Part5♥️

1.9K 98 0
                                    

រឿង [ មេរំខានរបស់បង ]
Part 5♥️

«kangjuuឆាប់ឡើងមកយកក្រដាស់មេរៀនចែកឲគ្នាយើងទៅ»

« ចា៎ អ្នកគ្រូ » kangjuuរកងើបតែJungkookងើបមក ត វ៉ា

« ទុកឲខ្ញុំចែកចុះ ថ្ងៃនេះkangjuuនាងឈឺជើងមិនអាចដើរកើតនោះទេ»

« ក៏បាន តែជើងkangjuu ទៅត្រូវនិងអីមក?» អ្នកគ្រូ

« អ៎ គឺខ្ញុំរអិលក្រឡាច់ជើងនិងកាំជណ្តើរ»kangjuuតបទៅអ្នកគ្រូវិញតែនាងក៏ងាកមកមើលមុខអ្នកដែលធ្វើឲជើងនាងឈឺដែល

«អូខេ Jungkookឆាប់មកយកក្រដាស់ទៅចែកឲគ្នាយើងទៅ»
Jungkookក៏ឡើងទៅយក្រដាក់មកចែកឲមិត្តរួមថ្នាក់

« ថ្ងៃនេះឯងដូចជាheroដល់ហើយ» taehyung

« បិទមាត់ឯងទៅ »Jungkook តបទៅមិត្តសម្លាញ់ចិត្តគេ

« ធ្វើឯងគ្រាន់បើ គង់តែមានថ្ងៃភ្លាត់ធ្លាក់ជ្រួសស្នេហ៍មេរំខានទេ» taehyung ខ្សឹបតិចៗពេលដែលJungkookដើរទៅបាត់

...........

« រើង រើង ~~~~»

សម្លេងកណ្តឹងបន្លឺឡើងដែលបញ្ចប់ម៉ោងរៀនត្រឹមនេះ

« អ៎ អ៊ូយ » kangjuuដែលភ្លេចខ្លួនថាជើងឈឺបានងើបឈរយ៉ាងពេញទំហឹងតែក៏ត្រូវដួលមកវិញ

« នេះចង់ក្លាយជាជនពិការឬយ៉ាងមិច? ទើបងើបឈរមិនដឹងជើងឈឺជើងអីបែបនេះ?»

« បើដឹងណាមិនមែនងើបវឹងចឹងទេ អ៎ អ៊ូយឈឺណាស់ »

« មើលទៅជើងនាងប្រហែលចាប់ផ្តើមហើមហើយមើលទៅ»Jungkookគ្រាន់តែនិយាយស្មានតែប៉ុណ្ណោះព្រោះkangjuuពាក់ស្បែកជើងប៉ាតាមើលមិនដឹងនោះទេថាហើមឬអត់

« អ៎!!! ពិតមែនហើយ😭»

« កុំមករំអ៊ូយបានទេហា៎ អ្នកនាង»

« គឺឈឺណាលោក »

« ah kook ហែងគិតចង់ឲkangjuuដើរឆឹកៗទៅផ្ទះមែនទេ?» taehyung

« ហេតុអីឯងសួរយើងបែបនេះ?»

« គ្រាន់តែសួរចង់ដឹងថាមិត្តយើងនែកវាមានចិត្តដែលឬអត់ ឬក៏ចិត្តដាច់បណ្តោយឲអ្នកឈឺជើងឆឹកៗទៅដល់ផ្ទះ» taehyung

Jungkookមិនតបនិងសម្តីtaehyungគេក៏ដើរទៅទាញkangjuuថ្នមៗចេញពីតុហើយគេអង្គុយចុះរួចនិយាយ

« ឆាប់ឡើងមក» Jungkookប្រាប់ឲkangjuuឡើងលើខ្នងគេ

Kangjuuមើលមុខទៅtaehyungយ៉ាងចម្លែកចិត្ត taehyung ញាក់មុខដាក់kangjuuវិញដែលបញ្ចាក់ថាឲឡើងទៅ😂 និយាយតាមត្រង់taehyungក៏យល់ចិត្តkangjuu ដែល មានtaehyungមួយដែលជួយជ្រោមជ្រែងឲkangjuuបាននៅស្និតនិងJungkook 😂 kangjuu ឡើងលើខ្នងjuuទាំងចិត្តញាប់ញ័រ

« អូ!!! ព្រះអើយគេធ្វើបេះដូងខ្ញុំរីកមាឌទៀតហើយ» kangjuuអោប ក Jungkookទាំងញញឹមពព្រាយ

~~~~

#ខនដូ

« ដឹប~~~~»

« នាងមិនស្រាលប៉ុន្មានទេធ្ងន់គ្រាន់បើ »

« លោកហត់ហើយមែនទេ? ចាំខ្ញុំទៅយកទឹកអោយ»

« អឹម»

Kangjuu ដើរទៅយកទឹកត្រុយ🌚

« នេះទឹក»

Jungkook យកទឹកមកផឹក

« ត្រូវការទៀតទេ?»

« អត់ទេ»

« មើលទៅលោកអស់កម្លាំងហើយ»

« នេះនៅមានមុខមកសួរទៀត? ខ្ញុំអៀវនាងតាំងតែពីលើថ្នាក់ចុះមកក្រោម ពីក្នុងសាលាដល់ក្រៅសាលា ពីក្រោមមកលើ
ខនដូនេះទៀត មិនហត់ទើបចម្លែក»

« មិនអីទេ ចាំខ្ញុំទៅធ្វើម្ហូមមកប៉ូវកម្លាំងឲវិញ»

« ឈប់សិន!!!»

« ត្រូវការអីទៀត?»

« នេះជើងនាងឈប់ឈឺហើយមែនទេ?»

Kangjuuមិនមាត់តែបែរជាឈរស្ញេញទៅវិញ

«គឺ ..គឺ...»

« នេះកុំប្រាប់ថាជើងនាងមិនបានឈឺទេ?»

« គឺ ..... ពិតមែនហើយមិនបានឈឺជើងទេគ្រាន់តែចង់សម្តែងឈឺនៅមុខyunaតែប៉ុណ្ណោះឲនាងរៀង ចៃដន្យអីក៏ជក់ចិត្តក៏ជាប់សម្តែងជាឈឺដល់ផ្ទះម៉ងទៅ🤕😁»

« ហឹស ? នេះនាងលេងសើចនិងខ្ញុំពេកទេដឹង នេះចង្កេះខ្ញុំ ខ្នងខ្ញុំសឹងតែបាក់ហើយដឹងទេ»

« កុំខឹងអីៗ លោកគួរតែយល់អារម្មណ៍
អ្នកដែលបាន crush take care ខ្លះ»

« ខ្ញុំរកលេខដាក់ឲនាងលេងឃើញហើយ lee kangjuu 😾 នាងនៅតែរំខានខ្ញុំ
បែបនេះមែនទេ?»

« បែបនេះគេហៅរំខានដែលមែនទេ?»

« មែនហើយ គឺរំខានដល់ប្រព័ន្ធប្រសាទខ្ញុំទៀតផង»

« ខ្ញុំពិតជាអស្ចារ្យមែន »

«lee kangjuu ~~~~~~~»

Jungkookដើរទៅបន្ទប់គេទាំងម៉ួម៉ៅមិនស្ទើទេ

To be continue.......
         Thank you for reading 📖
          💜💜💜💜💜💜💜

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now