Part 37

1.2K 61 0
                                    

រឿង មេរំខានរបស់បង
Part37❤️

ក្នុងឡាន~

« kangjuu ! »

« ហឹម»

« អូនមិនបានគិតច្រើនអំពីរឿងអម្បាញ់មិញទេមែនទេ?»

« អឹម~ត្រូវហើយ រឿងអីអូនត្រូវគិត អូនដឹងថាស្វាមីអូនមិនហ៊ានធ្វើឲភរិយាម្នាក់នេះខូចចិត្តនោះទេ »kangjuuញញឹមទាំងមិនសម នាងមិនសុខនៅក្នុងចិត្តនោះទេតែនាងត្រូវតែបង្ខំធ្វើធម្មតាៗ

« ច្បាស់ហើយមែនទេថាអូនមិនគិត?»

«ហី យ៉ា~~~~ បងកុំតានតឹងពេកមើស »

« ទេបងមិនបានតានតឹងអីនោះទេ គឺបងខ្លាចអូនគិតច្រើនហើយតានតឹងច្រើនជាង »

« អូនថាមិនអីគឺមិនអីហើយ មើលផ្លូវទៅកុំគិតច្រើនពេក អូនដឹងហើយថាគេគ្រាន់តែមកសុំបងធ្វើមិត្តនិងគ្នាតែប៉ុណ្ណោះ » kangjuuញញឹមអ្នកជាស្វាមីញញឹមតបមកវិញដូចគ្នា

មើលទៅjungkookគេពិតជាបារម្មណ៍ពីចិត្តភរិយារបស់គេណាស់ ទោះបីគេធ្លាប់ស្រឡាញ់សង្សាចាស់របស់គេខ្លាំងយ៉ាងណាក៏ដោយតែបច្ចុប្បន្នគេត្រូវមានតួនាទីស្រលាញ់តែប្រពន្ធគេម្នាក់គត់ គ្មានផ្លូវនោះទេដែលថាjungkookមានចិត្តក្បត់kangjuuហើយវិលទៅរកសង្សាចាស់របស់គេវិញ.........

________________
Next day
« បងមិនទៅធ្វើការទេ?»

« អត់ទេថ្ងៃនេះបងចង់នៅជាមួយអូន »

« កុំធ្វើដូចកូនក្មេងអី ឆាប់ទៅធ្វើការវិញទៅ»

« អូននិងហើយកុំដេញបងច្រើនពេក ការងាររបស់បងបងដឹងហើយ ថ្ងៃនេះទំនេរបងអាចសម្រាកបានអូនដឹងទេ»

« បងឯងនេះយ៉ាប់មែនហើយ»

.....

« jungkookអើយjungkookនេះបងឆ្គួតនិងគេមែនទែនហើយ » chi eunបើកឡានបណ្តើរក្តៅចិត្តបណ្តើរ

« ខ្ញុំខុសខ្លួនឯងដែលចោលបង តែពេលនេះអូនពិតជាត្រូវការបងពិតមែន តើខ្ញុំត្រូវធ្វើបែបណា? » chi eunទះចង្កូតឡានមួយទំហឹង

#ក្នុងក្លឹប

Chi eunមកលេងក្លឹបដើម្បីកម្សាន្តបន្ធូរអារម្មណ៍
ស្រ្តេសបន្តិចបន្តួច គាប់ជួនក៏ជួបមិត្តចាស់នៅទីនោះ

« អ៎ chi eun»

« សួស្តី eunbii »

« ថ្ងៃនេះសេដរឿងអីទៀតហើយ »

« មិចក៏ឯងដឹងថាយើងសេដ»

« យើងជាមិត្តរបស់ឯងណា យើងអាចមើលដឹង»

« អឹម បន្តិចបន្តួច»

« មានអីឲគ្នាជួយទេ»

« ឯងនៅចាំjungkookតើមែនទេ»

« jungkookជាសង្សារបស់ឯងនិងមែនទេ?»

« អឹម ពេលនេះគេមានប្រពន្ធហើយ ចំណែកយើងចាប់ផ្តើមចង់បែរចិត្តទៅរកគេវិញ »

« ឯងនេះពិតជាចំមែនហើយ កាលនោះយើងប្រាប់ហើយថាកុំបោះបង់គេចោល ឃើញទេពេលនេះទើបមកធ្វើជាស្តាយក្រោយ ឲសមមុខទៅ »

« ឯងកុំមកថាឲយើងបានទេ មនុស្សកុំពង់តែពិបាកចិត្តផង»

« ហើយឯងគិតចង់យ៉ាងមិច »

« មិនដឹងទេ គេមានប្រពន្ធមិនមែនសង្សា បើសង្សាយើងអាចដណ្តើមមកវិញបាន »

« តែយើងជឿថាឯងក៏មិនបណ្តោយរបស់ដែលឯងចង់បានទៅដោយងាយៗដែលមែនទេ ? យ៉ាងហោចណាស់ក៏ឯងសាកសិនទៅ កាលពីមុនjungkook គេស្រឡសញ់ឯងខ្លាំងណាស់មែនទេគិតក្រែងល៎ឯងនៅជិតគេយូរៗ ធ្វើឲគេទន់ចិត្តមករកឯងវិញក៏ថាបាន»

« វាមិនងាយនោះទេ ព្រោះមើលទៅគេក៏ស្រឡសញ់ប្រពន្ធគេខ្លាំងដែល មិនចាញ់យើងទេ ហើយគេក៏ជាអ្នកនិយាយផ្ទាល់មាត់ថែមទៀតថា គេមិនធ្វើឲប្រពន្ធគេខូចចិត្តនោះទេ»

« chi eun ឯងត្រូវចាំថាសម្តីមនុស្សប្រុសមិនទៀងនោះទេ 
ចឹងយើងទៅសិនហើយសង្សាយើងចាំ »

« អឹមមម »  chi eun ងក់ក្បាលតបទៅមិត្តរបស់ខ្លួនហើយអង្គុយគ្រវីកែវស្រានឹកគិតសម្តីមិត្តខ្លួននិយាយអប្បាញ់មិញ......

To be continue......
  Thank you for reading 📖

រឿង [ មេរំខានរបស់បង ]❤️Where stories live. Discover now