ភាគ៩៤

1K 37 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៩៤

«ហ្វីលីណាកូនសម្លាញ់» ជូហ្វីក៏រើបម្រាស់ចេញពីការអោបក្រសោបរបស់ស្វាមីរួចក៏ដើរសម្ដៅមកតាមហ្វីលីណា អ្នកអង្គម្ចាស់ក៏ដាក់នាងចុះតាមការគោះរលាក់ស្មារបស់នាង ទ្រង់ក៏មិនទៅណាឆ្ងាយពីនាង ពោលគឺទ្រង់ដាក់នាងឲ្យអង្គុយចុះលើកៅអីឯតុអាហាររួចទ្រង់ក៏អង្គុយក្បែរនាងជាប់ហាក់មិនចង់ឃ្លាតឃ្លាសោះ។
«រៀបចំម្ហូបមកអុំឆូ»
«អុំឆូ ហ្វីលីណាឃ្លានកូរពោះគ្រូកៗហើយ» ហ្វីលីណាក៏ជាអ្នកស្រែកបន្ទរពីក្រោយម្ដាយដែលនៅអង្គុយទល់មុខគ្នានោះ ជូហ្វីក៏ងាកត្រឡប់សម្លឹងមើលទៅកូនស្រីវិញមិនភ្លេចសើចបែបអស់សំណើចផង ណាមជុនដែលនៅអង្គុយក្បែរនោះក៏សម្លឹងមើលទៅភរិយានឹងកូនស្រីទាំងរីកមុខរីកមាត់ តែក៏ប្ដូរភ្លាមៗកាលបើក្រឡេកទៅមើលឃើញវត្តមានរបស់អ្នកអង្គម្ចាស់ឯណោះ នាយក៏ប្រែទឹកមុខទៅជាស្មើធេងវិញ ណាមជុនមិនជាពេញចិត្តនឹងវត្តមានមនុស្សប្រុសដែលធ្លាប់ធ្វើបាបនឹងមើលងាយដល់កូនស្រីគេម្នាក់នេះប៉ុន្មានឡើយ តែក៏ព្រោះគេជាក្ដីសុខនឹងជាអ្វីដែលអាចឲ្យកូនស្រីគេតស៊ូរស់នៅបន្តបាន ចឹងមានតែបិទភ្នែកបិទត្រចៀកព្រមទទួលយកគេចូលក្នុងគ្រួសារគេ។
«មកហើយៗព្រះនាងតូចរបស់អុំ» អុំឆូក៏ចូលមកព្រមនឹងអាហារមួយចានដែលមានក្លិនឈ្ងុយសាយភាយមកប៉ះនឹងច្រមុះរបស់ម្ចាស់កាយតូចយើងឲ្យនាងកាន់តែឃ្លានអាហារថែមមួយកម្រិតទៀត ហ្វីលីណាក៏យោលជើងទៅមកៗមិនស្ងៀមនៅលើកៅអីអង្គុយនោះ សភាពដូចជាកូនក្មេងរបស់នាងក៏ធ្វើឲ្យអ្នកអង្គម្ចាស់ដែលអង្គុយក្បែរនោះញញឹមបិទមាត់មិនជិត ទ្រង់ដូចជាបានឃើញហ្វីលីណាតូចរបស់ទ្រង់កាលពីប៉ុន្មានឆ្នាំមុនជាថ្មីទៀតអញ្ចឹង។
«សាច់ជ្រូកចៀនរូបមន្តពិសេសសម្រាប់ព្រះនាងតូចរបស់អុំឆូ»
«សាច់ជ្រូកចៀនពិសេសនេះគ្មានអ្នកណាធ្វើបានឈ្ងុយនឹងឆ្ងាញ់ជាងអុំឆូ សំណព្វចិត្តហ្វីលីណាឡើយ» ហ្វីលីណាក៏លូកដៃអោបចង្កេះស្ត្រីចំណាស់ដែលជាម៉ែដោះមើលថែនាងតាំងតែពីក្មេងរហូតមកដល់ពេលនេះ គាត់ជាមនុស្សតែម្នាក់ដែលនាងទុកចិត្តបន្ទាប់ពីគ្រួសាររបស់នាង។
«អីយ៉ា! អោបអុំជាប់យ៉ាងនេះមិនក្រែងថាអ្នកអង្គម្ចាស់អាចនឹងប្រចណ្ឌ័ទេរឺ?» អុំឆូក៏ផ្ដោតសំខាន់ទៅខាងអ្នកអង្គម្ចាស់វិញ នាំឲ្យអ្នកគ្រប់គ្នាសើចគិលតែម្ដង។
«បងប្រចណ្ឌ័ក៏មានពេល មានវេលាដែរណាអូនសម្លាញ់ មិនមែនចេះតែប្រចណ្ឌ័ឡើយ» អ្នកអង្គម្ចាស់លូកដៃច្បិចចុងច្រមុះហ្វីលីណាស្រាលៗហាក់មិនបានខ្មាសភ្នែកប៉ាម៉ាក់នាងដែលកំពុងអង្គុយមើលឡើយ។
«តែទ្រង់ប្រចណ្ឌ័សូម្បីតែអូនថើបបុត្រាតូច ប៉ុណ្ណឹងហើយទ្រង់នៅនិយាយថាប្រចណ្ឌ័មានពេលវេលាទៀត?» នាងតូចយើងស៊កសៀតពាក្យសម្ដីទៅកាន់ទ្រង់ដោយក្លាហានតែម្ដង ជូហ្វីនឹងណាមជុនឯណោះក៏ស្ងាត់មាត់មិននិយាយតែញញឹមចាំស្ដាប់ហ្វីលីណានឹងអ្នកអង្គម្ចាស់និយាយ។
«បានហើយៗបងប្រកែកមិនឈ្នះអូនឡើយ ណ្ហើយ!គិតថាអូនជាមហេសីសំណព្វចឹងបងឲ្យអូនឈ្នះចុះ» អ្នកអង្គម្ចាស់ក៏សម្រេចព្រមចុះចាញ់រួចងាកបែរមកដួសអាហារដាក់ចានឲ្យហ្វីលីណាវិញ អ្នកគ្រប់គ្នាក៏ចាប់ផ្ដើមញ៊ាំអាហារជុំគ្នាបន្តតែម្ដង។
«និយាយចឹងម៉ាក់ភ្លេចសួរកូន លឺថាកូនចុះមកញ៊ាំអាហារនេះមានរឿងអីចង់និយាយជាមួយប៉ាម៉ាក់ពិតទេ?» ជូហ្វីក៏ទើបតែនឹកឃើញទើបចោទសួរកូនស្រីតែម្ដង ហ្វីលីណាក៏ងក់ក្បាលស្រាលៗរួចដាក់ស្លាបព្រាចុះបន្តិច រួចបើកភ្នែកម៉ក់ៗសម្លឹងមើលទៅប៉ាម៉ាក់នាង រួចញញឹមបន្តិចហាក់ដូចជាសប្បាយចិត្តអ្វីម៉្យាងចឹង។
«គឺ..»
«កូននិយាយមក រឿងអ្វីក៏ដោយប៉ាម៉ាក់នឹងយល់ព្រមតាមកូនគ្រប់រឿងតែម្ដងណា៎» ណាមជុនកាលបើឃើញកូនស្រីស្ទាក់ស្ទើរទើបគេប្រញាប់និយាយបញ្ជាក់ប្រាប់នាង អោយហ្វីលីណាបានស្រាលចិត្ត។
«គឺនៅប៉ុន្មានខែទៀតក៏ដល់ថ្ងៃកំណើតកូន កូនចង់ឲ្យពួកយើងបានសប្បាយជុំគ្នា ចឹងហើយអាចទេបើពួកយើងទៅដំណើរកំសាន្តជុំគ្នា..ប៉ាម៉ាក់?» សំណើររបស់ហ្វីលីណាបូករួមនឹងទឹកមុខបែបមិនដឹងខ្យល់របស់នាង តើអាចឲ្យណាមជុននឹងជូហ្វីបដិសេធបានដោយរបៀបណាទៅ? ពួកគេមានតែសប្បាយចិត្តទៅវិញទេដែលហ្វីលីណានាងចង់ដើរហើរខាងក្រៅបែបនេះ។
«ល្អ! ប៉ានឹងដាក់ច្បាប់ការងារប៉ុន្មានខែហើយនាំកូនស្រីប៉ាដើរលេងឲ្យអស់ដៃតែម្ដង» ណាមជុននិយាយកាត់នាំឲ្យកូនស្រីញញឹមបិទមាត់មិនជិតសោះហើយ អ្នកអង្គម្ចាស់ជុងក៏សប្បាយព្រះទ័យទៅតាមពួកគេដែរ គ្រប់យ៉ាងវាក៏បានល្អប្រសើរបន្តិចម្ដងៗហើយ សង្ឃឹមថាវានឹងល្អរហូតទៅ។
..
បន្ទាប់ពីទទួលទានអាហារជុំគ្នារួចរាល់អ្នកអង្គម្ចាស់ក៏នាំនាងតូចមកអង្គុយលេងជុំគ្នាជាថ្មីនៅឯសាឡុងខាងមុខឯណេះ ណាមជុននឹងជូហ្វីក៏ចូលមកដល់ដូចគ្នា ហ្វីលីណានាងញ៊ាំអាហារបានច្រើនណាស់ថ្ងៃនេះ នាងញញឹមក៏បានច្រើនដែរ ដូចជាពេលនេះ។
«មោះឲ្យម៉ាក់អោបកូនបន្តិចទៅមើល» ជូហ្វីលាដៃឲ្យហ្វីលីណាខិតចូលមកជិតខ្លួននឹងអោបក្រសោបថើបសក់នាងជារឿយៗព្រមជាមួយស្នាមញញឹមជាប់មាត់ជានិច្ច ណាមជុនឯណោះក៏លើកដៃអង្អែលក្បាលកូនស្រីតិចៗដូចគ្នាដែរ ពួកគេទាំង២ជាម្ដាយឪពុកសំណាងបំផុតហើយដែលបានកូនស្រីដើរតាមគន្លងនឹងការទូន្មានយ៉ាងល្អដូចជាហ្វីលីណានោះ ពួកគេជ្រើសរើសទទួលនាងធ្វើជាកូនស្រីចិញ្ចឹមជាការសម្រេចដ៏ល្អបំផុតដែលពួកគេបានគិតជាមួយគ្នាក្នុងមួយជីវិតនេះ។
«ការអោបរបស់ម៉ាក់នៅតែកក់ក្ដៅ បាតដៃអង្អែលសក់របស់លោកប៉ាក៏នៅតែទន់ភ្លន់មកកាន់កូនដូចដើម ហ៊ឹម» ហ្វីលីណាលូកទាញដៃលោកប៉ានាងមកអោបក្រសោបជាប់ថ្ពាល់ ក្បាលក៏អឹបជាប់នឹងដើមទ្រូងរបស់ម៉ាក់នាង ភាពស្និតស្នាលនឹងក្ដីស្រឡាញ់រវាងពួកគេទាំង៣មិនអាចយកអ្វីមកកាត់ថ្លៃបានឡើយ ពួកគេគ្រប់លក្ខណៈកាលណាបាននៅជុំគ្នាបែបនេះ បើបែកនរណាម្នាក់ពួកគេរស់នៅដោយភាពចន្លោះប្រហោង គ្មានសុភមង្គលដូចជាពេលដែលបាត់ជូហ្វីនឹងហ្វីលីណាអញ្ចឹង។
«រង់ចាំបន្តិចទៀតកូនអូមកពីសាលាវិញ ពួកយើងនឹងមើលកម្មវិធីកំសាន្តជាមួយគ្នាណា៎»
«អ្នកប្រុស..អ្នកប្រុស»
«អូ!នោះគេមកល្មម» ជូហ្វីចង្អុលបង្ហាញដល់ដំណើរបោះជំហានរបស់ជុននីអូ កូនប្រុសនាងដែលដើរចូលមកទាំងរហ័សរហួន ទាំងកាយវិការនឹងទឹកមុខដូចជាមានអ្វីសំខាន់ចឹងដែរ ចូលមកដល់ជុននីអូមិនទាន់និយាយអីតែក៏ទាញតេឡេចុចបើកទូរទស្សន៍ភ្លាម។
«ប្រុសអូ! ហេតុអីគ្មានសុជីវធម៌បែបនេះ?» ណាមជុនរៀងតម្លើងសំឡេងបន្តិច កាលបើជុននីអូចូលមកមិនរាក់ទាក់អ្នកណាតែក៏ចុចបើកទូរទស្សន៍ជាមុន គ្រប់គ្នាក៏សម្លឹងមើលទៅព័ត៌មានចុះផ្សាយមួយដែលផ្សាយពីការចាប់ខ្លួនជនល្មើសដែលប៉ូលីសបានស៊ើបអង្កេតមកជាយូរនឹងត្រៀមបើកសវនាការនៅ២អាទិត្យខាងមុខនេះ។
ទឹង! ទូរសព្ទ័របស់អ្នកអង្គម្ចាស់ក៏លោតបង្ហាញសារមួយចូលមក វាជាសារដែលផ្ញើពីខាងលោកឧត្តមសេនីយ៍យ៉ុន។
(ពួកយើងដល់ពេលចាត់ការហើយក្រាបទូល)

៚យូមីន

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Tempat cerita menjadi hidup. Temukan sekarang