ពួកគេបានចេញមកខាងក្រៅជាមួយគ្នានាយក៏បានជូន រាងតូចទៅដើរលេងគ្រប់កន្លែងដែលរាងតូចចង់ទៅដោយមិន ប្រកែកអ្វីទាំងអស់...តែសុខក៏មានមនុស្សស្រីម្នាក់ដែលបាន ធ្លាប់ស្គាល់គ្នាជាមួយនឹងនាយក៏ចូលមករាក់ទាក់គ្នា...
" បងគុក...មកទីនេះដែលហេ៎ស " Judy សួរទាំងញញឹម បែបឲ្យរឹកឲ្យរាងនាយចឹងណា
" ក៏ឃើញហើយ...ចឹងខ្ញុំសុំទៅសិនហើយ " JK និយាយហើយក៏គេចពីនាងមិនចង់ជួបទេក៏មិនហ៊ាននៅក្បែរដែរ នៅនិយាយយូរជាងនេះមិនកើតទេ
" អួយយ... " Judy ដោយសារឃើញនាយប្រុងនឹងដើរ ចេញនាងក៏ស្រែកភ្លាមដូចជាឈឺណាស់ចឹង នាយក៏បែរមក វិញដើម្បីមើលថាកើតអីទោះយ៉ាងណាក៏មិនអាក្រក់ទុកស្រី ចោលចឹងដែរ...
" នាងកើតអី " JK ងាកមកសួរទាំងមុខរាបស្មើដដែលតែ រាងតូចដែលមកជាមួយនេះវិញគឺថាសែនជ្រេញនឹងចរឹកស្រី ម្នាក់នឹងណាស់មកលេងល្បិចអីណា
" គឺឈឺជើង...ដើរមិនកើតទេ " Judy ធ្វើគួរឲ្យអាណិតដូច មែនទែនចឹងហើយក៏រអួយដាក់នាយភ្លាមៗតែម្ដងរួចហើយ ក៏មកតោងករនាយជាប់មិនលែង
" អឺ....ទៅផ្ទះវិញកើតទេ " JK
" មិនកើតទេ...បងជួយជូនទៅតិចបានទេ " Judy និយាយ ការអង្វរករទៅកាន់នាយឃើញហើយមិនដាច់ចិត្តទុកចោល សោះ នាយក៏ងក់ក្បាលយល់ព្រមTaeឃើញហើយក៏មួម៉ៅម៉ងនេះចង់ទុកគេចោលហើយជូននាងនោះទៅ ផ្ទះចឹងមែនទេមនុស្សអាក្រក់នេះ...
" ហឹកៗ.... " Tae ស្រែកយំភ្លាមៗហើយក៏ដួលលើដីនាយ ងាកមកមើលក៏រត់ទៅជួយលើករាងូចមកវិញទុកស្រីនោះ ចោលសិនហើយព្រោះឃើញរាងតូចយំខ្លាំងពេកមិនដឹងថា កើតអីនោះទេតែក៏អាចទាយដឹងថាកំពុងតែមិនសុខចិត្តនឹង រឿងដែលនាយព្រមជូនមីស្រីនោះហើយ...
" អង្គុយសិនទៅ...ម៉េចក៏យំ " JK
" ហឹកៗ...ខ្លាចបងទុកអូនចោល...ហឹក! បងខ្វល់ជាមួយមីស្រី នោះអូនខឹងៗៗណាស់ " Tae ចូលទៅអោបនាយឲ្យនាង ម្នាក់នោះបានឃើញហើយក៏យំខ្លាំងៗរំអួយដាក់ថែមទៀត មិនឲ្យចាញ់Judyទេមកចេះរំអួយអីតែឯងទៅគេក៏ចេះដែរ
" តែនាង... " JK និយាយមិនទាន់ចប់ផងក៏ត្រូវរាងតូចកាត់ ទៀតហើយ
YOU ARE READING
🔞ពង្វក់ស្នេហ៏អគ្គនាយក🔞
Short Storyប្រលោមលោកប្រុសនិងប្រុសភាគខ្លីៗ... Jungkook Top / Taehyung Btt