១៤

1.7K 56 1
                                    

បម្រើស្នេហ៍អង្គម្ចាស់

ភាគ១៤

ងាកទៅណា? ថើបយើងមក...

"អង្គម្ចាស់មានបន្ទូលអីបែបនេះ? លែងខ្ញុំម្ចាស់..."
"អុំចេញឡានទៅ!"
"ក្រាបទូល"អង្គម្ចាស់មិនបានព្រលែងរាងកាយហ្វីលីណាឲ្យមានសេរីភាព តែក៏អោបក្រសោបនាងមកកាន់តែជិតខ្លួន ស្រីតូចកាន់តែរើ អង្គម្ចាស់ក៏កាន់តែបានប្រទ័យអោបរឹតនាងខ្លាំងលើសដើម។
"ហូយ៎"ហ្វីលីណាព្រលែងខ្យល់ដង្ហើមធំទាំងតឹងចិត្ត មុននឹងសម្រេចលើកទង់សចុះចាញ់ យល់ព្រមនៅស្ងៀមក្នុងរង្វង់ដៃអង្គម្ចាស់ចិត្តក្ដៅនោះ ជុងហ្គុកងើបសម្លឹងមើលផ្ទៃមុខស្មើរបស់នាង រួចក៏អស់សំណើចបន្តិច ចំណែកឯអុំតៃកុងឡាននៅឯបាំងខាងមុខឯណោះក៏ញញឹមខ្ជឹប ប្រញាប់បត់ឡានចាកចេញទៅយ៉ាងលឿនតែម្ដង។
តាមផ្លូវទៅ ក្នុងឡានក៏មានសភាពស្ងប់ស្ងាត់មិនមានអ្នកណានិយាយអ្វីមួយម៉ាត់សោះ ហ្វីលីណាអង្គុយលើភ្លៅរបស់អង្គម្ចាស់ជុងហ្គុក មុខស្អុយប៉ែព្រោះបម្រាស់ខ្លួនមិនចង់ទាំងរួចផង បើអង្គម្ចាស់អោបនាងជាប់យ៉ាងនឹង។
"នាងយ៉ាងមិចនឹង?"ឃើញនាងធ្វើមុខស្អុយទើបជុងហ្គុកសួរនាំតែក៏មិនបានចម្លើយតប អោបគេណែនយ៉ាងនឹងហើយនៅចង់ឲ្យគេអង្គុយញញឹមស្ញេញរឺយ៉ាងមិច? ចំមែន!
"មិនឆ្លើយ?!"
"ទ្រង់អោបខ្ញុំម្ចាស់ណែនបែបនេះពិបាកដកដង្ហើមណាស់ក្រាបទូល អ្ហឺ" ហ្វីលីណាមិននិយាយតែមាត់ ក៏មានព្រមជាមួយនឹងកាយវិការផង ដៃម្ខាងលូករីតទ្រូងខ្លួនឯងផង ស្រីតូចចេះតែលួចដៀងភ្នែកសម្លឹងមើលទៅម្ចាស់កាយមាំដែលគិតតែពីសម្លឹងមើលមុខនាង ព្រមជាមួយស្នាមញញឹមខិលរបស់ទ្រង់។
"អេ..អឹប"ប្ដូរពីអោបស្មានាងមកជាប់ខ្លួន អង្គម្ចាស់ក៏ខិតដាក់នាងអង្គុយក្បែរព្រះកាយរួចកាន់ក្រសោបកាន់ស្មានាងជំនួសវិញ ហ្វីលីណាខាំមាត់សម្លឹងមើលទៅទ្រង់បន្តិច មុននឹងងាកបែរសម្លឹងមើលទៅខាងក្រៅវិញ។
"បើគ្រប់ពេលនាងស្ងៀមបែបនេះ យើងក៏មិនបាច់ហត់មាត់នឹងខ្ញាល់នឹងនាងដែរ"
"ទ្រង់មិនសួរនាំខ្ញុំម្ចាស់ហើយក៏ខ្ញាល់ដោយអង្គឯងទេតើក្រាបទូល?!"ដោយបានលឺដៃគូសន្ទនាខ្លួននិយាយតវ៉ាបែបនេះ ម្ចាស់កាយមាំក៏ងាកមកចងចិញ្ចើមដាក់នាង គេមិនពេញចិត្តនឹងសម្ដីតវ៉ានាងឡើយ គ្មានអ្នកណាហ៊ានជំទាស់រឹក៏តវ៉ាជាមួយគេឡើយតាំងតែពីដើមមក។
"ខ្ញុំម្ចាស់និយាយខុសរឺក្រាបទូល?"នាងតូចក៏នៅតែសួរដេញដោលបកទៅគេវិញដដែល ទឹកមុខសម្លឹងមើលរបស់អង្គម្ចាស់នាពេលនេះមិនគួរឲ្យខ្លាចដូចជាសព្វដងសោះ ទើបនាងតូចមិនខ្លាចរអាហើយក៏ព្យាយាមសួរទៀត ក្នុងចិត្តក៏លួចអស់សំណើចផងដែរ។
ងឺត! អុយ៎...
រាងកាយតូចរបស់ហ្វីលីណាក៏ត្រូវរមៀលធ្លាក់ចុះពីភ្លៅរបស់អង្គម្ចាស់ ពេលដែលឡានចាប់ហ្វ្រាំងងឹក នាងតូចខឹងចិត្តជាខ្លាំង នាងព្យាយាមស្រវ៉េស្រវ៉ាក្រោកខ្លួនឯង មិនភ្លេចសម្លក់មុខអង្គម្ចាស់ផង។
(អត់ចិត្តពិតមែន ហ៊ឹស)
"កុំលួចជេរយើងហ្វីលីណា! យើងអាចមើលដឹង.."ម្ចាស់រាងកាយមាំឧទានប្រយោគមួយចេញមក មុននឹងបើកទ្វារឡានចេញទៅ ហ្វីលីណាខាំមាត់តាមសម្លក់សម្លឹងគេ តែក៏ឈប់ភ្នែកនៅត្រឹមហាងដែលឡានកំពុងតែឈប់ចតនោះ រួចធ្វើមុខភ្ញាក់ផ្អើល។
"នេះមិនមែនទៅវិមានទេរឺ?"
"អញ្ជើញចុះអ្នកនាង.."អុំអ្នកបើកឡានក៏ចុះមកបើកទ្វារជូននាង ហ្វីលីណាសើចស្ញេញបែបមិនសូវសម រួចក៏ក្រោកចេញទៅ អង្គម្ចាស់ក៏កំពុងតែឈរនៅខាងមុខហាងនោះ។
ហ្វីលីណាបោះជំហាននាំដំណើររាងកាយល្វត់ល្វន់របស់ខ្លួនចូលទៅឈរកៀកក្បែរនឹងព្រះកាយរបស់អង្គម្ចាស់ ភ្នែកក៏ងើបសម្លឹងមើលទើបដឹងថាវាជាហាងគ្រឿងអលង្ការធំខ្លាំងមែនទែន តែអ្វីដែលធ្វើឲ្យហ្វីលីណាកាន់តែរំភើបនោះគឺវត្តមានអ្នករត់ស្ររមករកនាងទៅវិញទេ។
"អែមមី?!"
"បងហ្វីលីណា អឹប"អែមមីរត់ចេញពីក្នុងហាងមកទាំងដែលនាងកំពុងតែរវល់ តែក៏ទុកចោលដើម្បីមកទទួលបងស្រីជាទីស្រឡាញ់ ហ្វីលីណាក៏អោបប្អូនស្រីយ៉ាងណែនព្រមជាមួយនឹងភាពនឹករលឹកជាខ្លាំង មួយសន្ទុះទើបអែមមីលែងក៏ព្រោះថាអង្គម្ចាស់យាងចូលមកកៀកជិតដែរ។
"សូមក្រាបថ្វាយបង្គំក្រាបទូល"
"យើងមកទទួលឈុតត្បូងចរណៃដែលយើងបានកម្ម៉ង់"
"សុំអញ្ជើញយាងចូលមកតាមខ្ញុំម្ចាស់ ក្រាបទូល"អែមមីក៏រហ័សដើរនាំផ្លូវរបស់ជុងហ្គុកនឹងហ្វីលីណាចូលទៅ គ្រាន់តែមកដល់ភ្លាមបុគ្គលិកក្នុងហាងក៏រួសរ៉ាន់យករបស់ដែលអង្គម្ចាស់បានកម៉្មង់ចេញមក អែមមីក៏បន្ទន់ជង្គង់ចុះពីមុខអង្គម្ចាស់នឹងអនាគតមហេសីទ្រង់រួចបើកប្រអប់ស្រោបទៅដោយមាសនឹងពេជ្រឡើង។
ហ្វីលីណាចំហមាត់ព្រោះតែភាពល្អឥតខ្ចោះរបស់គ្រឿងអលង្ការនៅក្នុងនោះ មានទាំងចិញ្ចៀន ខ្សែដៃ ខ្សែ ព្រមជាមួយនឹងម្កុដដាំពេជ្រចែងចាំង ស្រស់ស្អាតរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
"ហុចដៃនាងមក.."
"ក..ក្រាបទូល?!"ហ្វីលីណាក៏ភ្ញាក់បន្តិច តែមិនរហ័សដល់អង្គម្ចាស់ដែលទាញដៃនាងទៅបំពាក់ចិញ្ចៀនឡើយ គ្រប់គ្នានៅទីនោះតាមសម្លឹងមើលចិញ្ចៀនស្រស់ស្អាតដែលស៊កបញ្ចូលក្នុងម្រាមដៃទន់ស្រឡូនរបស់ហ្វីលីណា អ្នកខ្លះក៏លបលួចមានកូនចិត្តច្រណែននឹងជោគវាសនារបស់នាងដែរ សំណាងបានក្លាយជាកូនស្រីប្រធានាធិបតីហើយពេលនេះក៏ក្លាយជាអនាគតមហេសីស្ដេចទៀត
តែនៅពីក្រោយភាពរុងរឿងទាំងនេះ អ្នកទាំងអស់គ្នាដឹងថានាងបានជួបអ្វីខ្លះទេ? អត់ទេ....

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now