PART 12 : សរសើរអូនតែម្នាក់គត់

6.8K 350 0
                                    

ព្រឹកថ្ងៃថ្មីបានចូលមកដល់ទៀតហើយថ្ងៃនេះជាថ្ងៃសម្រាក មិនមានអ្នកណាទៅធ្វើការឡើយជាពេលដែលល្អមួយយើងអាចចេញទៅដើរលេងជាមួយមនុស្សដែលយើងស្រលាញ់បានអាចនឹងសប្បាយជាមិនខានទេ.. សម្លេងសើច របស់មនុស្សពីរនាក់ដែលកំពុងតែចុះមកធ្វើឲ្យចាស់ៗងាក ទៅមើលយ៉ាងលឿនតែម្ដងវាជាសម្លេងលេងគាត់ចង់ស្ដាប់ យូរមកហើយពេលនេះក៏បានលឺកូនប្រុសសំនប់ចិត្តគាត់ បានសើចសប្បាយជាមួយរាងតូច....

" ហិៗ...ចាប់អូនឲ្យបានមកបើបងខ្លាំងបងខ្លាំង... " Tae រត់គេចពិការដេញចាប់របស់នាយទាំងសើចផងគេចផងគេ បានធ្វើឲ្យនាយធ្លាក់ពីលើគ្រែបែបនេះនាយខឹងក៏ងើបមក ចង់វៃរាងតូចដើម្បីសងសឹកនឹងឯង ><

" បើបងចាប់បានអូនត្រូវធ្ងន់ហើយ...កុំរត់ណា " JK រត់ដេញចុះឡើងរហូតមកដល់ខាងក្រោមទៀតផងនៅ បណ្ដេញមិនឈប់សោះមានស្រែកឲ្យប៉ាម៉ាក់គេឲ្យជួយចាប់ទៀតរាងតូចឃើញចឹងចង់តែសើចទេនៅចេញចរឹក ក្មេងឲ្យគេឃើញទៀតបែបនេះកាន់តែឲ្យរាងតូចស្រលាញ់ នាយកាន់តែខ្លាំងទៅៗហើយ ><

" អ៊េក...បងអន់ណាស់ចាប់អូនមិនបាន " Tae នៅឆ្លៀត លានអណ្ដាតដាក់នាយដើម្បីឌឺថែមទៀតរត់គេចមួយថ្ងៃ ហើយនាយចាប់គេមិនបានសោះសមតែឌឺចឹងហើយ...
ដោយរាងតូចបានភ្លេចខ្លួននាយក៏ស្ទុះទៅចាប់អោបជាប់

" អាយយ...បងលេងខ្សែលើអូនហើយ " Tae វៃនាយតិចៗបែបមិនសុខចិត្តនោះទេឆ្លៀតឱកាសគេភ្លេចខ្លួនមក ចាប់គេបែបនេះលេងខូចច្បាស់ណាស់

" បងចាប់បានហើយ...បងនឹងវៃអូនឲ្យបែកគូទតែម្ដង " JK និយាយទាំងទឹកមុខច្រឡឺមដាក់រាងតូចនេះគេចង់វៃគេមែន ទែនឬ? មិនអាណិតគេខ្លះទេហៃបើខូចសាច់គេគិតយ៉ាង ម៉េចទៅគូទស្អាតផង ><

" ហួយ...បងដាច់ចិត្តវៃអូនដែលហ៎...មើលនៀកអូនឡើង គួរឲ្យស្រលាញ់ " Tae ចាប់ផ្ដើមមកនិយាយផ្អែមៗដាក់ នាយវិញដោយការយកចិត្តហើយនៅកៀកកើយនាយនៅ មុខប៉ាម៉ាក់គេទៀត យីហើយមិនគិតអាណិតចិត្តចាស់ៗទេ ស្វីតមិនរើសកន្លែងសោះគូនេះ ><

" ចុះអូនធ្វើឲ្យបងធ្លាក់ពីលើគ្រែធ្វើអី " JK ពេបមាត់ដាក់ វិញមិនឲ្យចាញ់គ្នាទេចេះមករំអួយអីតែឯងប្ដីក៏ចេះដែល

🔞ពង្វក់ស្នេហ៏អគ្គនាយក🔞Where stories live. Discover now