ភាគ៧៣

1.1K 41 0
                                    

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៧៣

ទឺត!ទឺត
ទូរសព្ទ័ដែលកំពុងតែនិយាយទាក់ទងគ្នាសុខៗក៏ស្រាប់តែកាត់ផ្ដាច់ទៅ អ្នកដែលនៅទន្ទេញពាក្យសុំទោសឯណោះក៏ទម្លាក់ដៃចុះទាំងទឹកភ្នែកដាបព្រះភក្ត្រ័ទាំងសងខាង អ្នកអង្គម្ចាស់ទម្លាក់ទូរសព្ទ័ពីដៃរួចក៏ជំនួសដោយការលើកដៃម្ខាងមកកាន់ក្រសោបក្បាលខ្លួនឯងទាំងឈឺពើតផ្សា ទ្រង់នឹកនាងណាស់ ចង់អោបនាងណាស់ បានលឺសម្លេងនាងអម្បាញ់មិញនាំឲ្យចិត្តទ្រង់កាន់តែឈឺលើសដើមទៀត។
"ត្រឡប់មកវិញមក ហ្វីលីណា! បងនឹកអូន អ្ហឹកៗ" អ្នកអង្គម្ចាស់ជុងហ្គុកសម្រក់ទឹកភ្នែកទាំងដៃកាន់កែវវ៉ាញ ព្រមនឹងដបវ៉ាញជិតអស់ដែលនៅក្បែរនោះ ទ្រង់គ្រវាសកែវស្រាទៅម្ខាងរួចក៏លើកកែវវ៉ាញមកអកផឹកបន្ថែមទៀតតែក៏មានអ្នកចូលមកហាមឃាត់។
"ម្ចាស់បង បានហើយម្ចាស់បង" ព្រះនាងអែលលីចូលមករួចទាញកញ្ឆក់ដបវ៉ាញពីម្ចាស់បងទ្រង់ ព្រះនាងបានឃើញនៅពេលនេះគឺជាអ្នកអង្គម្ចាស់ដែលទន់ខ្សោយបំផុតដែលទ្រង់មិនធ្លាប់បានឃើញពីមុនមក ព្រះនាងមិនដែលឃើញអ្នកអង្គម្ចាស់ជុងហ្គុកសម្រក់ទឹកភ្នែកខ្លាំងបែបនេះឡើយ ក្រៅពីពិធីបុណ្យសពមាតាទ្រង់។
"បងចង់ផឹក អូនកុំឃាត់បង" អ្នកអង្គម្ចាស់ជុងហ្គុកព្យាយាមចង់យកដបវ៉ាញមកវិញទាំងទឹកមុខខ្មួរ ទ្រង់ចង់ផឹកព្រោះបើសិនជាមិនចឹងទេទ្រង់ច្បាស់ជានឹកហ្វីលីណាស្លាប់មិនខាននោះឡើយ។
"ម្ចាស់បងធ្វើបែបនេះមិនបានទេ បើបងនឹងម្ចាស់បងហ្វីលីណាចឹងយាងទៅរកទ្រង់ទៅ ទៅនិយាយបកស្រាយពីរឿងគ្រប់យ៉ាងទៅ មិនមែនម្ចាស់បងមកអង្គុយផឹកបែបនេះទេ" ព្រះនាងអែលលីដាច់អហង្ការថាមិនព្រមឲ្យម្ចាស់បងនាងផឹកទៀតឡើយទើបព្រះនាងប្រញាប់ទុកដបវ៉ាញនៅឆ្ងាយពីដៃអ្នកអង្គម្ចាស់ មុននឹងប្រញាប់គ្រាទ្រង់ចេញពីទីនោះទាំងស្រវឹងជោគជាំតែម្ដង។
ក្រាក!
"ស្លាប់!" គ្រាន់ទ្វារបន្ទប់បើកឡើងភ្លាម ព្រះនាងភ្លោះម្នាក់ទៀតក៏បន្លឺសំនៀងឡើងទាំងភ្ញាក់ផ្អើលរួចប្រញាប់រត់មកជួយគ្រាម្ចាស់បងទ្រង់ម្នាក់ទៀត ទាំងព្រះនាងអែលលីនឹងព្រះនាងអែលឡាប្រឹងប្រើកម្លាំងទាញនាំម្ចាស់បងប្រមឹកទៅដាក់ទម្លាក់លាន់គ្រាំងនៅក្រឡាបន្ទំរបស់ទ្រង់។ គ្រាន់តែព្រះកាយប៉ះនឹងពូកទន់ៗភ្លាម អ្នកអង្គម្ចាស់ក៏សន្លប់បាត់បង់ស្មារតីតែម្ដង ព្រះនាងអែលឡាដែលមានខ្លួនតូចជាងព្រះនាងអែលលីនោះក៏ប្រញាប់ក្រោកភ្លាម ក្រែងថាដេវីននៀអាចនឹងតើនឡើងព្រោះតែសម្លេងទម្លាក់អម្បាញ់មិញ តែសំណាងល្អដែលមិនអី។
"ម្ចាស់បងផឹកអស់ច្រើនណាស់ នៅព្រះកន្សែងនឹកដល់ម្ចាស់បងហ្វីលីណាទៀត" ព្រះនាងអែលលីមានបន្ទូលទាំងមិនសប្បាយព្រះទ័យដែលបានឃើញម្ចាស់បងធ្លាក់មកដល់ដំណាក់កាលនេះ ដំណាក់ដុនដាបមិនធ្លាប់ប្រទះបែបនេះ។
"លឺថាម្ចាស់បងហ្វីលីណាមិនព្រមមកវិញជាមួយម្ចាស់បងនឹងបុត្រាតូចទើបបានជាម្ចាស់បងទៅជាបែបនេះ ខ្ញុំខ្លាចតែថាពិបាកក្នុងការត្រឡប់មកជួបជុំគ្នាទេ ព្រោះអែលឡាក៏ដឹងថាម្ចាស់បងហ្វីលីណាជាមនុស្សមាត់រឹង ចិត្តរឹង ទ្រង់មិនងាយនឹងផ្លាស់ប្ដូរចិត្តឡើង" ព្រះនាងភ្លោះក៏សម្លឹងមើលគ្នាទៅវិញទៅមក មុននឹងងាកទៅមើលអ្នកអង្គម្ចាស់ជុងហ្គុកវិញ ទ្រង់សន្លប់មិនមាត់មិនករអីទាំងអស់តែម្ដង។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now