ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ បុគ្គលិកបានមកធ្វើការដូចរាល់ ដងយ៉ាងចឹងពួកគេមកពីព្រលឹមតែម្ដងខ្លាចថាយឺតម៉ោងមក មិនទាន់អីទៅ ។ ឯរាងតូចក៏បានមកដូចគ្នាគេទៅរៀបចំឯកសារឲ្យអគ្គនាយកឲ្យបានត្រឹមត្រូវនិងមានរបៀបរៀប រយបំផុត...ប្រហែលជាមួយសន្ទុះក្រោយJKក៏មកដល់ល្មម នាយដើរចូលយ៉ាងសង្ហារបុគ្គលិកស្រីៗតាមមើលគ្រប់គ្នាតែ នាយមិនបានចាប់អារម្មណ៏ទេ...ដើរសុខក៏ប្រទះឃើញនឹង ស្រីម្នាក់នាយក៏ដើរទៅមើលម្នាក់ៗសម្លឹងមើលរហូតចង់ថា មានរឿងអីកើតឡើងទៅ...
" លោកអគ្គនាយក... " Gina ងើបនិងអោនបន្តិចតាមការ គោរពអ្នកជាចាហ្វាយខ្លួនទាំងញញឹមនាងគិតថានាយអាច នឹងចាប់អារម្មណ៏នាងហើយមើលទៅបានមករកបែបនេះ..
" នាងទៅលាងមុខចេញទៅ...ស្អែកមិនបាច់បាញ់ទឹកអប់មក ទេក៏មិនបាច់លាបម្សៅស្អីមកដែរ បើមិនស្ដាប់ប្រយ័ត្នខ្ញុំដេញចេញវិញ " JK និយាយម៉ាត់ៗមកទាំងឈររៀងឆ្ងាយ ពីនាងដែលព្រោះនាងបាញ់ទឹកអប់មកឡើងឈួលហើយ នាយចាញ់ក្លិនទឹកអប់ទៀតហិតក្លិននឹងមិនបានទេបើក្លិន ក្រអូបផ្កាឬក៏អ្វីផ្សេងនាយអាចទទួលយកបាន...
" ចា៎ខ្ញុំដឹងហើយ... " Gina
" ល្អណាស់! ឆាប់ទៅលាងចេញឥលូវទៅ...មើលមិនចូល ភ្នែកទេធម្មតាៗដូចគេដូចឯងមកក៏បានហើយ " JK និយាយ ហើយក៏ដើរចេញទៅបាត់ទាំងមុខស្មើដដែល ឯនាងវិញ ឡើងស្ពឹកមុខអស់ហើយខំតែងខ្លួនមកហើយនៅមិនពេញ ចិត្តទៀតគិតទៅប្រុសនេះរឿងច្រើនដូចគេថាមែន...ទើប នាងដើរទៅបន្ទប់ទឹកដើម្បីលាងមុខចេញតាមបញ្ជា
< បន្ទប់ការងារ >
" ចាហ្វាយមនុស្សស្រីក៏ត្រូវតែងខ្លួនបែបនេះហើយ...បើមិន ឲ្យធ្វើខ្លួនទេមុខនាងមើលមិនយល់ទេ " Lai និយាយជាមួយនាយតាមផ្លូវចូលមកOfficeរបស់ខ្លួន
" យើងមិនថាទេបើតែងធម្មតាៗមិនតែងមកក្រៅពេក... ក្រុមហ៊ុននេះជាធ្វើការមិនមែនកន្លែងតែងខ្លួនដើរលេងទេ " JK តបទៅវិញមនុស្សម៉ត់ចត់ណាស់ចឹងបុគ្គលិកក៏ត្រូវតែ ដូចគ្នាទើបការងារវាជោគជ័យ
" អគ្គនាយកកាហ្វេបាទ " Tae ទើបចូលមកព្រោះគេទៅ ឆុងកាហ្វេឲ្យនាយនឹងហើយ
YOU ARE READING
💜ពង្វក់ស្នេហ៏អគ្គនាយក✨
Короткий рассказប្រលោមលោកប្រុសនិងប្រុសភាគខ្លីៗ... Jungkook Top / Taehyung Btt