Part 26

1.4K 80 2
                                    

រឿង [ មេរំខានរបស់បង ]
Part 26♥️

« លោកនាំខ្ញុំមកកន្លែងនេះធ្វើអី??»

« នាងពិតជាមិនដឹងឬក៏ធ្វើមិនដឹង? មិនចាំអីសូម្បីបន្តិចមែនទេថានាងបានធ្វើអីដាក់សង្សាខ្ញុំខ្លះ? នាងជាស្រីដូចគ្នានាងគួរតែយល់ថាមនុស្សស្រីទន់ខ្សោយកម្រិតណា ហើយភ័យខ្លាចពិនណាដែលត្រូវគេយកមកចងទុកចោលក្នុងរូងភ្នំងងឹតបែបនេះ »

« លោកនិយាយស្អីខ្ញុំមិនយល់នោះទេ»

« នាងឃើញខ្ញុំមិនមាត់ៗ នាងគិតថាខ្ញុំល្ងង់ដល់ថ្នាក់អ្នកណាធ្វើបាបសង្សាខ្ញុំ ហើយខ្ញុំមិនដឹងមែនទេ? នាងមិនសារភាពប៉ុន្តែខ្ញុំដឹងថាគ្មានអ្នកណាហ៊ានធ្វើរឿងបែបនេះក្រៅពីនាងទេ នាងឃើញទេថាសភាពKangjuuពេលនេះគេយ៉ាងមិច?»

« ខ្ញុំជាមនុស្សប្រុសខ្ញុំមិនចង់ធ្វើបាបមនុស្សស្រីនោះទេ តែចំពោះនាងខ្ញុំមិនអាចទប់បានទៀតទេ »

« លែងដៃខ្ញុំទៅខ្ញុំឈឺណាស់»

« គ្រាន់តែប៉ុណ្នឹងនាងស្រែកថាឈឺបាត់ទៅហើយ? ចុះនាងមានគិតដែលទេថាKangjuuគេឈឺប៉ុណ្ណានៅពេលដែលមានចំណងមកចង់រឹតដៃជើងរបស់គេ?»

« ខ្ញុំធ្វើគ្រប់យ៉ាងព្រោះតែខ្ញុំស្រឡាញ់លោក»

« ស្រឡាញ់ខ្ញុំចឹង ហ៎? ឆាប់មកនេះមក»

Jungkookទាញដៃjieunចូលទៅក្នុងរូងភ្នំដោយយកខ្សែមកចងនាងដូចដែលគេបានឃើញKangjuuជាប់ចំណងដំបូង

« ស្រឡាញ់ខ្ញុំទៀតទៅ ស្រឡាញ់ទៅ ខ្ញុំធ្វើបែបនេះដាក់នាងហើយនាងនៅស្រលាញ់ខ្ញុំទៀតទេ »Jungkookនិយាយទាំងដៃចងចំណងឥតឈប់

« លែងទៅខ្ញុំឈឺណាស់ ហេតុអីលោកធ្វើដល់ថ្នាក់នេះ ចាំបាច់សងសឹកជំនួសនាងនិងដែលមែនទេ?»

« បិទមាត់នាងទៅ នាងគ្មានសិទ្ធហៅសង្សាខ្ញុំនាងនេះ នាងនោះ អីនោះទេគេឈ្មោះ Lee Kangjuu នាងឮទេថាសង្សាខ្ញុំឈ្មោះKangjuu ហើយក៏ស្រឡាញ់តែKangjuuតែម្នាក់ប៉ុណ្ណោះ »

« ខ្ញុំមានអ្វីមិនល្អទៅទើបលោកមិនព្រមស្រឡាញ់ខ្ញុំ»

« ខ្ញុំស្រឡាញ់អ្វីដែលKangjuuមាន តែនាងមិនមាន ខ្ញុំស្រលាញ់kangjuuព្រោះគេមិនឃោឃៅដូចជានាង មិនអត្មានិយមដូចជានាង ខ្ញុំមិនស្រឡាញ់នាងព្រោះតែនាងមិនមែនKangjuu ប៉ុណ្ណឹងបាននៅ? បោះគំនិតនាងចោលទៅ សង្ឃឹមថាមួយយប់នៅក្នុងរូងភ្នំនេះនិងធ្វើឲនាងផ្លាស់ប្តូរគំនិតថ្មីទៅចុះ»

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now