ភាគ៧៦

1.1K 44 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៧៦

ស្នាមញញឹមដែលមាននៅលើផ្ទៃមុខរបស់នាងក៏អាចធ្វើឲ្យម្ចាស់កាយមាំសង្ហាដែលអង្គុយសម្លឹងពីក្នុងរថយន្តមកនោះញញឹមបិទមាត់មិនជិត អ្នកអង្គម្ចាស់ជុងហ្គុកចាកចេញពីវិមានទ្រង់មកទាំងទើបតែងើបពីស្វាងសុរាភ្លាម ទ្រង់នឹករលឹកដល់នាងមិនថាទ្រង់ស្រវឹងរឺស្វាងឡើយ ដល់ថ្នាក់ថាសូមត្រឹមឃើញមុខនាងក៏អស់ព្រះទ័យដែរ។
"អូនត្រូវញញឹមឲ្យបានច្រើនៗណា៎" អ្នកអង្គម្ចាស់ជុងហ្គុកលូកដៃកាន់ប៉ះនឹងកញ្ចក់ឡានចំកន្លែងដែលហ្វីលីណាអង្គុយ មុននឹងដៃម្ខាងស្ទាបទ្រូងខ្លួនឯងដើម្បីរំងាប់អារម្មណ៍នឹករលឹកខ្លះ ព្រោះពីពេលនេះទ្រង់នឹងត្រូវមើលនាងពីចម្ងាយបែបនេះហើយ ទ្រង់មិនចង់ធ្វើជាបន្ទុកក្នុងចិត្តនាងទៀតឡើយ។
រ៉ឺងៗ
ទូរសព្ទ័ទ្រង់រោទ៍ឡើងកាត់ភាពស្ងប់ស្ងាត់ ទ្រង់ងាកចោលក្រសែភ្នែកទៅមុននឹងឃើញថាជាលេខរបស់ម្ចាស់ប្អូនទ្រង់នោះឯង ទ្រង់មិនចង់ឲ្យព្រះនាងភ្លោះបារម្ភទើបទ្រង់លើកយកមកនិយាយ។
(ទទួលហើយ! ម្ចាស់បងនៅឯណា? រួច..មិចក៏សុខៗយាងចេញពីវិមានបែបនេះ ពួកខ្ញុំម្ចាស់តាមរកសឹងតែស្លាប់ទៅហើយនៀក៎)
ស្ដាប់ត្រឹមសម្លេងក៏ដឹងថាជាព្រះនាងអែលលីទៅហើយក៏ព្រោះតែព្រះនាងអែលលីជាមនុស្សចិត្តក្ដៅជាងអែលឡាហើយទ្រង់ក៏ជាមនុស្សរហ័សរហួសក្នុងការសួរនាំដែរ ដូចជាពេលនេះចឹង។
"បងគ្រាន់តែយាងចេញមកស្រូបខ្យល់អាកាសនៅខាងក្រៅបន្តិច សុំទោសបើមិនបានប្រាប់ពួកម្ចាស់អូនជាមុនណា៎" អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលឆ្លើយតបនឹងម្ចាស់ប្អូនតែក្រសែភ្នែកក៏ងាកសម្លឹងមើលទៅខាងក្នុងវីឡាហ្វាល់លីដាជាថ្មី ក៏បានឃើញថាគ្រប់គ្នាកំពុងតែជួយគ្រានាំហ្វីលីណាដាក់រទេះរួចនាំនាងចូលទៅខាងក្នុង ទ្រង់ងាកសម្លឹងឆ្លាស់នឹងនាឡិកាក្នុងឡានក៏ឃើញថាពេលនេះវាម៉ោង១១ទៅហើយ ដល់ម៉ោងនាងសម្រាកហើយ ទ្រង់តាមសម្លឹងមើលទៅហ្វីលីណារហូតទាល់តែផុតកន្ទុយភ្នែក មុននឹងបញ្ចេញស្នាមញញឹមនឹករលឹកមកជាថ្មី។
(រាត្រីសួស្ដីមហេសីជាទីស្រឡាញ់)

ពីរខែកន្លងផុតទៅ
រយៈពេលពីមួយម៉ោងទៅមួយម៉ោង មួយថ្ងៃទៅមួយថ្ងៃវាមានរយៈពេលលឿនខ្លាំងមែនទែន តែបើក្រឡេកមកមើលការរង់ចាំនឹងចិត្តនឹករលឹកវិញ ពេលដែលយើងបែកនរណាម្នាក់ នឹករលឹកដល់នរណាម្នាក់រយៈពេលត្រឹមតែមួយម៉ោងតែប្រៀបដូចជាមួយថ្ងៃពេញ ពីរខែក៏ដូចជាមួយឆ្នាំចឹងឯង អារម្មណ៍កាន់តែកណ្ដោចកណ្ដែងខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ តែមិនអាចហាមាត់និយាយអ្វីបាន។
ទាំងនេះជាសភាពរបស់ហ្វីលីណានាពេលនេះ បើទោះជារយៈពេលពីរខែដែលនាងចាកចេញបន្សល់ទុកទាយាទថ្វាយដល់អ្នកអង្គម្ចាស់តាមសន្យារួចក៏ដោយ តែនាងនៅតែមិនអាចបំភ្លេច មិនអាចឈប់នឹកគិតដល់វិមាននោះ បើទោះជាទីនោះប្រៀបដូចជានរកសម្រាប់នាងក៏ដោយតែនាងក៏នៅមានអនុស្សាខ្លះនៅទីនោះ មនុស្សខ្លះដែលគួរឲ្យចងចាំនៅទីនោះ។
"នឹក..ខ្ញុំនឹកណាស់" ហ្វីលីណាអង្គុយតែម្នាក់ឯងលើពូកក្នុងបន្ទប់ អោបជង្គង់សម្លឹងមើលទៅសន្សើមស្រក់ប៉ះនឹងស្លឹកឈើបន្ទាប់ពីភ្លៀងមួយមេបានបង្អុរចុះមកលាងសម្អាតភពផែនដីមក អារម្មណ៍នាងល្ហល្ហេវ ទទេស្អាតមិនខុសពីស្លឹកឈើសើមទឹកសន្សើមទាំងនោះ ភ្នែកងាកសម្លឹងមើលទៅកាន់សៀវភោគំនូរដែលនាងទុកក្បែរនឹងខ្លួន រូបភាពបុត្រាតូចបានគូសរួចហើយ គួរណាស់តែនាងបានរសាយចិត្តនឹកខ្លះ តែអត់ទេ កាន់តែរំលឹកកាន់តែនឹក កាន់តែគិតកាន់តែចង់ជួប។
តុកៗ ម៉ាក់ចូលទៅបានទេ?
សម្លេងគោះទ្វារតុកៗពីខាងមុខមក ហ្វីលីណាក៏ប្រញាប់លូកដៃជូតសម្អាតទឹកភ្នែកដែលហូរស្រក់ប៉ះផែនថ្ពាល់នាងរួចក៏ងាកបែរទៅទ្វារវិញ ព្រមជាមួយស្នាមញញឹមក្លែងក្លាយដូចដើម។
"អ្នកម៉ាក់ចូលមក" ហ្វីលីណាឆ្លើយតបទៅកាន់ម្ដាយ មួយសន្ទុះទើបបង្ហាញរូបរាងស្រីតូចច្រឡឹងដើរចូលមក រយៈពេលមួយខែកន្លងផុតទៅជូហ្វីក៏អាចដើរបានក៏ប៉ុន្តែមិនអាចដើរយូររឺដើរឆ្ងាយពេកឡើយ នាងអាចត្រឹមដើរពីបន្ទប់មេគ្រួសារទៅកាន់បន្ទប់កូនៗដែលនៅជាន់ជាមួយគ្នាប៉ុណ្ណោះ ហើយនាងក៏តែងតែមកកំដរហ្វីលីណាជាប្រចាំដែរ ព្រោះមិនចង់ឲ្យកូនមានអារម្មណ៍ឯកោ។
"ហ៊ីយ៉ា! ម៉ាក់ស្មានតែកូនមិនទាន់ក្រោកទេតើ អឹម" ជូហ្វីក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរកូនស្រីបន្តិចរួចក៏អោបនឹងថើបសក់កូនស្រីស្រាលៗតាមទម្លាប់ មិនថាកូនធំធាត់ចម្រើនវ័យឡើងប៉ុណ្ណាឡើយ ក៏ពួកគេនៅតែជាកូនក្មេងក្នុងក្រសែភ្នែករបស់ជូហ្វីជានិច្ច។
"ម៉ាក់មិនសម្រាកទេរឺ? ម៉ាក់កុំដើរច្រើនពេកអី" ហ្វីលីណាទម្លាក់ដៃប៉ះនឹងជើងម្ដាយ ជូហ្វីក៏លើកដៃវែកសក់កូនស្រីទាំងញញឹម មុននឹងសម្លឹងហួសទៅឃើញរូបគំនូររបស់បុត្រាតូចដែលកូនបានគូសរួច។
"កូននឹកបុត្រាតូចណាស់ត្រូវទេ?" ប្រយោគមួយឃ្លាប្រែផ្លាស់ទឹកមុខរបស់ហ្វីលីណាមួយរំពេច នាងប្ដូរមកជាញញឹមស្ងួតសម្លឹងមើលទៅម្ដាយវិញហាក់ដូចជាមិនបានកើតអីតែកូនឯណាដែលអាចកុហកម្ដាយបាននោះ?
"បុត្រាតូចអាចកំពុងតែរស់នៅយ៉ាងមានក្ដីសុខក្រោមការមើលថែពីរាជវង្សទាំងអស់ហើយមើលទៅ កូនបានត្រឹមតែជូនពរទ្រង់ឲ្យមានសុខភាពល្អប៉ុណ្ណោះ កុំឲ្យទ្រង់មានប្រឈួននឹងក្លាយជាក្សត្រដែលរឹងមាំនឹងអង់អាចដូចជាបិតាទ្រង់ទៅចុះ" នាងនិយាយខ្លួនឯង ទឹកភ្នែកក៏ហូរស្រក់មកដោយឯកឯងទៀត ជូហ្វីខាំមាត់បន្តិចមុននឹងទាញកូនមកអោបក្រសោប ហ្វីលីណាសម្ងំយំយ៉ាងស្ងៀមស្ងាត់ក្នុងរង្វង់ដៃម្ដាយដែលជាទីកក់ក្ដៅសម្រាប់នាងសម្ងំព្រលែងទុក្ខសោកតាំងតែពីក្មេងមក អ្នកម៉ាក់តែងតែជាគ្រូពេទ្យផ្លូវចិត្តសាស្ត្រល្អបំផុតសម្រាប់នាង អ្នកម៉ាក់ប្រៀបដូចជាម្លប់ឲ្យកូនជ្រកគេចឆ្ងាយពីគ្រោះភ័យទាំងឡាយ។ ជូហ្វីអង្អែលគោះខ្នងកូនស្រាលៗមុននឹងងាកមើលទៅគំនូរនោះជាថ្មី ខួរក្បាលរិះគិតថានាងមិនអាចនៅស្ងៀមឡើយ គួរតែធ្វើអ្វីម៉្យាងហើយ ព្រោះបើបណ្ដោយទៀតហ្វីលីណានឹងកាន់តែយ៉ាប់ជាមិនខាន។

វិមានចរណៃ
"ហ៊ីយ៉ា! ប៊ុលៗហា៎.."
"គួរឲ្យស្អប់ដល់ហើយម្ចាស់ក្មួយមួយនេះ" ប៊ុលៗជាឈ្មោះក្រៅរបស់ដេវីននៀ ម្ចាស់កាយតូចល្អិតដែលមានអាយុ២ខែគិតមកដល់ត្រឹមថ្ងៃនេះ ក្មេងតូចដែលផ្ទំលេងទទះដៃជើងទៅមកប្រឡែងជាមួយនឹងមីងពូខ្សែរាជវង្សព្រមទាំងស្នាមញញឹម ឲ្យតែមានអ្នកឧទានហៅកូនទឹកភ្នែកអ្នកជាបិតានេះក៏ហូរស្រក់មកមិនឈប់ គិតដល់ឈ្មោះនេះទ្រង់ក៏នឹកឃើញដល់មនុស្សម្នាក់ភ្លាម ប៊ុលៗជាពាក្យមួយដែលកាត់ពីពាក្យពេញរបស់សត្វអំពិលអំពែក ហ្វីលីណាស្រឡាញ់អំពិលអំពែកណាស់ ប៊ុលៗក៏ជាឈ្មោះដែលនាងតែងតែនិយាយដែលកាលដែលនាងនៅទីនេះក្បែរទ្រង់។
"ហា៎"អ្នកអង្គម្ចាស់ដែលជាពូក៏នាំគ្នាប្រឡែងដល់បុត្រារួចក៏ផ្លុំពោះឲ្យបុត្រាតូចសើច រួចពួកទ្រង់ក៏សើចតាមគ្រប់ៗអង្គតែម្ដង រាជវង្សទាំងអស់នាំគ្នាមកស្នាក់នៅវិមានចរណៃត្បិតថាមិនចង់ឲ្យម្ចាស់បងឯកោ ព្រោះម្ដាយក៏ជាប់ការឃុំឃាំង ឯមហេសីក៏ត្រូវទៅវិញ បើទុកឲ្យទ្រង់នៅតែ២នាក់កូនច្បាស់ជាយ៉ាប់ជាមិនខាន។
ទឺង!
ទូរសព្ទ័ទ្រង់បន្លឺសារជាអក្សរមួយឡើងមក ព្រមនឹងអត្ថន័យមួយដែលធ្វើឲ្យទ្រង់បើកភ្នែកធំៗ រួចប្រញាប់បើកមើលឲ្យបានច្បាស់នឹងព្រះនេត្រ វាជាលេខរបស់ជូហ្វី ម្ដាយរបស់ហ្វីលីណា នេះនាងមានការអ្វីរឺ?
"ហ្វីមានការអ្វីរឺ?"
(ទ្រង់អាចយាងមកវីឡាបានបើទ្រង់ក៏នឹកដល់ហ្វីលីណា)
ត្រឹមពាក្យមួយឃ្លាតែក៏ធ្វើឲ្យបេះដូងទ្រង់លោតឌុកដាក់ខុសពីធម្មតា ស្នាមញញឹមញ៉ោចឡើងហាក់បញ្ចេញពន្លឺពេញផ្ទៃមុខ មុននឹងតបទៅជូហ្វីវិញមិនបង្អង់។
"យើងនឹងទៅដល់អីលូវនេះ សុំពេលតែ១០នាទីប៉ុណ្ណោះ"

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now