ងាកមកមើលJiminវិញគេដើរតាមនាយក្រាស់រហូតមិនឲ្យ យឺតនោះទេហើយនៅសម្លឹងមើលនាយមិនឈប់នេះគេ ស្រលាញ់ប្រុសម្នាក់នេះហើយមែននឹងមិនគួរឲ្យជឿទេថា គេមកលង់ស្នេហ៏ប្រុសម្នាក់នេះគ្រាន់តែជួបដំបូងសោះនឹង ចិត្តគេក៏មានទៅឲ្យនាយក្រាស់បាត់ទៅហើយ ><
" និយាយចឹងឯងឈ្មោះអី " YG ងាកមកសួររាងតូចដោយ សារតែមិនទាន់បានស្គាល់ឈ្មោះក៏សួរចង់ដឹងនឹងណាឲ្យវា ងាយស្រួលក្នុងការហៅ..
" Park Jiminបាទ...ចុះលោកវិញ " Jimin ឆ្លើយទាំងញញឹមជាប់រហូតឡើងលិបភ្នែកអស់ហើយ
" ខ្ញុំMin Yoongi...មើលទៅឯងស្អាតណាស់មិនចាញ់ស្រី អស់នោះទេ " YG សម្លឹងមុខរាងតូចជិតបន្តិចហើយក៏បាន និយាយសរសើរទៅកាន់រាងតូចធ្វើឲ្យគេឡើងរំភើបមុខ ឡើងក្រហមអស់ហើយ...
" អរគុណហើយ...មែនហើយហេតុអីលោករើសយកខ្ញុំជា លេខាទៅវិញ " Jimin
" មិនដឹងទេ... " YG ក្រវីក្បាលតិចៗថាគេក៏មិនដឹងដូចគ្នាដឹង តែថាចង់បានរាងតូចមកធ្វើជាលេខារបស់គេប៉ុន្នឹងឯងមិន បានគិតអ្វីទៀតទេ...
" ចាហ្វាយបន្ទប់រៀបចំរួចហើយបាទ " Rio មកប្រាប់ដោយអោនគំនាបបន្តិចការរៀបចំមិនយូរនោះទេតែបន្តិចក៏ ហើយបាត់ ។ នាយមិនចាំយូរក៏ដើរទៅតែម្ដង...
< បន្ទប់ការងារ >
" ហឹម...ការរៀបចំស្អាតណាស់...យើងចូលចិត្ត " YG ចូល មកមើលក៏លាន់មាត់សរសើរភ្លាមវាមើលទៅរៀបរយល្អ ណាស់គេចូលចិត្តបែបនេះឯង
" ចុះតុការងាររបស់ខ្ញុំនោះ " Jimin
" ក៏នៅត្រង់នោះហើយ...ធ្វើការក្នុងបន្ទប់តែមួយចឹងហើយ ងាយស្រួលយើងសួរ " YG
" ហេតុអីមិនដាក់នៅក្នុងបេះដូងលោកចឹង " Jimin ធ្វើមុខ ម៉ក់ៗដាក់នាយនេះគេយ៉ាងម៉េចនឹងមកនិយាយបែបទៅកើតនាយក៏លើកចិញ្ចើមឡើងសម្លឹងមុខរាងតូចវិញ
" ហុឹស! មកពីបេះដូងយើងចាក់សោហើយ " YG ដោយសារតែយល់សាច់ការទើបនិយាយបែបនេះទៅវិញ រាងតូចបានត្រឹមធ្វើមុខស្អុយហើយដើរមកតុការងាររបស់គេ ដោយសារតែត្រូវមករៀបចំឯកសារខ្លះៗសម្រាប់អគ្គនាយករបស់គេថ្មីនេះបានមើលផងដែលទើបត្រូវយក មកមើលនិងរៀបចំ ><
YOU ARE READING
🔞ពង្វក់ស្នេហ៏អគ្គនាយក🔞
Short Storyប្រលោមលោកប្រុសនិងប្រុសភាគខ្លីៗ... Jungkook Top / Taehyung Btt