រឿង មេរំខានរបស់បង
Part36❤️ពីមួយថ្ងៃទៅមួយថ្ងៃchi eunរឹតតែធ្វើខ្លួននៅស្អិតនិងjungkook
« jungkook ahhh~ ព្រឹកនេះខ្ញុំបានឆាបាយនៃសេចក្តីស្រឡាញ់មកជូនបងណា »
« chi eun នេះពេលណាទើបអ្នកនាងឈប់រវល់ជាមួយខ្ញុំ? រឿងអាហារពេលព្រឹកអ្នកនាងមិនចាំបាច់ចំណាយពេលធ្វើវាឲខ្ញុំនោះទេ ខ្ញុំមានប្រពន្ធខ្ញុំជាអ្នករៀបចំឲហើយ អ្នកនាងគួរតែយកពេលដែលមករំខានខ្ញុំទៅមើលខុសត្រូវការងារអ្នកនាងវិញទៅ ប្រយ័ត្នក្រុមហ៊ុនមិនរីកចម្រើនប៉ាអ្នកនាងនិងបន្ទោស»
« ឆឹសស ខំចិត្តល្អធ្វើបាយមកឲហើយបែរជាមកដៀលខ្ញុំទៅវិញ? បងគិតហ៎ថារាល់ថ្ងៃនែកដែលខ្ញុំខំចំណាយពេលមកតាមបងព្រោះតែចង់ឲបងចិត្តទុនអាណិតខ្ញុំ? ខ្ញុំប្រាប់បងតាមត្រង់ចុះ ខ្ញុំធ្វើព្រោះតែខ្ញុំចង់លុបលាងកំហុសដែលធ្លាប់ធ្វើឲបងឈឺចាប់ ខ្ញុំដឹងថាពេលនេះបងក៏មានប្រពន្ធ ហើយបងក៏ស្រឡាញ់ប្រពន្ធរបស់បងខ្លាំងដែល ដូចនេះបងកុំភ័យថាខ្ញុំមានចិត្តចង់មកបំបែកបំបាក់ពួកបង ពេលនេះសុំត្រឹមតែជាមិត្តក៏អូនសប្បាយចិត្តដែល » chi eunដាក់បាយចុះព្រមទាំងទម្លាក់ទឹកមុខ បញ្ចាក់ថាគេអន់ចិត្តខ្លាំង
« បាន !!!! យើងរាប់អានគ្នាជាមិត្តក៏បាន តែអ្នកនាងក៏មិនគួរចំណាយពេលមករកខ្ញុំដល់ក្រុមហ៊ុនរាល់ថ្ងៃបែបនេះដែល ខ្ញុំមានការងាររបស់ខ្ញុំដែលត្រូវធ្វើ អ្នកនាងក៏មានដែលមិនចឹង?»
« ប្រាកដហើយ តែនេះបងព្រមទទួលខ្ញុំធ្វើជាមិត្តបងហើយមែនទេ អរគុណដែលមិនបានស្អប់ខ្ពើម» chi eunសប្បាយអរស្ទើរហោះ នាងរត់មកអោបjungkook ចៃដន្យអីថ្ងៃនេះkangjuuក៏មកដែល....
« ក្រាក~~~ »
«jungkook នេះកា...បូប....?!» kangjuuឈរទ្រឹងមើលទៅស្វាមីរបស់ខ្លួនដែលត្រូវសង្សារចាស់អោបរឹតយ៉ាងពេញទំហឹងមិនខ្វល់ថានេះជាប្តីរបស់អ្នកណានោះទេ
«kangjuu.... » jungkook ប្រញាប់ចេញពីchi eun
« នេះកាបូបលុយបង អូនឃើញបងភ្លេចទើបជិះtaxi យកមកឲបង » kangjuuហុចកាបូបលុយឲទៅjungkookហើយងាកបែរដើរចេញមកវិញ បេះដូងរបស់នាងឈឺខ្ទោកៗដូចមានអ្វីមួយមកវាយដំ នាងព្យាយាមរក្សាទឹកមិនអីតែនាងពិតជាឈឺខ្លាំងណាស់ទឹកភ្នែករយលានតំណក់ដែលចង់សម្រុកហូរចេញមកតែនាងបានត្រឹមតែទប់មិនឲវាហូរមកតែប៉ុណ្ណោះ
ESTÁS LEYENDO
រឿង [ មេរំខានរបស់បង ]❤️
Acciónការដែលលួចស្រឡាញ់គេតែម្នាក់ឯងវាពិតជាពិបាកណាស់ ខំតាមគេអស់រយៈពេលជាច្រើនឆ្នាំ អ្វីដែលតែងតែទទួលបានពីគេ « តើនាងធុញដែលទេ , សួរតាមត្រង់នាងមិនធុញទេអីបែបនេះ» តែខ្ញុំមិនចុះចាញ់ទេយ៉ាងណាក៏គេគង់តែមានថ្ងៃលង់ស្រឡាញ់ខ្ញុំជាមិនខាន☺️ Jeon jungkook x lee kan...