ភាគទី៩១

1.1K 41 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៩១

«ហ្វីលីណា»
«អូននិយាយអីមុននេះ? ហ៊ឹម» ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខរបស់អ្នកអង្គម្ចាស់ជុងហ្គុក កាលបើទ្រង់បានលឺពាក្យមួយឃ្លាដែលទ្រង់រង់ចាំស្ដាប់ជាយូរមកហើយនោះ ហ្វីលីណានាងក៏មិនបាននិយាយអ្វីដែរតែក៏ផ្ដេកក្បាលកើយនឹងទ្រូងរបស់ទ្រង់ កែវភ្នែកងាកសម្លឹងមើលទៅខាងក្រៅជាប់ដូចជាមានមន្ទិលអ្វីនៅក្នុងចិត្តចឹង។
«អូនស្រឡាញ់បង ពាក្យនេះជាពាក្យដែលខ្ញុំម្ចាស់តែងតែនិយាយក្នុងចិត្តម្នាក់ឯងតាំងពីដើមរហូតមកដល់ថ្ងៃនេះ ខ្ញុំម្ចាស់គិតថាគ្មានអ្វីដែលគួរលាក់បាំងទៀតឡើយ» សម្ដីនាងនិយាយចេញមកផ្ដល់អារម្មណ៍២ឲ្យទៅទ្រង់អញ្ចឹង មួយគឺអារម្មណ៍រំភើបដែលបានលឺពាក្យនេះ តែអារម្មណ៍មួយទៀតគឺអារម្មណ៍ភ័យព្រួយក៏ព្រោះហ្វីលីណានិយាយមកកាន់ទ្រង់ទាំងបែបនេះ ប្រៀបដូចជានាងមានបំណងចង់និយាយវាមុនពេលគ្រប់យ៉ាងហួសទៅចឹង។
«បងក៏ស្រឡាញ់អូន ហើយស្រឡាញ់ខ្លាំងទៀតផងម្ចាស់ជីវិតបង» អ្នកអង្គម្ចាស់បង្វែរការគិតមកក្នុងផ្លូវល្អវិញក៏ព្រោះមិនចង់បំផ្លាញបរិយាកាសនាពេលនោះ ហ្វីលីណាក៏ញញឹមរួចលូកដៃស្រឡូនទៅអោបក្រសោបបុត្រាតូចដែលកំពុងតែបើកភ្នែកម៉ក់ៗសម្លឹងមើលជុំវិញព្រះកាយ អ្នកអង្គម្ចាស់ក៏ញញឹមរួចលូកដៃបីបុត្រាមកគេងនៅចន្លោះកណ្ដាលរវាងទ្រង់នឹងហ្វីលីណា ទ្រង់ក៏អោនទម្លាក់បបូរមាត់ថើបថ្ងាសនាងបន្តិចមុននឹងផ្ដេកព្រះកាយផ្ទំជុំគ្នានៅលើគ្រែតែមួយជុំគ្នាដល់ទៅ៣នាក់ជាលើកដំបូងនាយប់នោះ យប់ដ៏ស្ងប់ស្ងាត់នឹងមានន័យបំផុត។

មួយសប្ដាហ៍កន្លងផុត
រយៈពេលមួយសប្ដាហ៍ពេញបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ក៏រយៈពេលមួយសប្ដាហ៍ពេញដែលស្នាមញញឹមមាននៅលើផ្ទៃមុខរបស់ហ្វីលីណាជាប់រហូតក៏ព្រោះតែនាងមិនបាននៅតែម្នាក់ឯងឯកោដូចជាកាលពីមុនឡើយ នាងក៏មិនបានឃុំឃាំងរឺលាក់ខ្លួនឯងនៅក្នុងបន្ទប់ទៀតឡើយ។
«អរុណសួស្ដីអូនសម្លាញ់» សំឡេងគ្រលរបន្លឺឡើងពីមាត់ទ្វារបន្ទប់ធំទូលាយដែលស្ថិតនៅក្នុងវីឡាត្រកូលហ្វាល់លីដា ម្ចាស់កាយមាំទាំយាងចូលមកព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខទ្រង់ អ្នកអង្គម្ចាស់យាងចូលមកព្រមនឹងបាច់ផ្កាមួយបាច់មកជាមួយផង ហ្វីលីណាដែលកំពុងតែអង្គុយនៅលើគ្រែឯណោះក៏ប្រញាប់ទម្លាក់សៀវភៅគំនូររបស់នាងចុះ រួចខិតខ្លួនចូលបន្តិចព្រោះដឹងថាទ្រង់នឹងមកអង្គុយជាមួយនឹងនាងហើយវាក៏ពិតមែន។
«បងជូនអូន»
«ក្នុងឱកាសអីព្រះពរ?» ហ្វីលីណាចោទសំនួរទៅកាន់តែទ្រង់តែក៏មិនភ្លេចទទួលយកផ្កាពីដៃទ្រង់មក ផ្កាធូលីបយ៉ាងស្រស់ស្អាតត្រូវបានតុបតែងលំអរជាបាច់យ៉ាងស្រស់បំព្រងតែម្ដង អ្នកអង្គម្ចាស់ខិតព្រះកាយចូលមកជិតនាងរួចក៏ស្រវាអោបនាងជាប់ណែន មិនភ្លេចផ្ដិតស្នាមថើបមួយខ្សឺតថែមទៀតផង។
«មិនចាំបាច់ទាល់តែមានឱកាសល្អទើបអាចជូនបានទេមិនចឹងហេស៎? បងចង់ជូនអូន ធ្វើឲ្យមនុស្សស្រីជាទីស្រឡាញ់របស់បងញញឹមពេលទទួលវា បងចង់បានតែប៉ុណ្ណឹង» អ្នកអង្គម្ចាស់ពោលនាំភាពអៀនប្រៀនហ្វីលីណាឲ្យចេញមក នាងតូចក៏ក្រវីក្បាលតិចៗទាំងញញឹមមុននឹងងាកសម្លឹងឃើញអ្វីផ្សេងដែលទ្រង់កាន់នៅឯដៃម្ខាងទៀត។
«ជាអ្វីនឹងក្រាបទូល?»
«អូ! គឺជាកាបូបសម្លៀកបំពាក់របស់បងនោះអី» ហ្វីលីណាក៏ជ្រឹមចិញ្ចើមបន្តិចត្បិតថាទ្រង់បានការយល់ព្រមឲ្យចូលមកសួរសុខទុក្ខនាងតែទ្រង់នៅមិនទាន់អាចមកស្នាក់នៅជាមួយនឹងនាងបានឡើយ ព្រោះលោកប៉ានាងមិនទាន់បាននិយាយអ្វីមួយម៉ាត់ឡើយ។
«បងនឹងមកស្នាក់នៅជាមួយអូន បុត្រាក៏ដូចគ្នា» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលព្រមជាមួយនឹងបាវបម្រើប៉ុន្មាននាក់ចូលមកជាមួយនឹងបុត្រាតូចផង ហ្វីលីណាក៏ញញឹមសឹងតែរហែកថ្ពាល់រួចក៏ខិតខ្លួនបំណងចង់ចូលទៅរកបុត្រ តែអ្នកអង្គម្ចាស់ក៏ឃាត់នាងរួចក៏លូកដៃទទួលយកបុត្រាពីដៃអ្នកបម្រើរួចក៏ផ្ដេកទ្រង់ដាក់នៅក្បែរមហេសីរួចក៏ញញឹមទៅកាន់នាង។
«បុត្រាមាតា អ្ហឹម» ហ្វីលីណាលូកអោបក្រសោបបុត្រាមកជាប់ទ្រូង រួចក៏អោនថើបថ្ពាល់បុត្រាតូចទាំងញញឹម អ្នកអង្គម្ចាស់ក៏កាន់ក្រសោបស្មាហ្វីលីណាតិចៗរួចក៏ងាកសម្លឹងមើលទៅបុត្រាដែលគេងប្រឡែងនឹងជាយអាវរបស់ហ្វីលីណាតិចៗមក។
«អូនមិនទាន់បានញ៊ាំអីទេរឺ?» អ្នកអង្គម្ចាស់ងាកភ្នែកសម្លឹងមើលទៅចានដែលទុកនៅលើតុក្បែរនោះ ហ្វីលីណានាងក៏មិនបានចាប់អារម្មណ៍ដែរ រវល់តែប្រឡែងជាមួយនឹងបុត្រាតូច អ្នកអង្គម្ចាស់ក៏សម្លឹងមើលទៅចាននោះមុននឹងយាងទៅយកចានបបរនោះមក រួចផ្លុំបញ្ចុកនាងតិចៗ។
«ញ៊ាំបន្តិចទៅហ្វីលីណា នឹងអាលបានសម្រាក» ហ្វីលីណាក៏ហាមាត់ទទួលបបរនោះញ៊ាំយ៉ាងឆ្ងាញ់។
«ម៉ា..ម៉ាម៉ា» បបូរមាត់តូចច្រមិចបន្លឺហៅស្រាលៗដល់ថ្នាក់ម្ដាយដែលកំពុងតែអង្គុយញ៊ាំបបរនៅក្បែរនោះប្រញាប់ងាកសម្លឹងមកបុត្រ ទម្លាក់ស្លាបព្រាចុះរួចប្រញាប់ខិតមកជិតបុត្រនឹងលើកបុត្រឡើង។
«បុត្រានិយាយថាមិចមិញ?»
«ម៉ា..» ដេវីននៀបើកភ្នែកម៉ក់ៗឧទានហៅមាតាទាំងមានពន្លឺតាមរយៈកែវភ្នែក ដៃតូចច្រមិចៗលូកដៃទាញអាវមាតាជាប់ ហ្វីលីណាញញឹមរួចអោនឲ្យដេវីននៀថើបថ្ពាល់មាតាមួយខ្សឺត។
ខ្សឺត
«អ្នកអង្គម្ចាស់» ដេវីននៀមិនទាន់ទាំងបានថើបមាតាផងក៏ត្រូវអ្នកអង្គម្ចាស់ឆ្មក់ថើបបានមុនលាន់ខ្សឺតឡើងខ្ទរបន្ទប់។
«ថ្ពាល់នេះក៏ជាចំណែករបស់បងដែរ»
«បងច្រណែនបុត្រ?»
«បុត្រដណ្ដើមរបស់បងមុនទេ» អ្នកអង្គម្ចាស់មានបន្ទូលស្របនឹងកែវភ្នែកថ្លាយ៉ង់កំពុងសម្លឹងមើលទៅទ្រង់ហាក់បីដូចជាអស់សំណើចបន្តិច អ្នកអង្គម្ចាស់ក៏ញញឹមរួចកាន់ស្មានាងជាប់ណែនមុននឹងទ្វារបើកចូលមកល្មម។
«បងហ្វីលីណា/ នាងតូច» សំឡេងមនុស្ស២នាក់បន្លឺឡើងព្រមគ្នាមុននឹងឈប់រួចសម្លឹងមើលមុខគ្នាក៏ព្រោះតែចូលមកដំណាលគ្នាល្អពេក។
«នាងល្អិតអែមមី/ អុំជីន»

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Wo Geschichten leben. Entdecke jetzt