រឿង: មេរំខានរបស់បង
Part 40Kangjuuប្រញាប់រៀបចំសម្លៀកបំពាក់យ៉ាងឆាប់រហ័ស នាងមានអារម្មណ៍ថាឈឺនៅពេលដែលឃើញមុខjungkookនៅពេលនេះ នាងមិចនិងដឹងទៅថាjungkookគេមិនបានមានអីៗជាមួយនិងសង្សាចាស់របស់គេពិតមែន នាងមិចនិងដឹងទៅថាគ្រប់យ៉ាងវាគ្រាន់តែជាផែនការរបស់ស្រីកំណាចម្នាក់នោះមកបំបែកបំបាក់ជីវិតគ្រួសាររបស់នាងដូចប្តីនាងនិយាយមែន? អ្នកណាថាស្នេហាដែលស្រលាញ់គ្នាដល់ថ្ងៃរៀបការគឺជាស្នេហាពិតជាស្នេហាយូរអង្វែង គ្មានទេទោះស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយគង់តែមានថ្ងៃប៉ះទង្គិចគ្នាជាមិនខាន ដូចពាក្យចាស់និយាយថាចានក្នុងរាវតែងតែប៉ះទង្កិចគ្នាអញ្ចឹង ស្នេហារបស់kangjuuនិងjungkookបានឈានមកដល់ការរៀបការនិងរស់នៅជាមួយគ្នាទៅហើយ តែនៅតែធ្វើឲពួកគេធ្លាក់ក្នុងរឿងបែកបាក់នេះទាល់តែបាន .......
ម៉ោង៦រសៀល_
Jungkookភ្លេចខ្លួនដេកលក់លើសាឡុងមួយស្របក់ មិនដឹងនោះទេថាពេលនេះផ្ទះរបស់គេត្រូវបាត់បង់សុភមង្គលទៅហើយ kangjuuបានឆ្លៀតឱកាសដែលjungkookដេកលក់នាងក៏បានរត់ចេញទៅ
« kangjuu» គ្រាន់តែនឹកឃើញភ្លាមjungkookស្ទុះងើបទៅវឹង
« kangjuu បើកទ្វា»
« មិនចាក់សោរ ទេ »
Jungkookមិនចាំយូរក៏បើកទ្វាចូលទៅ« kangjuu? » jungkookចាប់ផ្តើមច្របូកច្របល់នៅពេលបើកទ្វាមិនឃើញប្រពន្ធជាទីស្រីលាញ់របស់ខ្លួននៅក្នុងបន្ទប់
« ក្រាក » អ្នកកម្លោះមកបើកទ្វាបន្ទប់ទឹកដោយស្រែកហៅឈ្មោះភរិយាបណ្តូរចិត្តមិនឈប់
« kangjuu អូននៅទីណា? »
« នេះអូនដាច់ចិត្តទៅចោលបងហើយមែនទេ? » jungkookសម្រូតខ្លួនចុះនៅក្បែរទូរដាក់ខោអាវ
« អូនប្រមូលអាវទៅអស់ហើយ អូនទុកបងចោលម្នាក់ឯងបែបនេះមែនទេ? Kangjuu » jungkook ក្តាប់ដៃហើយក៏ស្ទុះវើងមិនដឹងថាទៅណានោះទេ........
#skip« នាងពេញចិត្តហើយមែនទេ chi eun សប្បាយចិត្តណាស់មែនទេពេលឃើញគ្រួសារគេបែកបាក់ដោយសារនាងបែបនេះ »
« jungkookស្តាប់ខ្ញុំសិន ខ្ញុំមិនបាន......»
« នាងចង់ដោះសារថារឿងដែលកើតឡើងនាងមិនបានធ្វើមែនទេ?? »

YOU ARE READING
រឿង [ មេរំខានរបស់បង ]❤️
Actionការដែលលួចស្រឡាញ់គេតែម្នាក់ឯងវាពិតជាពិបាកណាស់ ខំតាមគេអស់រយៈពេលជាច្រើនឆ្នាំ អ្វីដែលតែងតែទទួលបានពីគេ « តើនាងធុញដែលទេ , សួរតាមត្រង់នាងមិនធុញទេអីបែបនេះ» តែខ្ញុំមិនចុះចាញ់ទេយ៉ាងណាក៏គេគង់តែមានថ្ងៃលង់ស្រឡាញ់ខ្ញុំជាមិនខាន☺️ Jeon jungkook x lee kan...