ភាគ៩៧

956 31 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៩៧

«ឈប់..ឈប់សិន» សំឡេងមួយដង្ហោយហៅហាក់ខំប្រឹងហាមឃាត់ម្ចាស់កាយខ្ពស់សង្ហាដែលកំពុងតែដើរចេញទៅឲ្យគេឈប់ ហ្វីលីពក៏ឈប់រួចងាកបែរមកមុននឹងបានឃើញវត្តមានរបស់អតីតសត្រូវរបស់គេទាំង៣នាក់តែម្ដង ណាមជុន ហូស៊ុក យ៉ុនហ្គីសុទ្ធតែនៅទីនោះ គេមិនបានដើរទៅណាតែក៏នៅរង់ចាំដល់ពួកគេដើរមករកខ្លួន។
«មានការអីមែនទេ?» ណាមជុនដើរចូលមកដល់ព្រមជាមួយនឹងប្រពន្ធកូនរបស់គេទាំងអស់គ្នាតែម្ដង ហ្វីលីពលើកសំនួរចោទសួរទៅកាន់គេភ្លាមៗហាក់មិនបានគិតដល់ថាណាមជុននឹងលូកចាប់រលាក់ដៃគេជំនួសឲ្យការឆ្លើយសំនួរនោះទាល់តែសោះឡើយ ហូស៊ុកនឹងយ៉ុនហ្គីដែលនៅក្បែរនោះក៏មិនបាននិយាយអ្វីបានត្រឹមឈរមើលប៉ុណ្ណោះ។
«ទោះជាមិនដឹងថាលោកគិតបែបណា តែក៏អរគុណដែលព្រមសហការក្នុងរឿងក្ដីលើកនេះ» ហ្វីលីណាញញឹមចុងមាត់បន្តិចរួចក៏ងាកបាញ់ក្រសែភ្នែកទៅម្ខាងនាំឲ្យគ្រប់គ្នាងាកទៅតាមគេដែរ រូបភាពមនុស្សស្រីតូចច្រឡឹងកំពុងតែអង្គុយបញ្ចុកការ៉េមកូនស្រីតែ២នាក់មើលទៅសាមញ្ញតែមានក្ដីសុខខ្លាំងណាស់ ហើយមនុស្សស្រីម្នាក់នោះក៏គ្រប់គ្នាបានស្គាល់ដែរថាជាអ្នកណា គឺជេសស្គីនឹងឯង។
«គ្រប់យ៉ាងវាតែងតែមានទីបញ្ចប់ យើងគិតថាបើសិនជាយើងកែប្រែបន្តិច យើងក៏នឹងទទួលបានចុងបញ្ចប់ដ៏ល្អពិតទេ? យើងក៏ហត់នឿយនឹងការរត់គេចពីក្ដីសុខនឹងសុភមង្គលដែលនៅនឹងមុខដែរ»
«សំណាងល្អ» ណាមជុនលូកដៃទះស្មាហ្វីលីពតិចៗ មុននឹងហូស៊ុក យ៉ុនហ្គីចាប់ដៃហ្វីលីពដូចគ្នា។ និយាយគ្នាចប់សព្វគ្រប់ហើយហ្វីលីពក៏សុំខ្លួនចេញទៅមុន គេរត់ទៅជិតកន្លែងដែលជេសស្គីនឹងកូនស្រីអង្គុយ មុននឹងកូនស្រីគេចុះពីកៅអីរួចកាន់ដៃប៉ាម៉ាក់នាងដើរទៅរកឡានទាំងអស់គ្នា។
«ពាក្យថាកូនអាចកែប្រែមនុស្សចិត្តខ្មៅម្នាក់ឲ្យទៅជាធម្មតាបានពិតមែនណ៎» យ៉ុនហ្គីជាអ្នកលាន់មាត់ក៏ព្រោះកំឡុងពេលដែលហ្វីលីពជាប់ឃុំឃាំង គេក៏តែងតែបានឃើញជេសស្គីនាំកូនទៅជួបលោកប៉ានាងមិនដាច់ ជេសស្គីមិនបានទុកឲ្យហ្វីលីពនៅឯកោម្នាក់ឯងឡើយ ពេលនេះក៏បានសមទៅតាមបំណងរបស់នាងហើយ ពួកគេក៏រកបានចុងបញ្ចប់ដ៏ល្អបំផុតដែរ។
«គ្រប់យ៉ាងបានល្អប្រសើរហើយ អ្នកដែលសាងបាបកម្នក៏នឹងត្រូវបានទទួលទោស» ហូស៊ុកនិយាយទាំងមុខមាត់ញញឹមពព្រាយ ណាមជុនក៏ងក់ក្បាលមុននឹងលូកចាប់ដៃយ៉ុនហ្គីនៅក្បែរនោះ។
«អរគុណសម្រាប់ការជួយជ្រោមជ្រែងរបស់លោក»
«ជាតួនាទីខ្ញុំស្រាប់ទៅហើយ លោកប្រធានាធិបតី» យ៉ុនហ្គីក៏អោនគំនាបដល់ណាមជុនក្នុងងារជាប្រធានាធិបតីរបស់ប្រទេស ហ្វីលីណាក៏អង្គុយសម្លឹងមើលទៅចាស់ៗទាំងញញឹមមុននឹងចាប់ភ្លឹកឃើញវត្តមានប៉ូលីសមួយក្រុមមកព្រមនឹងរូបកាយមនុស្សស្រីម្នាក់ផង។
«ឈប់សិន» ដំណើរមកដល់របស់ពួកគេក៏ឈប់កាលបើស្រីម្នាក់ដែលមានឈ្មោះជាអ្នកទោសនោះឃាត់ នាងក៏នាំខ្លួនចូលមកជិតរទេះរបស់ហ្វីលីណា អ្នកអង្គម្ចាស់ជុងហ្គុក កាលបើក្រឡេកឃើញនាងទ្រង់ក៏ប្រញាប់មកឈរពាំងមហេសីភ្លាមៗ ជ្រឹមចិញ្ចើមបែបមិនពេញចិត្ត។
«នាងមកទីនេះធ្វើស្អី? ចង់បានអីទៀត?»
«អ្នកអង្គម្ចាស់..ខ្ញុំម្ចាស់មិនអីទេ» ហ្វីលីណាក៏និយាយឃាត់ទ្រង់ រួចក៏ព្យាយាមងាកចេញមកដើម្បីបានសម្លឹងមើលឲ្យចំអ្នកដែលជម្នះចូលមករកនាងពេលនោះ ហ្វីលីណាមានទឹកមុខមាំទាំខុសប្លែកពីនែលលីដែលមានក្រសែភ្នែកទន់ជ្រាយខុសពីសព្វដងទៅវិញ។
«ខ្ញុំលឺថាហ្វីលីណាទទួលចិញ្ចឹមនែលឡាមែនទេ?»
«...»
«អរគុណ..អរគុណដែលនាងមើលថែកូនស្រីដើម្បីខ្ញុំ»
«ដើម្បីនាង? អត់ទេ...ខ្ញុំធ្វើដើម្បីខ្លួនឯង ដើម្បីជីវិតកូនស្រីនាងប៉ុណ្ណោះនែលលី!» ទីបំផុតហ្វីលីណាក៏ហើបមាត់និយាយពីអ្វីដែលនាងតែងតែចង់និយាយ ហ្វីលីណាតែងតែគិតថាថ្ងៃណាមួយនាងអាចនឹងតតាំងជាមួយនឹងមនុស្សដែលធ្លាប់ធ្វើបាបនាងនឹងនិយាយទៅកាន់ពួកគេដោយគ្មានភាពភ័យខ្លាចបែបនេះ នែលលីក៏ខាំមាត់ងក់ក្បាលតិចៗដូចជាអាចយល់បានថាហ្វីលីណាចង់បានន័យបែបណា។
«ខ្ញុំយល់ហើយ យ៉ាងណាក៏អរគុណនាងនឹងគ្រប់គ្នាដែលមិនបានប្រកាន់ស្អប់នឹងក្មេងព្រោះតែខ្ញុំ» នែលលីក៏ងាកអោនក្បាលគោរពអ្នកគ្រប់គ្នាបន្តិចរួចក៏ត្រូវបានប៉ូលីសនាំខ្លួននាងទៅកាន់គុកឃុំឃាំងវិញ ហ្វីលីណាដែលអង្គុយជាប់លើរទេះនោះក៏ក្ដាប់ម្រាមដៃណែនសឹងតែបាក់ម្រាមខ្លួនឯងទៅហើយ ជូហ្វីដែលជាម្ដាយក៏ចូលមកជិតកូនស្រីរួចអោបក្រសោបនាងជាប់ណែន គោះអង្អែលខ្នងហ្វីលីណាស្រាលៗ។
«កូនធ្វើបានល្អហើយ កូនស្រីម៉ាក់» ណាមជុនក៏លូកអង្អែលក្បាលហ្វីលីណាតិចៗព្រមជាមួយនឹងស្នាមញញឹមដែរ គ្រប់យ៉ាងបានល្អប្រសើរហើយ អ្នកប្រព្រឹត្តិអំពើអាក្រក់ក៏បានទទួលទោសសាកសមនឹងទង្វើខ្លួនដែរ។

វីឡាហ្វាល់លីដា
គ្រប់គ្នាក៏ត្រឡប់មកកាន់វីឡាវិញបន្ទាប់ពីសវនការបានបញ្ចប់ទៅយ៉ាងរលូនមិនមានបញ្ហាអ្វីទាល់តែសោះនោះ ម្នាក់ៗក៏មានទឹកមុខញញឹមស្រស់ស្រាយដែរ ជាពិសេសនោះគឺអ្នកអង្គម្ចាស់ជុងហ្គុកតែម្ដង។
«អូយ៎..អ្នកអង្គម្ចាស់» ហ្វីលីណាបន្លឺសំឡេងស្រាលៗនឹងដើមករ កាលបើនាងកំពុងតែរើបម្រាស់ខ្លួនបំណងចង់ចុះពីរទេះរួចដើរសម្ដៅទៅកាន់គ្រែគេងរបស់នាង តែក៏ត្រូវបានដៃមាំលូកក្រសោបបីនាងឡើងទាំងមិនបានប្រាប់ជាមុន។
«ខ្ញុំម្ចាស់អាចដើរបាន..» អ្នកអង្គម្ចាស់ជុងហ្គុកមិនបានស្ដាប់ហ្វីលីណានិយាយ ទ្រង់ក៏នៅតែបីនាងបន្តរហូតដល់គ្រែមុននឹងទម្លាក់នាងចុះស្រាលៗរួចក៏អោបក្រសោបរាងកាយនាងទាំងស្និតស្នាល ទ្រង់លោថើបកញ្ចឹងករនាងពីក្រោយស្រាលៗ មុននឹងហ្វីលីណាបម្រាស់បើខ្លួនមករកទ្រង់។
«គេនិយាយថាអ្នកអង្គម្ចាស់មានអំណាចកាចសាហាវណាស់ តែអ្នកអង្គម្ចាស់របស់អូនដូចជាមិនចឹងសោះ» ហ្វីលីណាក្លាហានលូកដៃវែកសក់ដែលវែងរបស់អ្នកអង្គម្ចាស់បន្តិច រួចក៏សម្លឹងមើលព្រះភក្ត្រ័ទ្រង់ចំៗ អ្នកអង្គម្ចាស់ញញឹមរួចក៏ទាញចង្កេះនាងមកកាន់តែកៀកជាប់នឹងព្រះកាយទ្រង់ថែមទៀត។
«បងកាចសាហាវតែពេលនៅលើខ្លួនអូនទេ»
«បងមានបន្ទូលអី? មិនខ្មាសបុត្រទេរឺ?» ហ្វីលីណាធ្វើជាងាកភ្នែកសម្លឹងមើលទៅបុត្រានឹងបុត្រីតូចដែលកំពុងតែផ្ទំលង់លក់នៅគ្រែតូចក្បែរនោះ តែអ្នកអង្គម្ចាស់ក៏បែរជាញញឹមបែបអស់សំណើចទៅវិញ។
«បើបងរវល់តែខ្មាស ម៉្លេះបុត្រាយើងមិនបានមកគេងឲ្យអូនបំបៅដោះចឹងដែរ» ហ្វីលីណាក៏ក្រហមថ្ពាល់ព្រឿងៗរួចក៏ងាកបែរទៅម្ខាង តែនាងក៏បែរជាមានអារម្មណ៍ថាវិលមុខតិចៗ នាងព្រិចភ្នែកខ្លួនឯងម៉ក់ៗ ព្យាយាមផើតផតដង្ហើមក៏ដោយសារតែវាតឹងថប់ ទើបនាងប្រញាប់លូកដៃទាញយកខ្សែអុកសុីសែនជំនួយរបស់នាងដែលទុកក្បែរនោះ នាំឲ្យអ្នកអង្គម្ចាស់ភ្ញាក់នឹងប្រញាប់កាន់ស្មានាងទាំងបារម្ភ។
«អូនមិនស្រួលខ្លួនពិតទេ?»
«អូនគ្រាន់តែមិនចង់ខុសវេជ្ជបញ្ជាលោកដុកទ័រប៉ុណ្ណោះ ម៉្យាងអូនមិនចង់ទន់ខ្សោយឲ្យទ្រង់បារម្ភដែរ» អ្នកអង្គម្ចាស់ជុងហ្គុកក៏យល់ស្របនឹងនាងរួចអោបក្រសោបចង្កេះនាងពីក្រោយរួចសម្ងំផ្ទំលង់លក់ជាមួយនាងនាគ្រានោះ។

៚យូមីន

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now