រឿង [ មេរំខានរបស់បង ]
Part 3♥️
+kangjuu's room
« ឆ្ងល់ណាស់តើចិត្តនិងបេះដូងគេសាងពីអ្វីទៅ? ទើបមើលមិនឃើញក្បាលខ្ញុំសោះបែបនេះ? »
Kangjuuដកដង្ហើមធំរួចបន្ត
« នេះខ្ញុំជាស្រីរបៀបណាទៅ? ទើបត្រូវតាមគេរហូតបែបនេះ? ហេតុអីក៏ត្រូវនឹកគេ? តើគេមានអ្វីពិសេសសម្រាប់ខ្ញុំ? ទើបខ្ញុំមិនអាចបឈ្ឈប់ចិត្តស្រឡាញ់ពីគេបាន »
Kangjuuទម្លាក់ខ្លួនដេកហើយគិតមិនយល់ពីខ្លួនឯង
« មែនហើយវាដល់ពេលដែលយើងត្រូវចុះចាញ់ហើយមែនទេ? ខ្ញុំគួរតែកាត់ចិត្តដែលទេ? មើលទៅគេក៏ធុញយើងខ្លាំងដែល សាកបណ្តោយចិត្តឈប់រំខានគេមួយរយៈមើស តើមានស្រីផ្សេងមកពាក់ព័ន្ធនិងគេដែលទេ?ហើយគេនិងសប្បាយចិត្តមែនទេ?»
.............
Kangjuuបានសម្រេចចិត្តមិនតាមរំខានjungkookបន្តទៀត ព្រោះចង់ដឹងថាអារម្មណ៍គេបែបណាពេលដែលគ្មាននាងតាមរំខានគេទៀត
ថ្ងៃថ្មីពួកគេទៅរៀនធម្មតា តែថ្ងៃនេះjungkookមិនមានអ្នករំខានដូចរាល់ដងទេ គេក៏ចម្លែកចិត្ដដែល ប៉ុន្តែគេក៏សប្បាយចិត្ត
Jungkook ចូលទៅក្នុងថ្នាក់Kangjuuមិនបានមើលមុខនិងនិយាយរកjungkookនោះទេ ធ្វើឲអ្នកកម្លោះកាន់តែចម្លែកចិត្ត
Jungkook ចូលទៅអង្គុយតុធម្មតា kangjuuខិតចេញពីគេបន្តិច ជនឆ្លៀតឱកាសបានសង្កេតឃើញអ្នកទាំងរៀងឃ្លាតឆ្ងាយគ្នាក៏ដាច់ចិត្តចូលទៅសួរ« អ្នកទាំងពីរឈ្លោះគ្នាហ៎?» yunaដែលជាមិត្តរួមថ្នាក់របស់Kangjuuហើយក៏ជាស្រីម្នាក់ដែលលួចស្រឡាញ់jungkookដូចគ្នា នាងតែងតែយកចិត្តទុកដាក់ស្និតស្នាលនិងkangjuuដើម្បីបាននៅជិតjungkookនាងក៏ដឹងថាjungkook និង kangjuuមិនបានជាអ្វីនិងគ្នានោះទេ ត្រឹមតែជាមិត្ត តែkangjuuទេដែលព្យាយាមតាមគេអីបែបនេះ
« មិនបានឈ្លោះគ្នាទេ» jungkookឆ្លើយkangjuuស្ងាត់
« មើលទៅkangjuuស្ងាត់ណាស់ថ្ងៃនេះ ឯងមិនស្រួលខ្លួនឬ?»yuna
« អត់ទេ» kangjuuឆ្លើយទាំងមិនងើបមុខមករកម្ចាស់សម្លេង
« អត់ក៏ល្អហើយ »
![](https://img.wattpad.com/cover/250698684-288-k836917.jpg)
KAMU SEDANG MEMBACA
រឿង [ មេរំខានរបស់បង ]❤️
Aksiការដែលលួចស្រឡាញ់គេតែម្នាក់ឯងវាពិតជាពិបាកណាស់ ខំតាមគេអស់រយៈពេលជាច្រើនឆ្នាំ អ្វីដែលតែងតែទទួលបានពីគេ « តើនាងធុញដែលទេ , សួរតាមត្រង់នាងមិនធុញទេអីបែបនេះ» តែខ្ញុំមិនចុះចាញ់ទេយ៉ាងណាក៏គេគង់តែមានថ្ងៃលង់ស្រឡាញ់ខ្ញុំជាមិនខាន☺️ Jeon jungkook x lee kan...