Part 39: ឲបងសុំទោស😕

1.8K 77 1
                                    

រឿង: មេរំខានរបស់បង
Part 39

ព្រឹកថ្ងៃថ្មី......

ពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីចាំងចូលតាមប្រឡោះបង្អួចធ្វើឲអ្នកដែលដេកព្យាយាមបើកភ្នែកប្រឹងគេចពន្លឺ......

Jungkookរើខ្លួនចុះឡើងទាំងមានអារម្មណ៍ថាឈឺក្បាល
ដៃក្តៅឧណ្ណៗលូកមកអោបចង្កេះអ្នកកម្លោះធ្វើឲគេភ្ញាក់ងាកមកមើលម្ចាស់ដៃ ដំបូងគេគិតថាជាភរិយារបស់ខ្លួនតែចៃដន្យពេលដែលងាកមកធ្វើឲអ្នកកម្លោះស្ទុះងើបចេញពីគ្រែយ៉ាងរហ័ស

« chi eun????? »

« jungkook ឧទានឈ្មោះនេះយ៉ាងងឿងឆ្ងល់»

« ហេតុអីខ្ញុំនៅទីនេះជាមួយនាង?»

« ហេតុអីក៏បងចាំបាច់ភ្ញាក់ផ្អើលយ៉ាងនេះ យប់មិញយើងកុំពង់តែមានសេចក្តីសុខជាមួយគ្នាណា ».chi eunងើបដើរមករកអោបអ្នកកម្លោះទាំងចងពង់ តែអ្នកកម្លោះបែរជាគេចចេញ

« ហេតុអីនាងធ្វើបែបនេះ? »

« ខ្ញុំធ្វើអី? បងទេជាអ្នកធ្វើរឿងទាំងអស់នេះ»

« ហឺស ខ្ញុំនៅចាំណាថាខ្ញុំមិនបានផឹកស្រវឹងដល់ថ្នាក់វង្វេងស្មារតីនោះទេ តែប្រហែលជាមានអ្នកដាក់អីចូលស្រាខ្ញុំហើយទើបបណ្តាលឲមានរឿងបែបនេះកើតឡើង »

« នេះបងនិយាយចង់មានន័យថាយ៉ាងមិច?»

« នាងបានធ្វើអីនាងក៏ដឹងខ្លួនឯងហើយ សូមកុំជួបគ្នាទៀតអី » jungkookប្រញាប់រើសសម្លៀកបំពាក់ដែលជ្រុះរាយប៉ាយពេញឥតមកប្តូរដើម្បីទៅរកភរិយា .....

« kangjuuអូនប្រហែលជាចាំផ្លូវបងហើយ »
Jungkookបើកឡានទាំងក្តីបារម្មណ៍ និងដឹងខ្លួនធ្វើខុសចំពោះភរិយា.....

មកដល់ផ្ទះគ្រាន់តែjungkookបើកទ្វាចូលមកដល់ ភ្លាមkangjuuបោះសំណួរសួរទៅកាន់ស្វាមីតែម្តង

« បញ្ហាក្រុមហ៊ុនបងប្រហែលជាធំណាស់ហើយទើបយប់មិញមិនត្រឡប់មកគេងផ្ទះបែបនេះ» kangjuuនិយាយធ្វើដូចមិនដឹងអីទាល់តែសោះ តែបេះដូងនាងកំពុងតែឈឺពេលដែលឃើញមុខស្វាមីជាទីស្រលាញ់របស់ខ្លួន

« គឺ បង... បង»

« បើរកឡេះនិយាយមិនបានឆាប់អង្គុយញ្ញុំាអាហារពេលព្រឹកទៅ » kangjuu

រឿង [ មេរំខានរបស់បង ]❤️Место, где живут истории. Откройте их для себя