រឿង មេរំខានរបស់បង
Part30❤️......morning☀️
Kangjuuនៅតែគេងក្នុងរង្វង់ដៃរបស់អ្នកកម្លោះដដែល...
Jungkookដឹងខ្លួនបន្តិចតែក៏មិនហ៊ានរើខ្លាំងព្រោះ
ខ្លាចរំខានដំណេករបស់នាងតូច jungkookទាញក្បាលkangjuuដាក់ទៅលើខ្នើយថ្នមៗ ហើយគេក៏ចុះមកចម្អិនម្ហូបសម្រាប់អាហារពេលព្រឹកទុកឲនាង...........មួយសន្ទុះក្រោយមកkangjuuក៏ដឹងខ្លួន នាងចុះមកតាមក្លិនដែលឆ្ងុយហោះកាត់ច្រមុះគេអត់ឈប់.....
« ភ្ញាក់ហើយមែនទេ?»jungkookសួរពេលដែលក្រឡេកមកឃើញនាងតូចដើរមកទាំងល្វើយៗ
« អឹម !!!!! ហើយបងធ្វើអីនិង?»
« ឆាបាយដែលអូនចូលចិត្ត»
« មានអីឲអូនជួយទេ?»
« មិនអីទេ អូនទៅងូតទឹកចុះ»
« អូខេ»kangjuuឆ្លើយតបទៅអ្នកកម្លោះវិញហើយក៏ដើរមកបន្ទប់របស់នាង តែនាងមិនបានមកងូតទឹកតាមអ្វីដែលjungkookបាននប្រាប់មុននេះនោះទេ នាងបែរជាមកគេងបន្តទៅវិញ .......
មួយសន្ទុះក្រោយមកjungkookដែលបាត់សង្សារបស់ខ្លួនយូរក៏ដាច់ចិត្តដើរទៅហៅ
« ងូតទឹកយូរម្ល៉េះ???»
«ក្រាក» បើកទ្វា
« អូ ព្រះអើយ នេះហី? អនាគតប្រពន្ធរបស់ខ្ញុំ? »jungkookឈរអស់សំណើចម្នាក់ឯងពេលដែលដើរចូលមកឃើញkangjuuគ្រលំភួយហើយគេងបន្ត
« ក្រោកឡើងបាយត្រជាក់លែងឆ្ងាញ់អស់ហើយ»
« បើកហ្គាសចោលសិនទៅ ថ្ងៃនេះថ្ងៃឈប់សម្រាកអូនចង់គេងឲបានយូរ»
« ម៉ោង១០ឥឡូវហើយ»
« ចាំ១១ចាំអូនងើប ហើយបាយនិងទុកជាអាហារថ្ងៃត្រង់របស់អូនតែម្តងទៅ ....😩»
« មិនបានទេៗ! បើបែបនេះអនាគតបងត្រូវសន្សំលុយព្យាបាលក្រពះអូនហើយ»
Jungkookឡើងទៅបីនាងល្អិត
« ងើបៗហើយ!!!!!»kangjuuស្វាំងចេះតែម្តង
« តាមពិតចង់ឲបងបីទេហ៎???»
« គ្មានទេ បងខ្លួនឯងដែលមកបីអូន»
« ស្វាំងហើយ តោះទៅញ្ញុំបាយ»jungkookសើច
« ......» kangjuuអៀន🤭

KAMU SEDANG MEMBACA
រឿង [ មេរំខានរបស់បង ]❤️
Aksiការដែលលួចស្រឡាញ់គេតែម្នាក់ឯងវាពិតជាពិបាកណាស់ ខំតាមគេអស់រយៈពេលជាច្រើនឆ្នាំ អ្វីដែលតែងតែទទួលបានពីគេ « តើនាងធុញដែលទេ , សួរតាមត្រង់នាងមិនធុញទេអីបែបនេះ» តែខ្ញុំមិនចុះចាញ់ទេយ៉ាងណាក៏គេគង់តែមានថ្ងៃលង់ស្រឡាញ់ខ្ញុំជាមិនខាន☺️ Jeon jungkook x lee kan...