៦២

1.2K 50 0
                                    

បម្រើស្នេហ៍អង្គម្ចាស់

ភាគ៦២

"លោកដុកទ័រ!"
"ម្ដាយរបស់ទារកមិនមានដង្ហើមទេ..ជីពចរឈប់ដើរហើយ" ពេទ្យម្នាក់ចេញមកទាំងសភាពស្លោរស្លន់ លោកដុកទ័រក៏ប្រញាប់ចូលទៅ អ្នកអង្គម្ចាស់ស្រឡាំងកាំងនិយាយអ្វីមិនចេញ ជើងទាំងសងខាងបែរជាញ័រតែទ្រង់នៅតែរត់ចូលទៅអោបទាំងបុត្រទៅជាមួយផងបំណងចង់ទៅមើលនាង តែគ្រូពេទ្យប៉ុន្មាននាក់ក៏ឃាត់។
"លែង..លែងយើង! យើងទៅរកមហេសីយើង..ហ្វីលីណា ហ្វីលីណា!!!" អ្នកអង្គម្ចាស់បីកូនស្រែកហៅហ្វីលីណាពីខាងក្រៅទាំងទ្រូងឈឺពើតផ្សារជាខ្លាំង។
"លែងយើង"
ង៉ា...អ្នកអង្គម្ចាស់រើបម្រាស់ទាំងអោបកូនដល់ថ្នាក់បុត្រានៅក្នុងដៃយំឡើង អ្នកអង្គម្ចាស់ភ្នែកឡើងក្រហមងាំងងាកសម្លឹងមើលទៅសភាពឆក់បេះដូងរបស់មហេសីនៅខាងក្នុង ទ្រង់សម្លឹងមើលនាងទាំងក្នុងចិត្តបួងសួង។
(សូមមេត្តា! មេត្តាកុំឆក់យកនាងពីខ្ញុំអី)
ដៃទ្រង់អោបក្រសោបបុត្រ ត្របកភ្នែកបិទចុះស្របនឹងខួរក្បាលចាប់គិតបួងសួងឲ្យព្រះតាមថែរក្សានាង ស្របនឹងភ្នែកបិទចុះទ្រង់ក៏នឹកគិតដល់ពេលវេលាកន្លងគ្រប់រឿងដែលនាងតែងតែនិយាយ ស្នាមញញឹមដែលនាងតែងតែមានដល់ថ្នាក់ទ្រង់ត្រូវសម្រក់ទឹកភ្នែកទាំងកំពុងតែបួងសួងនោះ។
"ឆាប់ទៅរកឧបករណ៍ឆក់បេះដូងថ្មីមក បើទុកយូរជានេះច្បាស់ជាវីវរជាមិនខានឡើយ" ស្របនឹងពេលដែលអ្នកអង្គម្ចាស់កំពុងតែភ័យនោះក៏មានពេទ្យៗប៉ុន្មាននាក់ចេញមកហាក់ដូចជាស្លោរស្លន់ អ្នកអង្គម្ចាស់ក៏ប្រញាប់បីកូនទាំងហាក់ដូចជាគ្មានព្រលឹងក្នុងព្រះកាយសោះ ដៃម្ខាងលូកកាន់អាវពេទ្យដែលនៅរង់ចាំឧបករណ៍នៅទីនោះ ភ្នែកក្រហមងាំងមើលទៅគួរឲ្យអាណិតជាពន់ពេក។
"ជួយមហេសីយើងផង.. សូមមេត្តា!"
"យកបេះដូងយើងទៅ វះវាយកទៅឲ្យតែជួយនាងបាន"
"ស្ងប់អារម្មណ៍សិនក្រាបទូល ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីជួយដល់ព្រះនាង" ពេទ្យម្នាក់ដែលទៅយកឧបករណ៍នោះក៏ត្រឡប់មកវិញទើបពួកគេប្រញាប់នាំគ្នាចូលទៅខាងក្នុងឆក់រាងកាយហ្វីលីណាហើបផុតពីគ្រែ សញ្ញារត់នៅលើម៉ូទ័រក៏នៅតែមិនមានសញ្ញាអ្វីវិជ្ជមានអ្វីទាល់តែសោះ អ្នកអង្គម្ចាស់ឯណោះទ្រង់អោបកូនជាប់ទ្រូងលួងលោមមិនឲ្យកូនយំ ភ្នែកងាកសម្លឹងមើលទៅសភាពទ្រុឌទ្រោមរបស់ហ្វីលីណានៅខាងក្នុងឯណោះ។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now