Part23♥️

1.5K 80 1
                                        

រឿង [ មេរំខានរបស់បង ]
Part 23♥️

Kangjuuរៀបចំគេងទៅហើយតែស្នូរសម្រឹបជើងដើរមករំខានដំណេករបស់នាងទើបនាងងើបមកអង្គុយទាំងភ័យខ្លាច....

«sunaងើបឡើងខ្ញុំមានអារម្មណ៍ថាឭសំឡេងជើងដើរមកតង់របស់យើង»

«វាស្អីរបស់ឯងហាស់ យើងកុំពង់តែគេងលក់ស្រួលផង»

« គិតតែពីគេងនិងទៅប្រយ័ត្នមានមនុស្សមិនល្អចូលមកធ្វើបាបឯងគិតយ៉ាងមិច» Kangjuuនិយាយថ្នមសម្លេងបំផុត

« ឈប់សិនខ្ញុំឮហើយ » sunaព្យាយាមស្ងាត់ហើយផ្ទៀងស្តាប់សម្លេងជើងដែលដើរមក

« ពិតជាសម្លេងជើងមនុស្សដើរមកពិតមែន»

« គេដើរមកកាន់តែគៀកហើងធ្វើយ៉ាងមិចទៅ»Kangjuu

« ស្រែកហៅឲគេជួយល្អទេ?»

« កុំទាន់អាលអី»

«Kangjuu....!» សម្លេងស្រែកពីខាងក្រៅមក

« គេហៅឯង ហ៎»

« សម្លេងនេះដូចសម្លេងjieun គេមករកអីទាំងយប់បែបនេះ»

« ឯងចេញទៅមើលទៅ ហើយប្រាប់ផងកុំឲដើរបែបនេះទៀតយើងភ័យចង់ស្លាប់ទៅហើយ»

« jieunមានការអី?»

« នាងចេញសិនមក sunaខ្ចីKangjuuបន្តិចណា»jieunធ្វើជានិយាយល្អៗ

«ហើយឯងគិតចង់នាំខ្ញុំទៅណា»

« គឺថាល្ងាចមិញយើងញ្ញុំាច្រើនពេកទើបពេលនេះឈឺពោះ yunaគេដេកដាស់មិនក្រោកទៀត មានតែឯងទេដែលខ្ញុំនិយាយច្រើនជាងគេបន្ទាប់ពីyuna ឯងទុករឿងដែលយើងឈ្លោះគ្នាមួយឡែកសិនទៅណា ជូនយើងទៅបន្តិចទៅ»

« អឺ អឺ ជូនក៏ជូន មើលរកកន្លែងមានបន្ទប់ទឹកជិតៗនេះទៅ»

« អរគុណឯងហើយ »

« មិនអីទេ ឆាប់ទៅនិងអាលបានមកគេងវិញ ខ្ញុំងងុយគេងហើយ »

« តោះ »

ស្នាមញញឹមចុងមាត់បានបញ្ចេញមកសារជាថ្មីនៅលើមុខដ៏មានអំណាច់នៅពេលនេះ jieunញញឹមពេញចិត្តព្រោះថាដំរីកុំពង់តែដើរចូលអន្ទាក់នាងហើយ នាងដើរទាំងជឿជាក់បំផុត

«jieun កន្លែងនេះបានទេ?»

« ទៅមុខបន្តិចទៀតទៅ ទីនេះមិនសូវជាល្អទេ »

រឿង [ មេរំខានរបស់បង ]❤️Tempat cerita menjadi hidup. Temukan sekarang