ភាគ៧២

1.1K 46 0
                                    

បម្រើស្នេហ៍អង្គម្ចាស់

ភាគ៖៧២
(មិនមែនជាកំហុសទ្រង់ឡើយ)

"ហ៊ឹម" សម្លេងគ្រហឹមបន្លឺឡើងពីដើមកររាងកាយខ្សត់ខ្សោយកម្លាំងដែលដេកស្ដូកស្ដឹងនៅលើគ្រែតាំងពីរសៀលមករហូតទល់ពេលនេះទើបនាងមានស្មារតីនឹងកម្លាំងហើបត្របកភ្នែកវិញ។ ហ្វីលីណាបើកភ្នែកស្រាលៗសម្លឹងមើលជុំវិញខ្លួនត្បិតថាគ្រប់យ៉ាងហាក់ស្ងប់ស្ងាត់មិនខុសពីចិត្តល្ហល្ហេវទទេស្អាតរបស់នាងឡើយ កាន់តែងាកសម្លឹងមើលជុំវិញខ្លួនកាន់តែធ្វើឲ្យនាងកាន់តែស្រងេះស្រងោចចិត្ត។
ជ្រុងម្ខាងនេះគ្រែនេះមិនសមទុកឲ្យនៅទំនេរឡើយ សមតែជាកន្លែងគេងរបស់ទារកតូចដែលគួរឲ្យខ្នាញ់ដេវីននៀ គេគួរតែគេងនៅទីនេះឲ្យនាងបំបៅនឹងមើលថែ តែនេះជាអី? ត្រឹមតែជាស្រមោលក្ដីសុខដែលនាងបង្កើតឡើងក្នុងអារម្មណ៍ដោយខ្លួនឯងប៉ុណ្ណោះ នាងបានជ្រើសរើសផ្លូវនេះរួចហើយ នាងជាអ្នកសម្រេចចិត្តចុះចាញ់នឹងទម្លាក់គ្រប់យ៉ាង មិនមែនព្រោះតែនាងនឿយហត់នឹងកូនឡើយ មិនមែននាងខឹងស្អប់នឹងអ្នកអង្គម្ចាស់ឡើយតែនាងធ្វើក៏ដើម្បីតែសុវត្ថិភាពរបស់បុត្រាតូចប៉ុណ្ណោះ ទ្រង់បាននៅជាមួយបិតា មានបិតាថែទាំនាងក៏អស់បារម្ភហើយ ម៉្យាងនាងក៏មិនចង់ឲ្យកូនត្រូវមកឃើញសភាពរាងកាយរបស់នាង សុខភាពមិននឹងនររបស់នាងឡើយ សូម្បីតែនាងខ្លួនឯងក៏មិនដឹងថានាងអាចនឹងដួលនៅពេលណាដែរ។
"កូននឹងមិនខឹងម៉ាក់ទេត្រូវទេ? ម៉ាក់ចង់ឲ្យកូនធំធាត់ឡើងយ៉ាងល្អបំផុត ម៉ាក់យល់ពីអារម្មណ៍នៃការឃ្លាតឆ្ងាយតែម៉ាក់ក៏មិនចង់បាត់បង់កូនទៅដែរ ម៉ាក់សុំទោស" ហ្វីលីណាខាំធ្មេញខ្លួនឯងសម្រក់ទឹកភ្នែកស្រាលៗកំដរឲ្យអារម្មណ៍ចុកអួលណែនក្នុងទ្រូង រាងកាយតូចរំកិលទៅក្បែរតុបន្តិចមុននឹងទាញយកសៀវភៅគំនូរចាស់របស់នាងចេញមកមុននឹងទាញខ្មៅដៃមកគូរវាសទាំងញ័រដៃសស្រាក់។
ទឹកមុខកំប្លង់ៗរបស់កូនដែលស្ថិតនៅដិតដាមក្នុងខួរក្បាលក៏ជាកម្លាំងបណ្ដាលចិត្តឲ្យនាងទាញខ្មៅដៃទាំងញ័រគ្មានកម្លាំងយកមកគូសវាស ព្រោះតែចិត្តនឹករលឹក ក្ដីស្រឡាញ់របស់ម្ដាយដែលគ្មានឱកាសសូម្បីតែបានប៉ះកូន អោបកូន ពោលពាក្យថាស្រឡាញ់កូនសោះនោះ។
"បងហ្វីលីណា?" សម្លេងឧទានហៅបន្លឺកាត់ភាពស្ងប់ស្ងាត់ អារម្មណ៍ស្ងប់ស្ងាត់ដែលនាំឲ្យហ្វីលីណាស្រងេះស្រងោចក៏ប្ដូរមកជាសម្លេងសម្រឹបជើងនឹងការឧទានហៅរបស់ក្មេងស្រី២នាក់ដែលទើបនឹងចូលមកដល់នោះ។
នាងល្អិតអែមមីនឹងវ៉ាយ៍លេតចូលមកដល់ក៏បើកភ្លើងបន្ទប់បងស្រីជាទីស្រឡាញ់ មុននឹងប្រញាប់រត់ស្ររទៅកាន់គ្រែគេងរបស់ហ្វីលីណាភ្លាម ស្រីតូចយើងញ៉ោចស្នាមញញឹមបន្តិច ស្របនឹងដៃលូកទាញបិទសៀវភៅគំនូររបស់ខ្លួនមកទម្លាក់ចុះនៅត្រឹមភ្លៅ រង់ចាំឲ្យក្មេងៗឡើងមកអង្គុយលើគ្រែក្បែរនាង។
"ហូយ៎នឹកបងហ្វីលីណាបំផុតហើយ" នាងល្អិតវ៉ាយ៍លេតក៏អោបកៀកដៃហ្វីលីណា ផ្ដេកក្បាលញក់ញីនឹងស្មាសក្បុសរបស់បងស្រីតាមទម្លាប់របស់នាង ហ្វីលីណាសើចបន្តិចមុននឹងងាកសម្លឹងមើលមកប្អូនស្រីម្នាក់ទៀត។
"អែមមី.."
"មានអីចង់និយាយរឺអែមមី?!l
"ខ្ញុំគិតថាបងហ្វីលីណាសំណាងខ្លាំងណាស់ បានរៀបការចូលវង្សត្រកូលព្រះរាជា បាននាមជាព្រះនាង រស់នៅក្នុងវិមានស្អាតដូចជាឋានសួគ៌ចឹង..." ហ្វីលីណាមិនបាននិយាយតបអ្វីបានត្រឹមតែញញឹមងក់ក្បាលតបទៅប្អូនស្រីជាទីស្រឡាញ់តាមទម្លាប់ស្លូតបូត ស្រគត់ស្រគំរបស់នាង។
(តែបងគ្មានក្ដីសុខសូម្បីតែម្ដង តាំងពីអភិសេកមក)
ពាក្យពេចន៍មួយឃ្លាដែលនាងអាចត្រឹមនិយាយនៅក្នុងចិត្តក៏ព្រោះថាគ្រប់យ៉ាងហាក់នៅស្រស់ៗណាស់ក្នុងភ្នែកនាង ទាំងទារុណកម្ម ទាំងទឹកភ្នែក រឿងអំពើផិតក្បត់ដែលបានកើតឡើងរវាងមនុស្សជាទីស្រឡាញ់របស់នាងនឹងមិត្តល្អបំផុតរបស់នាង គិតដល់រឿងនេះពេលណានាងចង់តែយំចង់តែបញ្ចេញភាពទន់ខ្សោយ តែនាងមិនអាចឡើយ..
គ្រប់គ្នានឹងបារម្ភបើនាងទន់ខ្សោយជាងនេះទៀត!

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Où les histoires vivent. Découvrez maintenant