Part 6♥️

2K 87 2
                                        

រឿង [ មេរំខានរបស់បង ]
Part 6♥️

ម៉ោង៦កន្លះ

« ថ្ងៃនេះគេមិនទៅរៀនទេឬ? ទើបថ្មើនេះហើយមិនទាន់ចុះមកទៀត» Jungkook ដែលរៀបចំខ្លួនរួចរាល់ចេញមកចាំkangjuuមុន

« តុក តុក »

« តុក តុក »
Jungkookសម្រេចចិត្តទៅគោះទ្វាតែគ្មានសម្លេងឆ្លើយតបមកវិញ

« នេះគេទៅបាត់ហើយទេដឹងទើបគោះទ្វាខ្លាំងបែបនេះហើយនៅមិនឆ្លើយតបទៀត»
Jungkookសម្រាចដើរចេញទៅ
គេដើរទៅដល់មាត់ទ្វារួចក៏បកមកវិញព្រោះគេគិតថា...

« នាងមិនដែលទៅរៀនមុនខ្ញុំម្តងណាទេ ខ្ញុំគួរតែបើកទ្វាចូលទៅមើល ឬអត់? ណ្ហើយចុះគួរតែចូលទៅមើលបន្តិច»

« ក្រាក~~~»
Jungkook បើកទ្វាហើយក៏ឃើញkangjuuនៅគេងក្រលំភួយនៅលើគ្រែ Jungkookដើរចូលទៅមើល

« នេះនាងមិនទៅរៀនទេ?»
Jungkookសួរតែkangjuuមិនតបអ្វីទាំងអស់គេគិតតែពីគេង Jungkookក៏យកដៃទៅស្ទាបថ្ងាស់នាង

« នាងក្តៅក្បាលខ្លាំងណាស់ »
Jungkookក៏យកដៃទៅស្ទាប ក នាងបន្តទៀត

« មិនបានទេនាងក្តៅខ្លួនខ្លាំងណាស់ »

Jungkookដោះកាតាបទុកមួយកន្លែងរួចរត់ទៅយកទឹកនិងក្រណាត់មកជូតខ្លួនឲkangjuu

Jungkookយកកូនកន្សែងតូចល្មមមកដាក់លើក្បាលkangjuuនិងយកកូនកន្សែងមួយទៀតជូតដៃឲkangjuu

Jungkookចាប់ដៃkangjuuដើម្បីជូត តែគាប់ជួនពេលនោះkangjuuនាងមមើរ

« ខ្ញុំស្រលាញ់លោកJungkook!!!! ពេលណាលោកមើលឃើញក្តីស្រឡាញ់របស់ខ្ញុំ? » ទឹកភ្នែកមួយដំណក់បានស្រកចេញមកឲមិនដឹងខ្លួនពីភ្នែកអ្នកដែលដេកលក់

Jungkookមិនតបតែគេក៏រៀងរអៀសខ្លួនបន្តិចដែល Jungkookបន្តជូតដៃឲkangjuu.........

« នេះខ្ញុំត្រូវជូតខ្លួនឲនាងមែនទេ?»

« ខ្ញុំគិតថាមិនសមទេ បើនាងងើបមកដឹងថាខ្ញុំជាអ្នកជូតខ្លួននាង នាងប្រាកដជាទម្លាក់កំហុសមកលើខ្ញុំថាបន្លំប៉ះពាល់ខ្លួនប្រាណនាងហើយបន្ទាប់មកនាងនិងឲខ្ញុំទទួលខុសត្រូវលើនាង ពេលនោះនាងនិងឲខ្ញុំរៀបការជាមួយនាងកុំឲអាប់អោនដល់គេឈ្មោះរបស់នាង »
Jungkook គិតក្នុងចិត្តតែម្នាក់ឯង

រឿង [ មេរំខានរបស់បង ]❤️Donde viven las historias. Descúbrelo ahora