគាត់ៗគេចមិនចង់ជួបទេ " Jimin ស្ដាប់មកលឺគេ និយាយបែបនេះក៏មកប្រាប់មិត្តបន្តឲ្យបានដឹងដែលទៅថា ចាហ្វាយក្នុងក្រុមហ៊ុននេះមានចរឹកយ៉ាងមេចខ្លះ

" ហឹម....ចង់ឃើញណាស់ថាសង្ហារប៉ុណ្ណាទៅណ៎ " Tae ញញឹមឡើងគិតនឹងចង់ឃើញមុខអគ្គនាយកក្រុមហ៊ុននេះ ឆាប់ៗណាស់ចង់ដឹងថាដូចគេនិយាយមែនឬក៏អត់ទៅគេនឹង ប្រាកដចិត្តខ្លះកុំឲ្យតែនិយាយបានតែមាត់អីទៅពេលឃើញ ក៏គ្មានស្អីណាស់ណាផង....

< ក្នុងបន្ទប់សំភាស >

" នាងចេះស្អីខ្លះ " JK សួរទៅស្រីម្នាក់ដែលនៅអង្គុយរៀង ឆ្ងាយពីខ្លួនតែនៅទល់នឹងទេ នាយសម្លឹងមើលឯកសារដែលនាងដាក់ពាក្យនោះតែមិនបានមើលមកនាងឡើយ

" ស្អីក៏ខ្ញុំចេះដែលចា៎...ទាំងបម្រើលោកប្រធាន ទាំងយកចិត្ត និងការងារផ្សេងៗទៀតក៏ចេះដែលចា៎ " នាងតូចនិយាយ ហើយក៏បែបឲ្យភ្នែកចឹងទៅតែគិតថានាយចាប់អារម្មណ៏ បែបទេនាយចង់តែក្អួតទេនិយាយមែន

💜ពង្វក់ស្នេហ៏អគ្គនាយក✨Where stories live. Discover now