កន្លងទៅជាច្រើនថ្ងៃទំនាក់ទំនងរបស់Taekookកាន់តែ ស្និតស្នាលជាងមុនទៅទៀតបុគ្គលិកទាំងអស់ក៏បានដឹងដូចគ្នាដោយសារតែពួកគេបើកចំហរពេកចឹងអ្នកណាៗក៏អាច ស្មានដឹងដែលទោះមិននិយាយក៏ដឹងព្រោះការអោបថើប ផ្អែមល្ហែមជាមួយគ្នាវាលើសពីចាហ្វាយនិងកូនចៅបើមិន ដឹងទេភ្លើសុទ្ធហើយ...
ហើយថ្ងៃនេះពួកគេក៏បានមកធ្វើការតាមធម្មតាដោយដើរ បណ្ដើរគ្នាដូចរាល់ដងទៀតផងតែក៏នៅមានពួកស្រីៗខ្លះនៅ តែចង់ទាក់នាយក្រាស់ដដែលទោះដឹងហើយលឺហើយថា នាយមានTaeហើយក៏ដោយពួកនាងរឹងក្បាលចង់បាន ណាស់ ><
" អួយយ...អូនធ្វើអីនឹង " JK សួរឡើងដោយសារតែរាងតូច យកកាបូបការងារមកបាំងមុខនាយធ្វើឲ្យពិបាកមើលផ្លូវដើរ ទៅបន្ទប់ការងារណាស់
" ដើរទៅកុំនិយាយច្រើន..នាងជៀសចេញទៅ " Tae ស្រែកដាក់នាងម្នាក់ឲ្យចេញពីផ្លូវទាំងមុខកាចទើបនាងព្រម ចេញពីផ្លូវរបស់គេរួចហើយក៏ដើរបន្តទៀតទៅបន្ទប់ការងារ មកដល់ទើបដកកាបូបចេញមកវិញហើយក៏ដើរមកអង្គុយលើតុការងារតាមធម្មតាទៅ ><
" ឲ្យចឹងរាល់ថ្ងៃបងស្ទះខ្យល់ហើយ " JK ក្រវីក្បាលតិចៗ នេះមកបាំងមុខបែបនេះសឹងតែរាល់ថ្ងៃទៅហើយអីក៏ខ្លាច ដល់ថ្នាក់នេះនាយមើលអ្នកផ្សេងមិនចូលភ្នែកស្រាប់ហើយ មិនចាំបាច់ដល់ថ្នាក់នេះក៏បាន...
" ស្អី? គ្រាន់តែប៉ុន្នឹងបងស្ទះខ្យល់! ចុះអូន? ពេលដែលឃើញស្រីៗមើលមកបងអូននេះ..វាតឹងទ្រូងជាងបងទៅ ទៀតដឹងទេ..កុំបន្ទោសអូនមកពីបងសង្ហារពេក " Tae
" ចឹងបងខុសមែនទេដែលកើតមកសង្ហារ? " JK ចង្អុលខ្លួន ឯងសួរទៅរាងតូចនេះគេខុសឬ? ខុសរហូតហើយមិនដែល ត្រូវសោះលោកអើយលើកណាក៏ចាញ់រាងតូចដែរ...
" ត្រូវហើយ...បើបងអាក្រក់ស្មានតែអូនហួងហែងហេ៎ស ប្ដីសង្ហារចឹងអូនហួងហែងតិចហើយខ្លាចគេយកបាត់ " Tae
" បានៗអូននិយាយក៏ត្រូវ...ធ្វើការទៅ " JK និយាយលែង ឈ្នះក៏បង្វែររឿងផ្សេងវិញហើយក៏ទៅតុរបស់ខ្លួនទាំងក្រវី ក្បាលតិចៗអស់វាចានឹងប្រពន្ធមួយនេះហើយញិញក់ក៏ពូកែ ហួងហែងវិញពូកែលើសពីការគិតទៅទៀត..
YOU ARE READING
🔞ពង្វក់ស្នេហ៏អគ្គនាយក🔞
Short Storyប្រលោមលោកប្រុសនិងប្រុសភាគខ្លីៗ... Jungkook Top / Taehyung Btt