PART 8 : ប្រច័ណ្ទអូនមែនទេ..?

8.4K 441 6
                                    

ព្រឹកថ្ងៃថ្មីក៏ចូលមកដល់រាងតូចបានក្រោកមុនគេទៅទៀត គេបានរៀបចំខ្លួនដោយសារថ្ងៃនឹងនាយមានប្រជុំផងចឹង គេត្រូវមករៀបចំខ្លួនឲ្យមុននិងត្រូវរៀបចំឯកសារទៀតគេ ជាលេខាត្រូវធ្វើរឿងនេះចឹងហើយ...

" ប្ដីហា៎...ក្រោកឡើងគេងយូរម្លេះ " Tae ស្រែកហៅតិចៗ ក្បែរត្រចៀកនាយហើយក៏អង្រួនតិចៗដើម្បីឲ្យនាយបាន ក្រោកឡើងទៅធ្វើការគេងយូរមិនបានទេតិចខកម៉ោងទៅ

" 5នាទីទៀតបានទេ " JK និយាយង៉ុលៗដោយសារតែមិន ទាន់អស់ងងុយយប់មិញបញ្ចេញកម្លាំងច្រើនឡើងដល់យប់ ជ្រៅណ៎ មីអ្នកសរសេរចាំមើលថាកាលឈប់មានអីជិតភ្លឺ អង្គុយមើលផងស្ងាបផងមិនអាណិតអ្នកចង់ដឹងរឿងគេសោះ ><

" មិនបានទេថ្ងៃនេះបងត្រូវប្រជុំផងណា " Tae ទាញដៃឲ្យ ងើបឡើងបើមិនចឹងទេនៅគេងនៅនឹងហើយមិនដឹងកាល បានងើបទេនេះគួរតែជាគេទេដែលត្រូវមកដេកស្ដិចឹងតែ បែរជានាយក្រាស់ទៅវិញមិនយល់ >< ហើយដឹងដោយសារអីទេគឺមកពីTaeសុំឲ្យនាយដាក់រហូតមិនឲ្យឈប់ឡើយដល់តែគេហត់ចង់គេងទើបឲ្យឈប់ចឹងហើយ អ្នកស្ដិគឺនាយនឹងឯងគេតាមចិត្តប្រពន្ធពេកហ៎ចង់ដាច់ខ្យល់ ខ្លួនឯងមិនដែលជួបទេប្រពន្ធណាក៏ល្មោភយ៉ាងនេះ ><

" ហឹម...ងើបក៏បាន " JK និយាយតិចៗទាំងបើកភ្នែកមិន ចង់រួចដើរចូលទៅបន្ទប់ទឹកសម្អាតខ្លួនមើលដំណើរដូចយឺត ដល់ហើយលោកអើយអាណិតណាស់បានប្រពន្ធដូចTae

[ ..... ]

ប្រើពេលមិនយូរប៉ុន្មានទេពួកគេក៏មកដល់ក្រុមហ៊ុនដោយ នាយជាអ្នកបើកទោះនៅងងុយយ៉ាងណាក៏ត្រូវទ្រាំដែល ពួកគេដើរចូលទៅក្នុងមានមនុស្សមើលមកច្រើនណាស់ ជាពិសេសស្រីៗនឹងម៉ង...

" លោកអគ្គនាយក...ជិតដល់ម៉ោងប្រជុំហើយចា៎ " Girl ដើរមកញញឹមញញែមដាក់នាយប្រាប់ថាជិតដល់ពេលហើយបុគ្គលិកផ្សេងទៀតក៏បានត្រៀមខ្លួនរួចហើយដែល

" អឹម... " JK ក្រហឹមដើមករបន្តិចក៏ដើរទៅមុខបន្តទៀតតែ នាងម្នាក់មិញនេះនៅតែដើរមកប្រកៀកជិតនឹងរហូតរាងតូច ទ្រាំមិនបានក៏... ** អឹប **

" អួយយ...ធ្វើអីនឹង...ចុះវិញភ្លាម " JK និយាយឡើងពេល រាងតូចហក់មកអោបករគេហើយលើកជើងកៀបចង្កេះជាប់ ទៀតធ្វើឲ្យបុគ្គលិកស្រីៗមើលមកគ្រប់គ្នា

💜ពង្វក់ស្នេហ៏អគ្គនាយក✨Where stories live. Discover now