ភាគ៩៦

974 33 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
#ភាគ៩៦

ទ្វារបន្ទប់បើកឡើងស្រាលៗដោយដៃរបស់ម្ចាស់កាយមាំសង្ហាជាស្វាមីម្ចាស់បន្ទប់ អ្នកអង្គម្ចាស់ជុងហ្គុកហាក់មានព្រះទ័យស្ទាក់ស្ទើរ បន្ទាប់ពីហ្វីលីណាបានសម្រេចចិត្តដោយខ្លួនឯងនូវរឿងដ៏ធំមួយ ដល់ថ្នាក់ទ្រង់ផ្ទាល់មិនធ្លាប់ត្រិះរិះគិតថានាងនឹងធ្វើបែបនេះសោះ។
ហ្វីលីណានៅអង្គុយក្នុងបន្ទប់សម្លឹងមើលក្មេងតូចទាំង២នាក់ដែលគេងលង់លក់ក្បែរគ្នាក្នុងអង្រឹងតែមួយ ហ្វីលីណាមិនបានគិតច្រើនថានែលឡាជាកូនស្រីរបស់មនុស្សម្នាក់ដែលព្យាយាមបំផ្លាញក្ដីសុខនាង លួចចាក់នាងពីក្រោយខ្នងរាប់លានកាំបិតក៏ដោយ នាងក៏មិនបានគិតគុំកួន មិនតែប៉ុណ្ណឹងថែមទាំងទទួលយកកូនស្រីគេមកចិញ្ចឹមទៀត។
«អ..អូ! ឆ្លាត» ហ្វីលីណាញញឹមកាលបើឃើញកូនៗទាំង២គេងជាមួយគ្នាយ៉ាងស្ងប់សុខមិនយំរករឿងគ្នាឡើយ បុត្រាដេវីននៀមិនបានប្រកែប្រកាន់ជាមួយនឹងវត្តមានបុត្រីតូចមួយទៀតដែលនឹងត្រូវចែករំលែកក្ដីស្រឡាញ់ពីមាតារបស់ទ្រង់ឡើយ ហ្វីលីណាក៏អោនទៅថើបថ្ងាសបុត្រៗទាំងពីរម្ដងម្នាក់ៗទាំងចិត្តពេញពាសដោយក្ដីស្រឡាញ់ មុននឹងនាងភ្ញាក់បន្តិច កាលបើមានដៃមាំទាំមួយគូលូកស្រាក់ចង្កេះនាងជាប់ពីក្រោយ។
«អូនមិនសម្រាកទេរឺ?» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលទាំងដៃទាំងទ្វេក្រសោបអោបចង្កេះនាងជាប់ពីក្រោយ ហ្វីលីណាក៏ងាកបែរសម្លឹងមើលទៅទ្រង់បន្តិចរួចក៏បញ្ចេញស្នាមញញឹមអន្ទងលួងលោមព្រះទ័យរបស់ទ្រង់ឲ្យបានស្រាកស្រាន្តខ្លះ មិនសូវជាមានអារម្មណ៍ថាខុសឆ្គងជាមួយនឹងនាង អ្នកអង្គម្ចាស់ក៏អោនថើបថ្ពាល់នាងស្រាលៗមុននឹងចោទភ្នែកសម្លឹងមើលទៅបុត្រទាំង២ដែលកំពុងផ្ទំជាមួយគ្នាបន្តិច។
«អូនសម្រេចចិត្តច្បាស់ហើយមែនទេ?» អ្នកអង្គម្ចាស់ក៏សួរទៅនាង សួរទាំងស្ទាក់ស្ទើរព្រះទ័យជាខ្លាំង ក៏ប៉ុន្តែទ្រង់គ្រាន់តែចង់ដឹងពីការសម្រេចចិត្តរបស់នាងឲ្យច្បាស់ជាមុនសិន។
«ខ្ញុំម្ចាស់នឹងចិញ្ចឹមនាង ក្មេងតូចតែងតែត្រូវការការស្រឡាញ់នឹងមើលថែពីអ្នកជុំវិញខ្លួន ក្មេងគ្រប់គ្នាគួរតែធំឡើងជាមួយនឹងបរិយាកាសដ៏កក់ក្ដៅនឹងមានអ្នកថែរក្សា មិនមែនរស់នៅរងាកំព្រាឯកោឡើយ ខ្ញុំម្ចាស់ធ្លាប់ជួបហើយ វារងាខ្លាំងណាស់ ឯកោខ្លាំងណាស់..»
«ហ្វីលីណា..» អ្នកអង្គម្ចាស់ឃើញទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់មនុស្សស្រីដែលកំពុងតែនិយាយរៀបរាប់ពីអតីតកាលខ្លួនឯង ហ្វីលីណាញ័រខ្លួនចំប្រប់នៅក្នុងការអោបក្រសោបរបស់អ្នកអង្គម្ចាស់ ទ្រង់អោបរឹតនាងកាន់តែអឹបណែនពេលជ្រាបថាហ្វីលីណាកំពុងតែយំ។
«ខ្ញុំម្ចាស់គ្រាន់តែមិនចង់ឲ្យនែលឡាមានវាសនាដូចជាខ្ញុំម្ចាស់ នាងមិនមែនកំហុសឡើយ យ៉ាងហោចក៏បុត្រាដេវីននៀធំព្រះកាយឡើងមានគ្នីគ្នាធំឡើងជាមួយគ្នា មិនឯកោដូចជាអូន» ហ្វីលីណាងាកបែរទៅញញឹមទៅកាន់ទ្រង់ទាំងទឹកភ្នែក មុននឹងផ្ដេកក្បាលកើយទ្រូងអ្នកអង្គម្ចាស់ជុងសុំការលួងលោមថ្នាក់ថ្នមជាលើកដំបូង នាងព្រមបង្ហាញភាពទន់ជ្រាយនៅចំពោះមុខទ្រង់ម្នាក់ប៉ុណ្ណោះ។
«ទ្រង់អាចសន្យាបានទេ? ទ្រង់នឹងមើលថែពួកគេឲ្យបានល្អ ធ្វើជាបិតាល្អម្នាក់ដូចដែលអូនតែងតែស្រម៉ៃឃើញ»
«ពួកយើងនឹងមើលថែពួកគេជាមួយគ្នាណា ហ៊ឹម» អ្នកអង្គម្ចាស់មានបន្ទូលព្រមនឹងការអោបក្រសោបរាងកាយហ្វីលីណាទាំងស្និតស្នាលនឹងនាង ទ្រង់ងាកសម្លឹងមើលទៅហ្វីលីណាបន្តិច មុននឹងព្រលែងខ្យល់ដង្ហើមទាំងតានតឹងក្នុងព្រះទ័យ ក៏បែរជាមានអារម្មណ៍មួយលោតមកក្នុងការគិតរបស់ទ្រង់ភ្លាមៗ
(ហេតុអ្វីក៏បងចេះតែមានអារម្មណ៍ថាល្ហល្ហេវ? ហេតុអ្វីក៏បងតែងតែមានអារម្មណ៍ថាអូននឹងចាកចេញ? រឺមកពីបងស្រឡាញអូនខ្លាំងពេក ទើបបងគិតផ្ដេសផ្ដាស ហ្វីលីណា)

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Donde viven las historias. Descúbrelo ahora