ក្រឡែកមកមើលមួយគូទៀតវិញពួកគេបានមកញាំអាហារ នៅខាងក្រៅដែលតែមានភាពស្ងប់ស្ងាត់ល្អណាស់មិនមាន អ្នកណានិយាយអ្វីនោះទេ...ដោយសារតែស្ងាត់ពេករាងតូច ក៏រកអីមកនិយាយខ្លះ
" បងមិនចង់ជូនខ្ញុំទៅណាទេមែនទេ... " Jimin ច្រត់ដៃនឹង ចង្ការសម្លឹងទៅមើលមុខនាយក្រាស់ភ្លឹកៗបែបគួរឲ្យខ្នាញ់
" ចុះចង់ទៅណា! ចាំជូនទៅ " YG ឆ្លើយតបមកវិញដោយ លើចិញ្ចើមដាក់រាងតូចគេមិនសូវជាចេះផ្អែមនោះទេនិយាយចេញមកគឺថាដូចខ្វះជាតិយ៉ាងចឹង
" ទៅសួនកម្សាន្ដលេងទៅ...ល្អទេ " Jimin នាយក៏ងក់ក្បាលយល់ព្រមថានឹងជូនទៅមិនប្រកែកមួយម៉ាត់ឡើយ មើលទៅនាយដូចជាតាមចិត្តខ្លះៗហើយបានមួយដងលែង ប្រកែកម៉ងគិតទៅមានប្រសិត្ធិភាពមែនបើដឹងចឹងប្រើយូរ ហើយមិនចាំញ៉ែចឹងទេ ><
" ហិៗ...គួរឲ្យស្រលាញ់ណាស់...សឺតៗៗ " Jimin ទះដៃ ឡើងបន្តិចដោយភាពសប្បាយចិត្តរួចក៏ទៅថើបនាយពេញ មុខអស់ហើយឯនាយក្រាស់នេះមិនបានហាមទេមានតែលួចពេញចិត្តថែមទៀតបានគេថើបអត់មាត់សោះ >< គិតទៅខូចដែលនឹងណា
" ញាំហើយចាំយើងជូនទៅ " YG
" ទេៗ...និយាយថាបងទើបត្រូវ! ហាមហៅថាយើងឯងទៀតមិនពីរោះនោះទេ " Jimin លឺចឹងភ្លាមនិយាយឲ្យ ឈប់និយាយបែបនឹងទៀតគេមិនចូលចិត្តទេនិយាយចឹងវា មិនស្និតស្នាលឡើយដូចឆ្ងាយៗម៉េចមិនដឹងទេ
" បាទអូនសម្លាញ់ " YG និយាយបង្អូសយ៉ាងវែងឲ្យរាងតូច បានលឺច្បាស់ៗមើលចុះស្ដាប់សម្ដីម្លេះណ៎ បានប្ដីចឹងៗអី ស្រលាញ់ងាប់ចោលម៉ងនិយាយមែន ><
[ ... ]
" ហួយ...មនុស្សមិនសូវច្រើនទេចឹងងាយស្រួលលេងហើយតោះបង " Jimin និយាយចប់ហើយក៏ចាប់ទាញដៃ នាយទៅតែម្ដងមិនឲ្យប្រកែកទាន់ឡើយគេកំពុងតែចង់មក លេងកន្លែងយូរហើយតែបបួលមិត្តមិនបានហើយមិនហ៊ាន មកម្នាក់ឯងវាមិនសប្បាយទេតែពេលនេះក៏មានអ្នកជូនមក ហើយសប្បាយចិត្តលើសពីការគិតទៀតណ៎
" មួយៗទៅ... " YG រត់តាមសឹងតែមិនទាន់ទេ
" ទិញសំបុត្រទៅ...អូនចង់ជិះវា " Jimin ប្រាប់ឲ្យនាយទិញ សំបុត្រគេនឹងបានជិះសេះហោះនាយមិនចាំយូរក៏ទាញ កាបូបហើយហុចលុយឲ្យគេនឹងយកសំបុត្រនោះមកតែម្ដង រាងតូចមិនចាំច្រើនទេក៏ឡើងទៅជិះតែក៏បានឲ្យនាយមកជិះ ជាមួយគេដែលគឺនាយជិះក្រោយគេនិងអោបចង្កេះទៀត ផងមើលទៅគួរឲ្យច្រណែនណាស់...
YOU ARE READING
💜ពង្វក់ស្នេហ៏អគ្គនាយក✨
Nouvellesប្រលោមលោកប្រុសនិងប្រុសភាគខ្លីៗ... Jungkook Top / Taehyung Btt