Part 38: គ្រប់យ៉ាងវាគ្រាន់តែជាផែនការរបស់គេតែប៉ុណ្ណោះ🤧

1.5K 61 0
                                    

រឿង មេរំខានរបស់បង
Part38❤️

ប៉ុន្មានថ្ងៃបានកន្លងផុតទៅ
ម៉ោង11:30យប់~~~

« អាឡូ jungkook~~~~» សម្លេងខ្សឹបៗនិយាយទៅរកអ្នកកម្លោះ

« ខ្ញុំលាហើយ ~~~»

« chi eunនេះនាងកើតអី ? » jungkookងើបចេញពីគ្រែហើយដើរទៅនិយាយទូេស័ព្ទនៅក្រៅព្រោះខ្លាចរំខានដំណេករប់ស kangjuu

« ខ្ញុំស្រឡាញ់បង តែក៏សូមលាបងត្រឹមវេលានេះដែល»

« chi eunនាងកុំធ្វើអីផ្តេសផ្តាសឲសោះណា»

«jungkookបងអាចមករកខ្ញុំជាលើកចុងក្រោយបានទេ ?»

« chi eun!!» Jungkookច្របូកច្របល់អស់ហើយ នាយងាកមើលមកបន្ទប់ក៏ឃើញថាភរិយារបស់ខ្លួនកំពុងតែគេង

« ពេលនេះនាងនៅឯណា??? »

« ខនដូរ »

« មិនអីទេបន្តិចទៀតខ្ញុំនិងទៅ ផ្ញើ location ខនដូនាងឲខ្ញុំមក»

« តឺត តឺត »

Jungkookប្រញាប់មកប្តូរអាវហើយចេញទៅរកchi eunទាំងយប់ តែចៃដន្យkangjuuក៏ងើបតែម្តង

« នេះបងចង់ទៅណាទាំងយប់បែបនេះ?»

« អ៎ គឺបុគ្កលិកបងតេមកប្រាប់ ក្រុមហ៊ុនបងមាន
បញ្ហាបន្តិចបន្តួច ចឹងបងប្រញាប់ទៅដោះស្រាយ អូនគេងវិញទៅគ្មានរឿងអីទេ » jungkookដើរមកអោនថើបថ្ងាស់ភរិយាមួយខ្សឹត kangjuuក៏មិនមាត់ព្រោះគិតថាjungkookទៅធ្វើការងាររបស់គេពិតមែន.....

មើលមកchi eunវិញហេតុតែចង់ឈ្នះសុខចិត្តកុហកគេ ឈឺខ្លួនឯងក៏ព្រម.....

តុក តុក ..........

« chi eunខ្ញុំមកដល់ហើយ ....»

« chi eun??? »

មិនចាំយូរjungkookក៏រុញទ្វារចូលទៅតែម្តងព្រោះមិនឮអ្នកខាងក្នុងឆ្លើយតប........

« chi eunនេះនាងធ្វើឆ្គួតអីរបស់នាងនិង ? ហេតុអីក៏អាដៃខ្លួនឯងបែបនេះ? ឈាមហូរច្រើនណាស់ ចាំបន្តិច »

« តើនាងមានថ្នាំសម្រាប់លាងរបួសដែលឬទេ? នេះ ចាំខ្ញុំយកក្រណាត់នេះមកចង់ឃាត់ឈាមនាងសិន មើលទៅវាមិនជ្រៅទេ»

« ថ្នាំនៅក្នុងបន្ទប់គេងរបស់ខ្ញុំ តែបងមិនបាច់យកមកទេទុកឲខ្ញុំស្លាប់ទៅ ខ្ញុំហៅបងមកគ្រាន់តែចង់ឃើញមុខបងជាលើកចុងក្រោយតែប៉ុណ្ណោះ»

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now